អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Smart Axiata ចូលរួមជាមួយសិល្បករ Sai អបអរសាទរគម្រប់់ខួប ១៥ឆ្នាំនៃការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក


ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជាបានចូលរួមសហការជាមួយសិល្បករចម្រៀងដ៏ល្បីល្បាញគឺលោក Sai ដែលតែងតែចូលរួមចំណែកក្នុងកិច្ចការសង្គម ជាពិសេសក្នុងយុទ្ធនាការថ្មីរបស់លោកគឺកម្មវិធី “Preah Vihear Temple Run” ជាព្រឹត្ដិការណ៍រត់៧គីឡូម៉ែត្រឡើងប្រាសាទព្រះវិហារនិងបានបង្កើតឡើងដើម្បីចូលរួមអបអរគម្រប់ខួប១៥ឆ្នាំ ដែលប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក និងជាការចូលរួមលើកស្ទួយ លើកកម្ពស់ និងផ្សព្វផ្សាយការយល់ដឹងបន្ថែមពីស្ថាបត្យកម្មដ៏ល្អប្រណិតដែលមានអាយុកាលជាងមួយសហស្សវត្សនេះ។
ក្រុមហ៊ុន Smart Axiata ចូលរួមជាមួយសិល្បករ Sai អបអរសាទរគម្រប់់ខួប ១៥ឆ្នាំនៃការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក

ព្រឹត្ដិការណ៍ Preah Vihear Temple Run នឹងធ្វើឡើងនៅថ្ងៃទី៩ ខែកក្កដា ឆ្មាំ២០២៣ខាងមុខក្រោមការគាំទ្រពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា យុទ្ធនាការ BeyondTheGames រដ្ឋបាលខេត្តព្រះវិហារ និងអាជ្ញាធរជាតិព្រះវិហារផងដែរ។ ក្រៅពីការរត់អបអរសាទរ កម្មវិធីក៏បានភ្ជាប់មកជាមួយការប្រគុំតន្ត្រីមានការចូលរួមសម្តែងដោយលោក Sai ផ្ទាល់និងពីសំណាក់សិល្បករ Pleng ពីររូបទៀតរួមមានលោក Kai និង​លោក P-Sand ដែលនឹងប្រព្រឹត្ត្រនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣នៃទីតាំងរង្វង់មូលទីរួមស្រុកស្រអែម។

ក្រុមហ៊ុន Smart Axiata ចូលរួមជាមួយសិល្បករ Sai អបអរសាទរគម្រប់់ខួប ១៥ឆ្នាំនៃការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក

ក្រុមហ៊ុន Smart និង​​ Pleng ក៏មានសេចក្តីត្រេកអរដែលបានឧបត្ថម្ភគាំទ្រសិល្បករ Sai ក្នុងការ​ផលិតវីដេអូចម្រៀង “ខ្មែរជួយខ្មែរ” ដែលនឹងផ្តិតយកទេសភាពដ៏ស្រស់ស្អាតនៃប្រាសាទព្រះវិហារ។ អ្វីដែលកាន់តែពិសេសទៅទៀត វីដេអូចម្រៀង «ខ្មែរជួយខ្មែរ» ​គឺជាការចូលរួមច្រៀងបន្ទរដោយកុមារា កុមារី ជាង១០នាក់ ឧបករណ៍តន្ត្រីប្រពៃណីខ្មែរ ក្រុមតន្រ្តីវង់ភ្លេង (Orchestra band) ជាង៤០នាក់ និងទស្សនីយភាពរបាំសហសម័យផងដែរ។

លោក Ziad Shatara នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata​បានសម្តែងសេចក្តីសោមនស្ស​រីករាយដែលក្រុមហ៊ុនអាចចូលរួមចំណែកគាំទ្រយុទ្ធនាការមួយនេះ។​

ក្រុមហ៊ុន Smart Axiata ចូលរួមជាមួយសិល្បករ Sai អបអរសាទរគម្រប់់ខួប ១៥ឆ្នាំនៃការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក

លោកបានលើកឡើងថា «ក្រុមហ៊ុន Smart Axiata តែងតែមានការច្នៃប្រឌិត និងការអភិវឌ្ឍ​ឌីជីថល​ប្រកប​ដោយនិរន្តរភាពជានិច្ច។ យ៉ាងណាក្តី ការសិក្សា និងចងចាំអំពីប្រវត្តិសាស្រ្ត និងវប្បធម៌​ដែល​ជា​ព្រលឹង​ស្នូលនៃស្មារតីរបស់ប្រជាជនកម្ពុជា ជាកត្តាសំខាន់ដែលមិនអាចខ្វះបាន ជាពិសេស​ក្នុង ដំណើរ​​ការអភិវឌ្ឍឆ្ពោះទៅមុខ។ យើងពិតជាមានក្តីរីករាយក្រៃលែង ដែលអាចចូលរួម​គាំទ្រ​ដល់​ការ​រីកចម្រើន​របស់​ប្រទេស​កម្ពុជា​ក្នុង​ទិដ្ឋភាព​ផ្សេងៗ​គ្នា​ ដើម្បី​ធានា​បាន​នូវការអភិវឌ្ឍប្រកបដោយ និរន្តរភាពនៅក្នុង​ប្រទេស​កម្ពុជា ​ក៏ដូចជាលើកតម្កើងនូវកិត្យានុភាពរបស់ប្រទេសជាតិ​នៅលើ​ឆាក​អន្តរជាតិ»។

ក្រុមហ៊ុន Smart Axiata ចូលរួមជាមួយសិល្បករ Sai អបអរសាទរគម្រប់់ខួប ១៥ឆ្នាំនៃការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក

ក្រុមហ៊ុន Smart Axiata តែងតែមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការគាំទ្រ​កិច្ចខិតខំប្រឹងប្រែងអភិរក្ស​វប្បធម៌នៅ​កម្ពុជា។ កិច្ចសហការខាងលើ គឺនៅក្នុងចំណោមគំនិតផ្តួចផ្តើមមួយរបស់ក្រុមហ៊ុន Smart ក្នុងការបន្តគាំទ្រ និងអភិរក្សបេតិកភណ្ឌ និងសម្បត្តិវប្បធម៌របស់កម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ដើម្បីជាផ្នែកមួយនៃការចូលរួមគាំទ្រយ៉ាងមុះមុតក្នុងយុទ្ធនាការមួយនេះ សមាជិកបុគ្គលិក របស់ក្រុមហ៊ុន Smart Axiata ក៏នឹងចូលរួមក្នុងការរត់ប្រណាំងមួយនេះផងដែរ។​

គួរឲ្យកត់សម្គាល់ផងដែរថា ប្រតិបត្តិករទូរស័ព្ទ្ទចល័តមួយនេះ​ធ្លាប់បរិច្ចាគថវិកាចំនួន ១ម៉ឺនដុល្លារ ដើម្បីចូលរួមគាំទ្រ​យុទ្ធនាការ «រត់ជាមួយ Sai» ក្នុងអំឡុងពេលដែលលោកបានរត់ជាង ២០៤៨ គីឡូម៉ែត្រឆ្លងកាត់ខេត្តចំនួន ២១ ក្នុងរយៈពេល ៩៧ ថ្ងៃ ដើម្បីរៃអង្គាសថវិកា ជួយដល់មន្ទីរពេទ្យ កុមារអង្គរ កាលពីឆ្នាំ២០២១។ លើសពីនេះ ក្រុមហ៊ុន Smart Axiata ក៏បានគាំទ្រយុទ្ធនាការ «រត់ជាមួយ Sai ៤ សែនជំហាន» ចម្ងាយ ៣០៣ គីឡូម៉ែត្រ ដើម្បីរៃអង្គាសថវិកាជួយសង្រ្គោះ កុមារដែលមានជំងឺមហារីកនៅមន្ទីរពេទ្យកុមារអង្គរកាលពីឆ្នាំ ២០២២ផងដែរ​។

ដើម្បីចូលរួមក្នុងយុទ្ធនាការនេះ សូមរកសំបុត្រនៅទីនេះ៖ https://wonderpass.asia/event/preah_vihear_temple_run

សម្រាប់ព័ត៌មានបន្ថែម សូមចូលតាមដានតាមផេកហ្វេសប៊ុកផ្លូវការរបស់សិល្បករ Sai (https://www.facebook.com/saicambodianartist) និងក្រុមហ៊ុន Smart Axiata​ (https://www.facebook.com/SmartAxiata)។




អត្ថបទបន្ទាប់


តើនាយករដ្ឋមន្ត្រីវៀតណាមស្កាត់ជួបសមភាគីចិនដល់ផ្ទះ បានពិភាក្សាគ្នាអំពីបញ្ហាក្ដៅៗអ្វីខ្លះ?

ព័ត៌មាន
ក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ជីញ និងសមភាគីចិន លោក លី ឈាង កាលពីថ្ងៃចន្ទ ទី ២៦មិថុនា ភាគីចិនបានប្រាប់វៀតណាមថា ប្រទេ…

តំបន់អភិវឌ្ឍន៍ ២៣០កន្លែងរបស់ចិនបានទាក់ទាញក្រុមហ៊ុនបរទេសរហូតដល់៣ម៉ឺនក្រុមហ៊ុន

ព័ត៌មាន
ប្រទេសចិននៅពេលនេះមានតំបន់អភិវឌ្ឍន៍សេដ្ឋកិ ច្ចនិងបច្ចេកវិទ្យាថ្នាក់ជាតិសរុបចំនួន២៣០កន្លែង ដែលមានសហគ្រាសសរុបចំនួន ៤ លាន កំពុងតែដំណើរការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ