កម្ពុជា

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាមានភាពរីកចម្រើន ប៉ុន្ដែសមត្ថភាពធនធានមនុស្សនៅមានកម្រិត


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកត់សម្គាល់ឃើញថា ដ្បិត បច្ចុប្បន្ន ប្រទេសកម្ពុជា មានភាពរីកចម្រើនលើគ្រប់វិស័យ តែសមត្ថភាពរបស់ធនធានមនុស្សនៅកម្ពុជា ហាក់នៅមានកម្រិតនៅឡើយ ដែលទាមទារឲ្យកម្ពុជា ដោះស្រាយលើបញ្ហានេះ ជាចាំបាច់។ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការនូវការរីកចម្រើនរបស់ប្រទេសកម្ពុជា រួមទាំងពិភពលោក ផងនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ បន្តយកចិត្តទុកដាក់និងជំរុញការលើកកម្ពស់ផ្នែកធនធានមនុស្ស និងចាត់ទុកការអប់រំ គឺជាអាទិភាពមួយក្នុងការងារអភិវឌ្ឍរបស់ប្រទេសកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាមានភាពរីកចម្រើន ប៉ុន្ដែសមត្ថភាពធនធានមនុស្សនៅមានកម្រិត(រូបភាព ផេក សម្ដេចតេជោ ហ៊ុន សែន)

ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតជ័យលាភីជិត ៧ពាន់នាក់ របស់សាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា ប្រទេសកាន់តែរីកចម្រើន កាន់តែមានតម្រូវផ្នែកធនធានមនុស្ស ហើយបើគ្មានធនធានមនុស្សមិនអាចធ្វើអ្វីបាននោះឡើយ ដូច្នេះ កម្ពុជាត្រូវប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបំពេញសេចក្តីត្រូវការលើការអភិវឌ្ឍន៍។ សម្ដេចបានបញ្ជាក់ទៀតថា អតុល្យភាពរវាងសេចក្ដីត្រូវការនៃការអភិវឌ្ឍ ជាមួយនឹងសមត្ថភាពធនធានមនុស្សនៅមានកម្រិត គឺជាចំណុចដ៏ចាំបាច់ដែលទាមទារឲ្យមានការដោះស្រាយរួមគ្នា ដើម្បីពង្រឹងដល់គុណភាពនៃការអប់រំបណ្ដុះបណ្ដាល សំដៅលើកកម្ពស់ធនធានមនុស្សរបស់កម្ពុជា ឲ្យស្របទៅនឹងភាពរីកចម្រើនរបស់ប្រទេស និងពិភពលោក នាពេលបច្ចុប្បន្ន។ ជាមួយនឹងភាពរីកចម្រើន និងការប្រែប្រួលឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃរបស់សាកលលោក នៃបដិវដ្ដឧស្សាហកម្ម ៤.០ ដែលជាបរិបទថ្មីនៃសេដ្ឋកិច្ចឌីជីថលផងនោះ សម្ដេច ហ៊ុន សែន បានជំរុញឲ្យកម្ពុជាត្រូវធ្វើយ៉ាងណា ដើម្បីពង្រឹងនូវសមត្ថភាពធនធានមនុស្សជាចាំបាច់បន្ថែមទៀត។

សម្ដេច ហ៊ុន សែន ក៏បានគូសបញ្ជាក់ទៀតថា ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្សកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព ទាមទារការចូលរួមយ៉ាងចាំបាច់ពីសំណាក់វិស័យឯកជននៅក្នុងវិស័យអប់រំ ហើយការចូលរួមនេះបានបង្កើតឲ្យមានស្ថានភាពល្អប្រសើរ ទាំងការផ្ដល់នូវប្រាក់ឧបត្ថម្ភសម្រាប់សាស្រ្តាចារ្យ ក៏ដូចជា ការពង្រឹងសមត្ថភាពអប់រំរបស់សិស្ស និស្សិត ផងដែរ។ សម្ដេចបានលើកឡើងទៀតថា បើសិនមិនអនុញ្ញាតឱ្យវិស័យឯកជនចូលរួមវិនិយោគលើវិស័យអប់រំនោះទេ កម្ពុជានឹងជួបប្រទះនូវបញ្ហាផ្តល់ការអប់រំ ជាក់ជាមិនខាន ព្រោះក្នុងមួយឆ្នាំៗ មានសិស្សប្រមាណ ១០ម៉ឺននាក់ ដែលបានប្រឡងជាប់បាក់ឌុប និងត្រូវចូលរៀននៅតាមមហាវិទ្យាល័យនានា ខណៈសាកលវិទ្យាល័យរបស់រដ្ឋអាចទទួលសិស្សបានយ៉ាងច្រើនត្រឹម ១ម៉ឺននាក់ ប៉ុណ្ណោះ។ ដូច្នេះ ការចូលរួមរបស់វិស័យឯកជន ក្នុងវិស័យអប់រំ គឺជាដំណោះស្រាយយ៉ាងមានប្រសិទ្ធិភាព ក្នុងការជំរុញការលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា។

សម្ដេចបានបញ្ជាក់បន្ថែមថា កម្ពុជា មានសក្ដានុពលគឺមនុស្សវ័យក្មេងចំនួនច្រើន ប៉ុន្ដែ សមត្ថភាពនៅមានកម្រិត ដូច្នេះ បានជាសម្ដេចដាក់ឲ្យគណៈកម្មការគោលនយោបាយសេដ្ឋកិច្ចសិក្សាអំពីបញ្ហានេះ។ បើតាមការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា រាជរដ្ឋាភិបាលនឹងដាក់ដំណើរការកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនយុវជនគ្រួសារក្រីក្រ ដោយមិនគិតថ្លៃ ហើយទទួលបានប្រាក់ឧបត្ថម្ភ នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤។ សម្រាប់ធនធានមនុស្សដែលត្រូវទទួលការបណ្ដុះបណ្ដាលនេះ មានចំនួនប្រមាណ ១លាន៥សែននាក់ នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេសកម្រិត១៕




អត្ថបទបន្ទាប់


អ្នកជំនាញចិន៖ មាន៨០%នៃប្រជាជនទាំងអស់អាចឆ្លងកូវីដ១៩នៅ២ទៅ៣ខែខាងមុខ

ព័ត៌មាន
អ្នកវិទ្យាសាស្រ្តមានឈ្មោះលេចធ្លោមួយរូបនៅប្រទេសចិនបាននិយាយកាលពីចុងសប្តាហ៍មុនថា កូវីដ១៩នៅប្រទេសចិនអាចស្ទុះងើបឡើងវិញខ្លាំងដោយនឹងទៅចម្លងដល់ព…

តើក្រោយបុណ្យចូលឆ្នាំចិន ភ្ញៀវទេសចរជនជាតិចិននឹងចូលមកកម្ពុជាកាន់តែច្រើន ឬក៏យ៉ាងណា?

ព័ត៌មាន
បើទោះបីប្រទេសចិនបើកព្រំដែនឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរអាចធ្វើដំណើរចេញចូលដោយមិនចាំបាច់ធ្វើចត្តាឡីស័កក៏ដោយ តែលំហូរភ្ញៀវទេសចរជនជាតិចិនចូល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ