សេដ្ឋកិច្ចកម្ពុជា

អ្នកជំនាញព្យាករថា វិស័យអចលនទ្រព្យកម្ពុជា នឹងអាចងើបពីសន្លប់នៅឆ្នាំ២០២៤ ខាងមុខ


គម្រោងវិនិយោគរបស់ចិន លើគម្រោងផ្លូវដែក និងព្រលានយន្តហោះនៅកម្ពុជា ព្រមទាំងការចាក់បញ្ចូលថវិកាប្រមាណ១០០ពាន់ដុល្លារ លើគម្រោងខ្សែក្រវាត់ និងផ្លូវ ត្រូវបានអ្នកជំនាញអលនទ្រព្យនៅកម្ពុជាព្យាករថា វានឹងក្លាយជាផ្នែកមួយក្នុងការជួយស្តារវិស័យអចលនវត្ថុរបស់កម្ពុជាឲ្យមានភាពល្អប្រសើរច្រើនឡើងវិញ។ អ្នកជំនាញបានព្យាករថា វិស័យអចលនទ្រព្យកម្ពុជាដែលកំពុងស្ថិតក្នុងស្ថានភាពមិនសូវល្អ នឹងអាចងើបពីសន្លប់នៅអំឡុងឆ្នាំក្រោយ។
2
ដោយ

ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអលនទ្រព្យ CPL យល់ឃើញថា វិស័យអចលនកម្ពុជានឹងអាចមានភាពល្អប្រសើរឡើងវិញនាពេលឆាប់ៗខាងមុខ បន្ទាប់ពីទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាមួយរដ្ឋាភិបាលចិន កាន់តែមានកិច្ចសហប្រតិបត្តិការកាន់តែល្អ និងរឹងមាំ។ អ្នកជំនាញរូបនេះជឿជាក់ថា វិស័យអចលនវត្ថុកម្ពុជានឹងកាន់តែល្អប្រសើរ ប្រសិនបើកំណើនសេដ្ឋកិច្ចចិនមានសន្ទុះងើបឡើងវិញលឿន ព្រោះវិនិយោគគិនចិនឈរលំដាប់ទី១លើការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា បើធៀបនឹងអ្នកវិនិយោគបរទេសផ្សេងៗ។

ទន្ទឹមនឹងនេះ ឧកញ៉ា ចេង ខេង បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះគម្រោងវិនិយោគខ្សែក្រវាត់ និងផ្លូវដែលចិនទើបចាក់បញ្ចូលមូលនិធិបន្ថែម១០០ពាន់លានដុល្លារ ក្នុងការជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ានឱ្យកាន់តែមានភាពរីកចម្រើន។ ហើយចង់ ឬមិនចង់តាមរយៈគម្រោងខ្សែក្រវាត់ និងផ្លូវ វានឹងជួយលើកមុខមាត់ និងជួយអភិវឌ្ឍន៍ប្រទេសក្នុងតំបន់អាស៊ានឲ្យមានការរីកចម្រើនដូចបណ្ដាប្រទេសនៅតំបន់អឺរ៉ុប។ នេះជាការបង្ហាញក្តីរំពឹងរបស់អ្នកជំនាញអចលនទ្រព្យចាស់វស្សារូបនេះ ដែលបានព្យាករថា តាមរយៈគម្រោងអភិវឌ្ឍន៍ផ្លូវដែក ផ្លូវល្បឿនលឿន និងព្រលានយន្តហោះជាដើម វានឹងជួយស្រូបទាញវិនិយោគិនចិនឱ្យមកសិក្សាឱកាសវិនិយោគ និងបោះទុនវិនិយោគលើវិស័យសក្ដានុពលដែលមានស្រាប់ និងវិស័យផ្សេងៗនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។

សូមរំលឹកថា នៅក្នុងជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក ស៊ីជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្រោយវេទិកាខ្សែក្រវាត់ និងផ្លូវ នៅទីក្រុងប៉េកាំង កាលពីសប្ដាហ៍មុន ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានប្ដេជ្ញាយកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្ដូរផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងទេសចរណ៍រវាងកម្ពុជា-ចិន។

គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន មានទឹកប្រាក់រហូតដល់​១ពាន់លានដុល្លារ កើនឡើងជាង៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាលប្រើយន្តការជាកញ្ចប់ដោះស្រាយអគារជាង៣០០នៅខេត្តព្រះសីហនុ

ព័ត៌មាន
អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា រហូតមកដល់ពេលនេះ បញ្ហាអាគារជាប់គាំងក្នុងខេត្តព្រះសីហនុ នៅតែជាបញ្ហាប្រឈម បើទោះបីកន្លងមករដ្ឋបាលខេត្តជាប់…

កសិករចិញ្ចឹមជ្រូកមួយចំនួនក្ស័យធន ខណៈអ្នកចិញ្ចឹមគោមួយចំនួនចាប់ផ្តើមបោះបង់ចោល

ព័ត៌មាន
ការចរាចរសាច់បង្កកគ្មានប្រភពពីខាងក្រៅចូលមកកម្ពុជា នៅតែជាបញ្ហាចាក់ស្រេះរបស់ប្រជាកសិករចិញ្ចឹមសត្វនៅកម្ពុជា ដ្បិតកន្លងមកកសិករចិញ្ចឹមជ្រូកមួយចំន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ