សហគ្រាសធុនតូច និងមធ្យម

ប្រទេសស្ដេចប្រេងអារ៉ាប៊ីសាអូឌីត ដាក់គោលដៅទាក់ទាញការវិនិយោគបរទេសឱ្យឈានដល់៣ទ្រីលានដុល្លារអាម៉េរិក


សហគ្រាសធុនតូច និងមធ្យម (SME) នៅក្នុងប្រទេសស្ដេចប្រេងអារ៉ាប៊ីសាអូឌីត មានចំនួនលើសពី១លាន២សែនសហគ្រាស គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៣ ដោយចុះបញ្ជីក្រុមហ៊ុនថ្មីៗបានជាង៤ម៉ឺនបន្ថែមទៀត ហើយនេះ គឺជាការបោះជំហានមួយជំហានទៀតឆ្ពោះទៅរកការសម្រេចគោលដៅទាក់ទាញការវិនិយោគបរទេសឱ្យឈានដល់៣ទ្រីលានដុល្លារអាម៉េរិក។ នេះបើយោងតាមតួលេខចុងក្រោយចេញផ្សាយដោយរដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីត។
សហគ្រាសធុនតូច និងមធ្យម
ដោយ

កំណើននៃការចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម (SME) នៅរ៉ាប៊ីសាអូឌីតនេះ បានបង្ហាញពីការដើរស្របគ្នាជាមួយគោលដៅរបស់ប្រទេសនេះ ដែលមានមហិច្ឆតាបង្កើនការវិនិយោគបរទេសឱ្យឈានដល់៣ទ្រីលានដុល្លារអាម៉េរិក ជាមួយនឹងគោលបំណងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ផ្ទេរជំនាញ និងបច្ចេកវិទ្យាបរទេសទៅកាន់អារ៉ាប៊ីសាអូឌីត បង្កើតការងារសម្រាប់ពលរដ្ឋអារ៉ាប៊ីសាអូឌីត និងបង្កើនការនាំចេញមិនមែនប្រេងរបស់អារ៉ាប៊ីសាអូឌីត។

យោងតាមអាជ្ញាធរទទួលបន្ទុកសហគ្រាសធុនតូច និងមធ្យមដែលគេស្គាល់ថា ម៉ុនសាអាត់ (Monsha'at) បង្ហាញថា អាជ្ញាបណ្ណអាជីវកម្មថ្មីៗប្រមាណជិត៩ម៉ឺនបណ្ណ ត្រូវបានចេញដោយរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៣។ យុទ្ធសាស្ត្រវិនិយោគថ្នាក់ជាតិថ្មី ដែលមានឈ្មោះថា សារីក ខាងលើនេះត្រូវបានបង្កើតឡើងសម្រាប់ជួយគាំទ្រដល់ក្រុមហ៊ុនធំៗរបស់អារ៉ាប៊ីសាអូឌីត ដើម្បីជំរុញកំណើននៃការវិនិយោគក្នុងស្រុកក្នុងវិស័យឯកជនឱ្យឈានដល់៣,២ទ្រីលានដុល្លារ។

យុទ្ធសាស្រ្តវិនិយោគជាតិដែលបានបង្កើតឡើងក្នុងឆ្នាំ២០២១ នេះរួមមានផែនការវិនិយោគសម្រាប់ផលិតកម្ម ថាមពលកកើតឡើងវិញ ការដឹកជញ្ជូន និងភ័ស្តុភារកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការថែទាំសុខភាព។ យុទ្ធសាស្ត្រនេះមានគោលបំណងបង្កើនការវិនិយោគពីបរទេស ដូច្នេះហើយវាដើរតួនាទីយ៉ាងសំខាន់ និងបានឈានមួយជំហានទៀតឆ្ពោះទៅរកការសម្រេចចក្ខុវិស័យឆ្នាំ២០៣០ (Vision 2030) របស់អារ៉ាប៊ីសាអូឌីត។

យុទ្ធសាស្ត្រនេះមានគោលបំណងជំរុញកំណើនសេដ្ឋកិច្ចរបស់អារ៉ាប៊ីសាអូឌីត តាមរយៈការបង្កើនការរួមចំណែករបស់វិស័យឯកជនឱ្យឈានដល់៦៥% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើនការវិនិយោគផ្ទាល់ពីបរទេសឱ្យឈានដល់៥,៧%នៃ GDP សរុប។

យុទ្ធសាស្ត្រវិនិយោគថ្នាក់ជាតិនេះ មានគោលបំណងបង្កើនលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ឱ្យឈានដល់១០៣ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ និងបង្កើនការវិនិយោគក្នុងស្រុកឱ្យឈានដល់ប្រមាណ៤៥០ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំនៅឆ្នាំ២០៣០៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមហាសេដ្ឋីកំពូលៗណាខ្លះ ដែលបានកើតនៅក្នុងឆ្នាំនាគ និងមានទ្រព្យសម្បត្តិប៉ុន្មាន?

ព័ត៌មាន
មានមហាសេដ្ឋី និងមហាសេដ្ឋីនីជាច្រើននៅក្នុងពិពភលោកនេះ ប៉ុន្តែពេលនេះខេមបូណូមីស សូមលើកយកតែមហាសេដ្ឋីកំពូលៗមួយចំនួនដែលកើតនៅក្នុងឆ្នាំរោង(ន…

តើកត្តាអ្វីជំរុញឱ្យតម្លៃខុនដូ និងផ្ទះលម្ហែនៅភូកេត ហក់ឡើងខ្លាំងដល់កម្រិតកំណត់ត្រា?

ព័ត៌មាន
តម្លៃខុនដូ និងផ្ទះលម្ហែនៅភូកេត ប្រទេសថៃ បានហក់ឡើងខ្លាំងឈានដល់កម្រិតកំណត់ត្រាក្នុងឆ្នាំ២០២៣ កន្លងទៅ ដោយសារតែមានជនបរទេសកាន់តែច្រើនចាប់អារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ