ក្រុមហ៊ុន Samsung

មេក្រុមហ៊ុន Samsung ប្តេជ្ញារកឲ្យបាន ៥៧ពាន់លានដុល្លារពីការនាំចេញផលិតផលរបស់ខ្លួននៅវៀតណាមក្នុងឆ្នាំនេះ


ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូង Samsung Group លោក Park Hark Kyu បានបញ្ជាក់ច្បាស់ៗប្រាប់នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជីញ ថា ក្រុមហ៊ុន Samsung នៅវៀតណាម ប្តេជ្ញានឹងរកចំណូលឲ្យបាន ៥៧ពាន់លានដុល្លារពីការនាំចេញផលិតផលរបស់ខ្លួនដែលផលិតនៅក្នុងប្រទេសវៀណាមនៅឆ្នាំនេះ ព្រមទាំងបានសន្យាថា ក្រុមហ៊ុននឹងបន្ដដំណើរជាមួយប្រទេសវៀណាមនៅក្នុងការអភិវឌ្ឍរបស់ខ្លួន។
2
ដោយ

ការអះអាងរបស់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Samsung យ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយនឹងនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣។

ជាមួយគ្នានេះ លោក ផាម មិញជីញ បានអបអរសាទរចំពោះការសម្រេចបានលទ្ធផលរបស់ក្រុមហ៊ុន Samsung នៅវៀតណាម ដោយក្នុងរយៈពេល៩ខែដំបូងឆ្នាំ២០២៣ ក្រុមហ៊ុននេះ រកបានប្រាក់ចំណូលដុល ប្រមាណ ៤៨ពាន់លានដុល្លារ និងចំណូលពីការនាំចេញមានជិត៤២ពាន់លានដុល្លារ ដែលវាបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងតម្លៃពាណិជ្ជកម្មវៀតណាម។

លោក នាយករដ្ឋមន្ត្រីវៀតណាម បន្ថែមថា គម្រោងរបស់ក្រុមហ៊ុន Samsung Group នៅក្នុងប្រទេសវៀតណាមត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស ជួយផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់វៀតណាម, ជំរុញការនាំចេញ, អភិវឌ្ឍឧស្សាហកម្មគាំទ្រ, បង្កើតការងារ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម។ លោកក៏បានស្វាគមន៍ចំពោះការវិនិយោគរបស់ក្រុមហ៊ុន Samsung ក្នុងការស្រាវជ្រាវ ការអភិវឌ្ឍ និងការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងប្រទេសផងដែរ។

លោក ផាម មិញជីញ ក៏បានស្នើឲ្យក្រុមហ៊ុនយក្សកូរ៉េខាងត្បូងមួយនេះ បន្ដពង្រីកការវិនិយោគរបស់ខ្លួនថែមទៀតនៅវៀតណាមដូចជា លើបច្ចេកវិទ្យាកម្រិតខ្ពស់ គ្រឿងអេឡិចត្រូនិក បន្ទះឈីប ក៏ដូចជាការផ្លាស់ប្ដូរឌីជីថលជាដើម។

ប្រទេសវៀតណាមក៏រំពឹងថា Samsung នឹងបន្តចាត់ទុកវៀតណាមជាមូលដ្ឋានផលិតកម្មយុទ្ធសាស្ត្រ ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវ អភិវឌ្ឍន៍ និងផលិតផលិតផលសំខាន់ៗសម្រាប់ទីផ្សារអន្តរជាតិ។

ក្រុមហ៊ុន Samsung មកទល់ពេលនេះ បានបណ្ដាក់ទុនវិនិយោគប្រមាណ ១៨ពាន់លានដុល្លារនៅក្នុងប្រទេសវៀតណាម ហើយក្រុមហ៊ុនក៏មានផែនការនឹងបង្កើនការវិនិយោគដល់ ២០ពាន់លានដុល្លារនៅពេលខាងមុខផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោក៖ បញ្ហាបម្រែបម្រួលអាសកាសធាតុនឹងបន្ដជះឥទ្ធិពលបន្ថែមលើគ្រប់ផ្នែកនៃសេដ្ឋកិច្ចកម្ពុជា ប្រសិនបើគ្មានដំណោះស្រាយ

ព័ត៌មាន
ធនាគារពិភពលោក នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣ បានចេញមកព្រមានជាថ្មីទៀតចំពោះផលប៉ះពាល់ទៅលើសេដ្ឋកិច្ចកម្ពុជាគ្រប់ផ្នែកទាំងអស់ ដែលកើតឡើងបណ្ដាល…

ចំណូលពន្ធដារប្រមូលបានជាង៣ពាន់លានដុល្លារ នៅតែរក្សាបានកំណើនវិជ្ជមាន

ព័ត៌មាន
ទោះស្ថិតក្នុងបដិការដ៏លំបាកនៃវិបត្តិសេដ្ឋកិច្ចសកលយ៉ាងណាក្តី ប៉ុន្តែការប្រមូលចំណូលពន្ធ-អាករ របស់អគ្គនាយកដ្ឋានពន្ធដារនៅក្នុងឆ្នាំ២០២៣នេះ នៅតែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ