ពិធីបើកសន្និបាត

សម្តេច ហ៊ុន ម៉ាណែត ដឹកនាំប្រតិភូចូលរួមសន្និបាតអាស៊ី-ប៉ាស៊ីហ្វិក ពាក់ព័ន្ធការអភិវឌ្ឍនវានុវត្តន៍ឌីជីថល


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមពិធីបើកសន្និបាតលើកទី៨០របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិកក្រោមប្រធានបទ«ការប្រើប្រាស់នវានុវត្តន៍ឌីជីថលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក»នៅទីក្រុងបាងកកប្រទេសថៃ។
ពិធីបើកសន្និបាត
ដោយ

សម្រាប់ការចូលរួមនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានឡើងថ្លែងសុន្ទរកថាផងដែរ។

សន្និបាតប្រចាំឆ្នាំនេះនឹងពិភាក្សាអំពីសក្តានុពលនៃបច្ចេកវិទ្យាឌីជីថល នឹងវិធីសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលដែលកំពុងកើតមាន និងការពន្លឿនការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។

នេះជាលើកទី១៤ហើយ ដែលគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញបេសកកម្មការទូតក្រៅប្រទេស ក្នុងគោលបំណងដើម្បីបន្តពង្រឹង ចំណងមិត្តភាពជាមួយប្រទេសក្នុងតំបន់ និងសកល ដោយពង្រីកនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន។

ប្រតិភូអមដំណើរសម្តេចធិបតីចូលរួមសន្និបាតនេះរួមមានឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា-ចិន វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ និងប្តេជ្ញាបន្តជំរុញបន្ថែម

ព័ត៌មាន
រដ្ឋមន្រ្តីការបរទេសកម្ពុជា និងចិន បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនយ៉ាងខ្លាំងក្លាលើគ្រប់វិស័យនៅក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ក្រោមកិច្…

សម្ដេច ហ៊ុន ម៉ាណែត រំពឹងសន្និបាតអាស៊ី-ប៉ាស៊ីហ្វិក អាចជួយដោះស្រាយបញ្ហាគម្លាតឌីជីថលរវាងប្រទេសនិងប្រទេស

ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចាត់ទុក នវានុវត្តន៍ឌីជីថល បានដើរតួនាទីយ៉ាងសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ