អាមេរិក ចោទថារដ្ឋាភិបាលក្រុងប៉េកាំង

អាមេរិក ចោទថារដ្ឋាភិបាលក្រុងប៉េកាំង កំពុងរារាំងក្រុមហ៊ុនអាកាសចរណ៍ចិន មិនឱ្យទិញយន្តហោះប៊ូអ៊ីងរបស់អាមេរិក


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបាននិយាយថា រដ្ឋាភិបាលចិនបាននិងកំពុងរារាំងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករបស់ខ្លួន មិនឱ្យទិញយន្តហោះប្រភេទ ប៊ូអ៊ីង ផលិតដោយអាមេរិក ដែលមានតម្លៃរាប់សិបពាន់លានដុល្លារនោះឡើយ។ ប្រការនេះ បានធ្វើឲ្យទីក្រុងវ៉ាស៊ីនតោន និយាយតិះតៀន ទៅកាន់ក្រុងប៉េកាំងទៀតថា មិនបានគោរពតាមការប្តេជ្ញាចិត្តក្នុងការទិញទំនិញពីសហរដ្ឋអាមេរិក ដែលបានព្រមព្រៀងកាលពីឆ្នាំ ២០២០ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងអាមេរិក និង ចិននោះទេ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ចិនហាមក្រុមហ៊ុនអាកាសចរណ៍ចិនមិនឱ្យទិញយន្តហោះអាមេរិក

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អា​មេ​រិ​ក លោកស្រី ហ្គី​ណា រៃ​ម៉ុ​ន​ដូ បាន​និយាយ​ថា មាន​យន្តហោះ​ប៊ូ​អ៊ី​ង តម្លៃ​រាប់​សិប​ពាន់​លាន​ដុល្លារ ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ចង់​ទិញ ប៉ុន្តែ​ត្រូវ​រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង​បាន​ហាមឃាត់​មិន​ឱ្យ​ទិញ​យន្តហោះ​ទាំងនោះ​នោះ​ទេ​។

ការ​ដែល​ចិន មិន​ទិញ​យក​យន្ដហោះ​ពី​អា​មេ​រិ​ក​នេះ គឺ​នៅ​គ្រា​ដែល​ទំនាក់ទំនង​រវាង​ប្រទេស​មហាអំណាច​ទាំង​ពីរ​កំពុង​មានការ​ប្រេះឆា​កាន់តែ​ខ្លាំង​ឡើង​ៗ និង​គ្មាន​ពន្លឺ​ណាមួយ​ថា​នឹង​អាច​ផ្សះផ្សារ​មក​វិញ​បាន​នៅឡើយ​ទេ គិត​មក​ទល់​ពេល​នេះ​។  យ៉ាងណាមិញ ជុំវិញ​នឹង​ការ​ដែល​រដ្ឋាភិបាល​ចិន​រារាំង​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ខ្លួន មិន​ឲ្យ​ទិញ​យន្ដហោះ​ប្រភេទ​បូ​អ៊ី​ង​របស់​អា​មេ​រិ​ក​នេះ​ដែរ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អា​មេ​រិ​ក ក៏​បាន​បញ្ជាក់​ច្បាស់​ៗ​ថា អា​មេ​រិ​ក​នឹង​លេង​ជាមួយ​ចិន​តាម​ផ្លូវច្បាប់ ហើយនឹង​បន្ដ​ដាក់​សម្ពាធ​ទៅ​លើ​ចិន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ឲ្យ​ចិន​ទទួលខុសត្រូវ​លើ​រឿង​នេះ​។

ដោយឡែក ក្រុមហ៊ុន​ប៊ូ​អ៊ី​ង​ឯណោះ​វិញ មិន​បាន​ធ្វើការ​អត្ថាធិប្បាយ​ទៅ​កាន់​សារព័ត៌មាន​អន្តរជាតិ​នានា​នោះ​ទេ ជុំវិញ​នឹង​រឿង​នេះ​។ ប៉ុន្តែ​គេ​នៅ​ចាំ​បាន​ថា កាលពី​ខែមីនា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ប៊ូ​អ៊ី​ង លោក ដេ​វ កាល់​ហួ​ន (Dave Calhoun) បាន​ជំរុញ​ឱ្យ​សហរដ្ឋអាមេរិក​រក្សា​ជំហរ​សិទ្ធិ​មនុស្ស និង វិវាទ​ផ្សេង​ៗ​ទៀត តែ​ត្រូវ​ដាច់​ដោយឡែក​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ទីក្រុង​ប៉េ​កាំ​ង ព្រមទាំង​ត្រូវ​បន្ត​ជំរុញ​បរិយាកាស​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំង​ពីរ​នេះ​បន្ថែម​ទៀត​។

ក្រុមហ៊ុន​ប៊ូ​អ៊ី​ង​បាន​បង្កើន​ការ​ព្យាករ​តម្រូវការ​យន្តហោះ​របស់​ប្រទេស​ចិន​ក្នុង​រយៈពេល ២០ ឆ្នាំ​ខាង​មុខ ក្រោយ​មើលឃើញ​ពី​ការ​ស្ទុះ​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​នេះ​ពី​វិបត្តិ​កូ​វី​ដ ១៩ និង ការ​រីក​ចម្រើន​នា​ពេល​អនាគត​នៅ​ក្នុង​វិស័យ​អាកាសចរណ៍ និង ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​។ ទន្ទឹម​នេះ ក្រុមហ៊ុន ប៊ូ​អ៊ី​ង បាន​ប៉ាន់​ប្រមាណ​ថា ក្រុមហ៊ុន​អាកាសចរណ៍​ចិន​នឹង​ត្រូវការ​យន្តហោះ​ថ្មី​ចំនួន ៨.៧០០ គ្រឿង​រហូត​ដល់​ឆ្នាំ ២០៤០ ដែល​នឹង​មាន​តម្លៃ​ជិត ១,៥ ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ​៕ 

អត្ថបទ៖ ស៊ើងនិមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃប្រេងឆៅ និងធ្យូងថ្មហក់ឡើង កំពុងដាក់សម្ពាធដល់ទីផ្សារភាគហ៊ុននៅអាមេរិក

ព័ត៌មាន
តម្លៃប្រេងឥន្ធនៈ ដែលរាប់ចាប់ពីប្រេងឆៅ ទៅដល់ ធ្យូងថ្ម បន្តកើនឡើងនៅទូទាំងសកលលោក ដែលបង្កើតជាក្តីបារម្ភយ៉ាងខ្លាំងថា សកលលោក អាចនឹងជួបបញ្ហាអតិ…

ថៃតម្រង់គោលដៅចាប់យកភ្ញៀវទេសចរឥណ្ឌាជំនួសឱ្យការបាត់បង់ភ្ញៀវទេសចរចិន

ព័ត៌មាន
ប្រទេសថៃ បាននិងកំពុងរៀបចំផែនការទាក់ទាញភ្ញៀវទេសចរឥណ្ឌា អំឡុងពេលឈប់សម្រាកនៃរដូវបុណ្យប្រពៃណីរបស់ឥណ្ឌានាពេលខាងមុខនេះ ដើម្បីជួយស្រោចស្រង់ដល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ