សន្និបាត ESCAP

សម្ដេច ហ៊ុន ម៉ាណែត រំពឹងសន្និបាតអាស៊ី-ប៉ាស៊ីហ្វិក អាចជួយដោះស្រាយបញ្ហាគម្លាតឌីជីថលរវាងប្រទេសនិងប្រទេស


សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចាត់ទុក នវានុវត្តន៍ឌីជីថល បានដើរតួនាទីយ៉ាងសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ ជាពិសេសនៅក្នុងការដោះស្រាយបញ្ហាវិសមភាព ដែលបានបង្កឡើងដោយជំងឺកូវីដ-១៩ ក៏ដូចជាការឆ្លើយតបឱ្យទាន់ពេលទៅនឹងកំណើននៃតម្រូវការថ្មីរបស់ប្រជាពលរដ្ឋ។
សន្និបាត ESCAP
ដោយ

ទន្ទឹមនេះ សម្តេចធិបតី ជឿជាក់ថា តាមរយៈវេទិកាសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (ESCAP) នឹងអាចរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមមួយចំនួន ជាពិសេសបញ្ហាតម្លាតឌីជីថល រវាងប្រទេស និងប្រទេស និងរវាងទីក្រុង និងជនបទ។

នាពិធីបើកសន្និបាតប្រចាំឆ្នាំលើកទី៨០របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (ESCAP) ក្រោមប្រធានបទ«ការប្រើប្រាស់នវានុវត្តន៍ឌីជីថល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ី-ប៉ាស៊ីហ្វិក» នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាជឿជាក់ថា តាមរយៈវេទិកានេះ នឹងអាចជួយដោះស្រាយបាននូវបញ្ហាប្រឈមមួយចំនួនដូចជាតម្លាតឌីជីថល ទាំងរវាងប្រទេសនិងប្រទេស និងរវាងទីក្រុងនិងជនបទ កង្វះហេដ្ឋារចនាសម្ព័ន្ធ និងការទទួលបានសេវាអ៊ីនធឺណិតដែលមានគុណភាព, អក្ខរកម្មឌីជីថលរបស់ប្រជាពលរដ្ឋនៅមានកម្រិត កង្វះការចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល, កង្វះការធ្វើពាណិជ្ជកម្ម និងសេវាកម្មឌីជីថល បញ្ហាសន្តិសុខសាយប័រ និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម ដើម្បីឆ្លើយតបឱ្យទាន់ពេលទៅនឹងកំណើននៃតម្រូវការថ្មីរបស់ប្រជាពលរដ្ឋក្នុងអាស៊ី-ប៉ាស៊ីហ្វិក ក្នុងដំណើរឆ្ពោះទៅកាន់សេដ្ឋកិច្ច និងសង្គមឌីជីថលពេញលេញ។

ជាមួយគ្នានេះ សម្ដេចធិបតី បានគូសបញ្ជាក់ថា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា វានឹងអាចបង្រួមគម្លាតក្នុងការទទួលបានឱកាស និងសេវាកម្មសំខាន់ៗ ពោលគឺអាចចែករំលែកបាននូវផ្លែផ្កានៃការអភិវឌ្ឍដល់ប្រជាពលរដ្ឋគ្រប់រូបស្មើៗគ្នា។ សម្តេចធិបតីបានបន្តថា ដូចនឹងបណ្តាប្រទេសនានាដែរ កម្ពុជាបានចាត់ទុកបច្ចេកវិទ្យាឌីជីថលជាចលករដ៏សំខាន់ក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០ ដោយសារបច្ចេកវិទ្យាឌីជីថល អាចបង្កើតក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចថ្មីៗ និងបង្កើនការទទួលបានសេវាសាធារណៈចាំបាច់ ដូចជាកសាងសង្គមទំនើប និងស៊ីវីល័យមួយ ដែលពលរដ្ឋអាចទទួលបាននូវផលប្រយោជន៍ប្រកបដោយបរិយាបន្ន ភាពជឿទុកចិត្តបាន និងសុវត្ថិភាពខ្ពស់។ ទន្ទឹមនេះ បច្ចេកវិទ្យាឌីជីថល អាចជួយរក្សាបាននូវអត្តសញ្ញាណ និងវប្បធម៌ជាតិផងដែរ។

បើតាមសម្តេច ហ៊ុន ម៉ាណែត ក្នុងបរិបទសកល និងតំបន់ កម្ពុជាបាននិងកំពុងចូលរួមយ៉ាងបុរេសកម្ម ក្នុងការអនុវត្តរបៀបវារៈគោលនយោបាយឌីជីថល សំដៅសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ឌីជីថលក្នុងតំបន់ និងសកល រួមមាន«ផែនការមេឌីជីថលអាស៊ាន២០២៥» និង«យុទ្ធសាស្ត្រឌីជីថល២០២២-២០២៥» របស់អង្គការសហប្រជាជាតិ ។ ទន្ទឹមនេះ កម្ពុជាបាននិងកំពុងចូលរួមក្នុងគំនិតផ្តួចផ្តើមឌីជីថលអាស៊ានផ្សេងៗ ជាពិសេសការរៀបចំកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ដែលមានគោលបំណង ក្នុងការផ្ដល់ជាអភិក្រមយុទ្ធសាស្ត្រ និងពេញលេញកម្រិតតំបន់ ក្នុងការលើកកម្ពស់ការធ្វើឌីជីថលូបនីយកម្មក្នុងតំបន់ ប្រកបដោយបរិយាបន្ន និងទាន់ពេល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន ម៉ាណែត ដឹកនាំប្រតិភូចូលរួមសន្និបាតអាស៊ី-ប៉ាស៊ីហ្វិក ពាក់ព័ន្ធការអភិវឌ្ឍនវានុវត្តន៍ឌីជីថល

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមពិធីបើកសន្និបាតលើកទី…

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពី “ទស្សនវិជ្ជានយោបាយរដ្ឋបាលច្បាប់”

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានអញ្ជើញចូលរួមជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ