អារ៉ាប៊ីសាអូឌីត

ក្រុមហ៊ុនប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតធ្លាក់ចុះប្រាក់ចំណេញ៤០ពាន់លានដុល្លារកាលពីឆ្នាំមុន តើមកពីមូលហេតុអ្វី?


ក្រុមហ៊ុនប្រេង អារ៉ាមខូ (Aramco) របស់ប្រទេសអារ៉ាប៊ីសាអូឌីត រកបានប្រាក់ចំណេញសុទ្ធរហូតដល់១២១ពាន់លានដុល្លារ កាលពីឆ្នាំ២០២៣ ប៉ុន្តែតួលេខនេះនៅតែទាបជាងប្រាក់ចំណេញកប់ក្ដោងកាលពីឆ្នាំ២០២២ ដោយសារតែការធ្លាក់ចុះតម្លៃថាមពល។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
អារ៉ាប៊ីសាអូឌីត
ដោយ

ក្រុមហ៊ុន Aramco បាននិយាយថា នេះគឺជាការកើនឡើងនូវប្រាក់ចំណេញខ្ពស់បំផុតរយៈពេល២ឆ្នាំជាប់គ្នាមិនធ្លាប់មានពីមុនមក ខណៈដែលសមាជិកនៃសម្ព័ន្ធភាព OPEC+ បន្តកាត់បន្ថយផលិតកម្មរបស់ពួកគេក្នុងបំណងជំរុញបង្កើនតម្លៃថាមពលសកល។ ទោះជាយ៉ាងណា លទ្ធផលកាន់តែចុះទាបនេះក៏បានដាក់សម្ពាធលើអារ៉ាប៊ីសាអូឌីតផងដែរ ខណៈដែលប្រទេសនេះចាប់ផ្តើមគម្រោងអភិវឌ្ឍន៍ដ៏ធំមួយក្នុងការកាត់បន្ថយប្រាក់ចំណូលបានមកពីប្រេង។

ក្រុមហ៊ុន Aramco បានរាយការណ៍ពីប្រាក់ចំណេញចំនួន១៦១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ដែលទំនងជាប្រាក់ចំណេញដ៏ច្រើនបំផុតមិនធ្លាប់មានសម្រាប់ក្រុមហ៊ុន ដែលបានជួញដូរជាសាធារណៈមួយនេះ។ ក្រុមហ៊ុននេះបាននិយាយនៅក្នុងឯកសារផ្ញើទៅទីផ្សារភាគហ៊ុន តាដាវូល (Tadawul) ថា ការធ្លាក់ចុះជាចម្បងនេះ បានឆ្លុះបញ្ចាំងពីផលប៉ះពាល់ នៃការធ្លាក់ចុះតម្លៃប្រេងឆៅ និងការធ្លាក់ចុះបរិមាណលក់ ព្រមទាំងការធ្លាក់ចុះ​ការចម្រាញ់ប្រេង និងកម្រិតសារធាតុគីមីផងដែរ។

បើតាមឯកសារនោះ បានបង្ហាញថា បើទោះជាមានការធ្លាក់ចុះប្រាក់ចំណេញនៅឆ្នាំ២០២៣ ក៏ដោយ ប៉ុន្តែក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco នៅតែបង្កើនភាគលាភសម្រាប់ម្ចាស់ភាគហ៊ុនរបស់ខ្លួនឱ្យឡើងដល់ជាង៣១ពាន់លានដុល្លារនៅក្នុងត្រីមាសទី៤ឆ្នាំមុន។ ក្រុមហ៊ុន Aramco បានរាយការណ៍ពីប្រាក់ចំណូលសរុបចំនួន៤៤០ពាន់លានដុល្លារ កាលពីឆ្នាំ២០២៣ គឺបានធ្លាក់ចុះពីចំនួន៥៣៥ពាន់លានដុល្លារក្នុងឆ្នាំ២០២២៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើអ្នកជំនាញយល់ឃើញបែបណាជុំវិញការចងក្រងជាសហគមន៍កសិកម្មទំនើបរបស់ក្រសួងកសិកម្ម?

ព័ត៌មាន
ការចងក្រងជាសហគមន៍កសិកម្មទំនើប គឺជាគម្រោងមួយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលត្រូវបានបង្កើតឡើង ដើម្បីរួមចំណែកជួយបង្កើនប្រាក់ចំ…

សហព័ន្ធឧស្សាហកម្មថៃ ស្នើឱ្យរដ្ឋាភិបាលរឹតបន្ដឹងលើការនាំចូលបន្លែផ្លែឈើពីប្រទេសជិតខាង ក្រោយរកឃើញសារធាតុគីមីហាមឃាត់

ព័ត៌មាន
សហព័ន្ធឧស្សាហកម្មថៃ (FTI) កំពុងស្នើយ៉ាងទទូចឱ្យរដ្ឋាភិបាលថៃ ចាត់វិធានការត្រួតពិនិត្យគុណភាពបន្លែ និងផ្លែឈើនាំចូលពីបណ្ដាប្រទេសជិតខាង និងប្រទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ