វិស័យ SME

អ្នកជំនាញថា វិស័យ SME ត្រូវបង្កើនសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យា ដើម្បីសម្របខ្លួនក្នុងយុគ្គសម័យបច្ចេកវិទ្យា ៤.០


វិស័យសហគ្រាសធុនតូច និងមធ្យម(SME) បានរួមចំណែក ៩៨% នៃអាជីវកម្មទាំងអស់នៅ កម្ពុជា និងបានចូលរួមប្រមាណ ៥៨% នៃផលិតផលក្នុងស្រុកសរុប ខណៈអ្នកជំនាញមើលឃើញថា វិស័យនេះ នៅតែបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច។ ទន្ទឹមនឹង ការលូតលាស់ និងរីកចម្រើនគួរឲ្យកត់សម្គាល់ វិស័យនេះក៏បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមដោះស្រាយ ពិសេសការសម្របខ្លួនដើម្បីច្បាមយកឱកាសនៅក្នុងយុគ្គសម័យបច្ចេកវិទ្យា ៤.០ នាពេលបច្ចុប្បន្ន។
វិស័យSMEត្រូវពង្រឹងខ្លួនបន្ថែមដើម្បីច្បាមយកឱកាសក្នុងយុគ្គសម័យបច្ចេកវិទ្យា ៤.០
ដោយ

ស្ថិតក្នុងបរិបទបច្ចេកវិទ្យាទំនើបរាល់ការប្រកបអាជីវកម្មទាំងអស់ សុទ្ធតែត្រូវពឹងផ្អែកបច្ចេកវិទ្យា ដើម្បីជំរុញឲ្យវិស័យនោះឲ្យកាន់តែរីកចម្រើន ជាពិសេសវិស័យ SME ដែលជាវិស័យថ្មីមួយក្នុងការជួយគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។ ជំទាវឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងជាអគ្គនាយិកាក្រុមហ៊ុននំស្រួយលីលី យល់ឃើញថា បច្ចេកវិទ្យាពិតជាបានដើរតួនាទីសំខាន់សម្រាប់វិស័យ SME នៅកម្ពុជា ជាពិសេសអំឡុងនៃការរាតត្បាតខ្លាំងនូវជំងឺកូវីដ១៩។ បើតាមអ្នកជំនួញស្រ្តីដ៏លេចធ្លោរូបនេះ ភាគច្រើននៃអាជីវកម្មដែលបានរងផលប៉ះពាល់នៅអំឡុងវិបត្តិកូវីដ១៩ និងឈានដល់ការក្ស័យធន ព្រោះម្ចាស់អាជីវកម្មមិនបានប្រើប្រាស់នូវបច្ចេកវិទ្យាសម្រាប់ការគ្រប់គ្រងអាជីវកម្មរបស់ពួកគេ។ សម្រាប់អ្នកឧកញ៉ា កែវ មុំ ភាពរីកចម្រើននៃវិស័យ SME គួរឲ្យកត់សម្គាល់នៅកម្ពុជា នាពេលបច្ចុប្បន្ន ដោយសារម្ចាស់អាជីវកម្មចេះច្បាមយកឱកាសប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្សព្វផ្សាយអាជីវកម្មរបស់ខ្លួន។

លោក សាន ឫទ្ធី អគ្គនាយកក្រុមហ៊ុន Acclime Cambodia កត់សម្គាល់ឃើញថា ទន្ទឹមនឹងភាពរីកចម្រើននៃប្រទេសកម្ពុជា រាជរដ្ឋាភិបាលកាន់តែយកចិត្តទុកដាក់ខ្លាំងលើវិស័យ SME ដែលកាន់តែបង្កើតឱកាសសម្រាប់វិស័យនេះ អាចពង្រឹង និងពង្រីកខ្លួនបន្ថែមទៀត។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី វិស័យ SME កម្ពុជាក៏នៅជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ដូចជា ការស្វែងរកប្រភពទុន ភាពប្រកួតប្រជែងពីខាងក្រៅ និងបញ្ហាខ្វះធនធាន។ សម្រាប់លោក សាន ឬទ្ធី ដ្បិតវិស័យ SME នៅជួបបញ្ហាប្រឈម ក៏ដោយចុះ ប៉ុន្ដែសម្រាប់កម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ បានធ្វើឲ្យវិស័យនេះនៅតែមានកម្រិតខ្ពស់ក្នុងការច្បាមយកឱកាស ជាពិសេសក្នុងយុគ្គសម័យបច្ចេកវិទ្យា ៤.០ តែម្ដង។
បើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងមួយឆ្នាំៗ វិស័យ SME បានចំណែកប្រមាណជាង ៦០%នៃផលិតផលក្នុងស្រុកសរុប ថែមទាំងបានបង្កើតការងាររហូតប្រមាណ ៧០% ឯណោះ នៅក្នុងសេដ្ឋកិច្ចជាតិ។ លើសពីនោះ វិស័យ SME ក៏បានចូលរួមបង់ពន្ធ ដែលជាប្រភពថវិការដ្ឋប្រមាណ ១៥% នៃចំណូលពន្ធដារក្នុងមួយឆ្នាំៗ និងមានចំណែកប្រមាណ ១០% ក្នុងការនាំចេញទំនិញកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិថែមទៀតផង៕




អត្ថបទបន្ទាប់


ជប៉ុន និងអាស៊ាន កំពុងស្វែងរកកិច្ចសម្រួលពាណិជ្ជ តាមរយៈការងាកទៅប្រើប្រាស់មធ្យោបាយឌីជីថល

ព័ត៌មាន
ប្រទេសជប៉ុននឹងធ្វើការជាមួយសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដើម្បីលើកកម្ពស់ដំណើរការឌីជីថល នៃការនាំចូល និងការនាំចេញទំនិញរ…

សមាគមស្វាយចន្ទីកម្ពុជាថា វៀតណាមកំពុងបារម្ភអំពីការប្រកួតប្រជែងក្នុងវិស័យស្វាយចន្ទីជាមួយកម្ពុជា និងអាហ្វ្រិក

ព័ត៌មាន
ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានគូសបញ្ជាក់ថា ឧស្សហកម្មស្វាយចន្ទីវៀតណាម កំពុងប្រឈមនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាមួយជាមួយកម្ពុជា និងអាហ្វ្រិកខាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ