អត្ថបទពាណិជ្ជកម្ម

ធនាគារ ស្ថាបនា ចាប់ដៃគូជាផ្លូវការជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី ដើម្បីប្រែក្លាយភ្នាក់ងារ ទ្រូម៉ាន់នី ក្នុងការផ្តល់សេវាដកប្រាក់ដូចជាម៉ាស៊ីនអេធីអឹម


ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមកិច្ចសហការដៃគូជាផ្លូវការ ជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា។
ធនាគារ ស្ថាបនា ចាប់ដៃគូជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី ដើម្បីប្រែក្លាយភ្នាក់ងារ ទ្រូម៉ាន់នី ក្នុងការផ្តល់សេវាដកប្រាក់ដូចជាម៉ាស៊ីនអេធីអឹម

តាមរយៈភាព​ជាដៃគូ​នេះ​ ​អតិថិជន​របស់​ធនាគារ ស្ថាបនា អាចដក​សាច់​ប្រាក់​ពី​ភ្នាក់ងារ ទ្រូម៉ាន់នី​ ណា​មួយ​ក្នុង​​ចំណោម​ភ្នាក់ងារ​ទ្រូម៉ាន់នី​ជាង ១ម៉ឺនទីតាំង​នៅ​ទូទាំង​ប្រទេស ដែលមានភាពងាយស្រួល​​ដូច​ទៅនឹង​ការ​ដក​ប្រាក់​ពី​ម៉ាស៊ីន អេធីអឹម (ATM) ដូច្នេះ​ដែរ។

លោក Jean Pierre Gagnon អនុប្រធាននាយកប្រតិបត្តិ​ធនាគារ ស្ថាបនា បាន​មាន​ប្រសាសន៍​ថា៖ «នៅ​ធនាគារ ស្ថាបនា យើង​ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង​​លើ​ការច្នៃ​ប្រឌិត ដើម្បីបន្ត​បម្រើ​អតិថិជន​របស់​យើង​ឱ្យ​កាន់​តែល្អ​ប្រសើរ​ឡើង។ ការ​ប្រែ​ក្លាយ​​រាល់​ភ្នាក់ងារ ទ្រូម៉ាន់នី ក្នុងការផ្តល់សេវាដកប្រាក់ឱ្យដូចនឹង​​ម៉ាស៊ីន អេធីអឹម អាច​ឱ្យ​យើង​ផ្តល់​​សេវា​​ធនាគារ​ប្រចាំថ្ងៃកាន់តែងាយស្រួល​ដល់​អតិថិជន​របស់​យើង​មិន​ថា​ពួកគេ​រស់​នៅ​ទីណា​នោះ​ទេ។ ជាក់ស្តែងណាស់ សេវា​ធនាគារ​​​​ដ៏ទូលំទូលាយមួយនេះ ​ អនុញ្ញាត​ឱ្យ​ឪពុក​ម្តាយ​ផ្ញើ​ប្រាក់​ទៅ​កូនៗ​​នៅ​​ទីក្រុង ឬ ​ឪពុក​ដែល​ធ្វើការ​នៅទីក្រុងអាច​ផ្ញើ​ប្រាក់​ទៅ​ម្តាយ​របស់ពួក​គាត់​នៅ​ឯ​ខេត្តបានយ៉ាងងាយស្រួល។ លើសពីនេះទៅទៀត ខណៈពេលដែល យើងមាន​ម៉ាស៊ីនអេធីអឹម និង​បណ្តាញ​សាខាយ៉ាងទូលំទូលាយទូទាំងប្រទេស ភាព​ជា​ដៃគូ​ជា​មួយក្រុមហ៊ុន ទ្រូម៉ាន់នី នេះ​នឹង​ពង្រឹង​វិសាលភាព​ និង​ផ្តល់​ជម្រើស​កាន់តែ​​​ច្រើនបន្ថែមទៀត​​ដល់​អតិថិជន​របស់​យើង»។

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកា​គ្រប់​គ្រង​ផ្នែក​យុទ្ធសាស្រ្ត​នៃ​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានមាន​​ប្រសាសន៍​ថា៖ «សេវា​ធនាគារ និង​ហិរញ្ញវត្ថុ​ដែល​ក្រុមហ៊ុន​នានា​ផ្តល់​​ជូនកំពុង​​មាន​ភាព​ប្រសើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៅ​កម្ពុជា។ តាម​រយៈ​​ភាព​ជាដៃគូ​នេះ យើង​នឹង​​អាច​​​រំពឹង​ថា​នឹង​ធ្វើ​ឱ្យ​កាន់តែ​ទំនើប​​​បន្ថែម​​ទៀត និង​ផ្តល់​ជូន​​សេវាកម្ម​​តម្លៃ​បន្ថែម​ផ្សេងៗ ដែល​នឹង​ផ្តល់​ឱ្យ​កម្ពុជា​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​និង​​ទូទាត់​ប្រកប​ដោយ​ប្រសិទ្ធភាព និងរលូន»។

ដើម្បី​ជំរុញ​កិច្ចសហប្រតិបតិ្តការនេះឱ្យកាន់តែល្អប្រសើរ ធនាគារ ស្ថាបនា និង​ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុង​ផ្តល់​ជូននូវ​ប្រូម៉ូសិន​ពិសេស “​ឥត​គិត​ថ្លៃ​សេវា​រយៈ​ពេល ៣​ខែ” ដល់​អតិថិជន​របស់​ធនាគារ ស្ថាបនា ដែល​ដក​ប្រាក់​នៅ​ភ្នាក់ងារ ទ្រូម៉ាន់នី ដោយ​ប្រើ​មុខងារ “Human ATM” នៅ​លើ​កម្មវិធី​ស្ថាបនា ម៉ូបាល (Sathapana Mobile) ដែល​​ជា​កម្មវិធី​​ទទួល​បាន​ពាន​​រង្វាន់ដ៏មាន​កិត្យានុភាព​។ ប្រាកដណាស់សេវាមួយនេះនឹងនាំមកនូវសេវាធនាគារប្រចាំថ្ងៃកាន់តែងាយស្រួលជូនដល់អតិថិជន និងផ្តល់សេវាដកប្រាក់ប្រកបដោយភាពងាយស្រួល រហ័ស និងសុវត្ថិភាព។

ប្រូម៉ូសិន​នេះ​នឹង​ផ្តល់​ជូន​អតិថិជន​ចាប់​ពី​ថ្ងៃទី១៥ ខែសីហា ឆ្នាំ​២០២២ នេះ​ត​ទៅ ហើយ​នឹង​បញ្ចប់​នៅ​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

កិច្ចសហ​ប្រតិបត្តិការ​រវាង​ធនាគារ ស្ថាបនា និងក្រុមហ៊ុន ទ្រូម៉ាន់នី នឹងកើតមាន​បន្ថែម​ទៀតក្នុងពេលឆាប់ៗនេះ៕




អត្ថបទបន្ទាប់


ហេតុអ្វីត្រូវទិញធានារ៉ាប់រងយានយន្ត? តើពិតជាចាំបាច់ទេក្នុងការទិញធានារ៉ាប់រងយានយន្ត?

ព័ត៌មាន
ធានារ៉ាប់រងយានយន្ត ពិតជាមានសារសំខាន់ណាស់ ព្រោះជួយកាត់បន្ថយនៅការចំណាយទៅលើការព្យាបាល និងសំណងទៅលើយានយន្តរបស់លោកអ្នក និងយានយន្តផ្សេងទៀត …

កត្តាអ្វីខ្លះជំរុញឲ្យតម្លៃនៃការនាំចេញគ្រាប់ស្វាយចន្ទីទៅវៀតណាមបន្តធ្លាក់ចុះជិត៤០% នៅ៧ខែឆ្នាំនេះ?

ព័ត៌មាន
របាយការណ៍ផ្ដល់ដោយសមាគមស្វាយចន្ទីកម្ពុជាបង្ហាញថា នៅរយៈពេល ៧ខែ ក្នុងឆ្នាំ២០២២នេះ វៀតណាម បាននាំចូលគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជា ក្នុងបរិមាណ ៦…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ