មេរោគកូវីដបំប្លែងថ្មីៗ កើតចេញពីទំនាក់ទំនងរវាងមេរោគកូវីដ និងមេរោគអេដស៍

អ្នកវិទ្យាសាស្ត្រអាហ្វ្រិកខាងត្បូងសង្ស័យថា ការលេចឡើងនូវមេរោគកូវីដបំប្លែងថ្មីៗ កើតចេញពីទំនាក់ទំនងរវាងមេរោគកូវីដ និងមេរោគអេដស៍


ក្រុមអ្នកវិទ្យាសាស្ត្រអាហ្វ្រិកខាងត្បូង គ្រោងនឹងធ្វើការស៊ើបអង្កេតលើមេរោគកូវីដ១៩ និងមេរោគអេដស៍ក្នុងពេលជាមួយគ្នា ពោលគឺចំពេលដែលមានភស្តុតាងជាច្រើនបង្ហាញថា អ្នកជំងឺដែលផ្ទុកមេរោគអេដស៍ ដែលឆ្លងមេរោគកូវីដ១៩ អាចបង្កើតជាមេរោគកូវីដ១៩បំប្លែងថ្មីៗជាច្រើនទៀត។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
មេរោគកូវីដបំប្លែងថ្មីៗ កើតចេញពីទំនាក់ទំនងរវាងមេរោគកូវីដ និងមេរោគអេដស៍

អាហ្វ្រិក​ខាងត្បូង ដែល​ជា​លើក​ប្រទេស​ដំបូង​គេ ដែល​បាន​រក​ឃើញ​មេរោគ​បំប្លែង​ថ្មី​អូ​មី​ក្រុង​នោះ ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​មានការ​ការ​ស៊ើបអង្កេត​តាមដាន​ជា​ប្រព័ន្ធ នៃ​អ្វី​ដែល​កើតឡើង​នៅ​ពេល​ដែល​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​។

ការ​សិក្សា​មួយ​ចំនួន ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ស​ប្តា​ហ៍​មុន បាន​រក​ឃើញ​ថា អ្នក​ដែល​មាន​ប្រព័ន្ធ​ការពារ​រាង​កាយ​ចុះ​ខ្សោយ ដូច​ជា​អ្នកជំងឺ​មាន​ផ្ទុកមេរោគ​អេ​ដស៍​ដែល​មិន​បាន​ព្យាបាល ជា​រឿយ​ៗ​អាច​ទទួល​រង​ពី​ការ​ឆ្លង​មេរោគ​រ៉ាំរ៉ៃ ឬ​ជំងឺ​ឱកាសនិយម​មួយ​ចំនួន​។ ហេតុ​ដូច្នេះ​ហើយ បានជា​អ្នក​ស្រាវជ្រាវ​ខ្លះ​ជឿ​ថា នេះ​អាច​ជា​របៀប​ដែល​អូ​មី​ក្រុង និង​មេរោគ​កូ​វី​ដ​១៩​បំប្លែង​ថ្មី​ៗ​ផ្សេង​ៗ​ទៀត បាន​វិ​វត្ត​ខ្លួន​ចេញ​ជា​មេរោគ​បំប្លែង​ថ្មី ពី​មេរោគ​កូ​វី​ដ​១៩​ដើម បើ​ទោះបីជា​អ្នក​វិទ្យាសាស្ត្រ​ផ្សេង​ទៀត​ជឿ​ថា មេរោគ​នេះ អាច​កើត​មាននៅ​ក្នុង​ខ្លួន​សត្វ មុន​ពេល​ត្រូវ​បាន​ឆ្លង​ចូល​មក​កាន់​មនុស្ស​ក៏​ដោយ​។

ទោះ​យ៉ាងណា ក្រុម​អ្នក​វិទ្យាសាស្ត្រ​អាហ្វ្រិក​ខាងត្បូង បាន​និង​កំពុង​ពិភាក្សា​គ្នា​អំពី​ការ​សិក្សា​ស៊ីជម្រៅ​បន្ថែម​ទៀត ដើម្បី​គាំទ្រ​សម្មតិកម្ម ដែល​បាន​លើក​ឡើង​ខាងលើ​នេះ​។ គួរ​ជម្រាប​ថា ការ​សិក្សា​ពី​ទំនាក់ទំនង​នៃ​មេរោគ​កូ​វី​ដ​១៩ និង មេរោគ​អេ​ដស៍​នឹង​ផ្តោត​សំខាន់​លើ​ធាតុ​ផ្សំ​ពីរ​យ៉ាង គឺ​លើ​អ្នកជំងឺ និង​របៀប​ដែល​ប្រព័ន្ធ​ការពារ​របស់​ពួក​គេ​ទប់ទល់​ជាមួយនឹង​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​។ និង​មួយទៀត គឺ​សង្កេត​មើល​លើ​ការ​បញ្ជាក់​ថា តើ​មេរោគ​បំប្លែង​ថ្មី​ទំនងជា​កំពុង​លេចឡើង​តាម​របៀប​នេះ​ដែរ ឬទេ​។ 

យ៉ាងណាមិញ ប្រសិនបើ​ការ​សិក្សា​នេះ ត្រូវ​បាន​បញ្ជាក់​ថា ករណី​មេរោគ​កូ​វី​ដ​បំប្លែង​ថ្មី​ៗ កើត​ចេញពី​ទំនាក់ទំនង​រវាង​មេរោគ​កូ​វី​ដ​១៩ និង​មេរោគ​អេ​ដស៍​ពិតមែន នោះ​ក្រុម​អ្នកជំនាញ​វិទ្យាសាស្ត្រ​អាហ្វ្រិក​ខាងត្បូង ត្រូវ​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ​លើ​មនុស្ស​មាន​ផ្ទុកមេរោគ​ទាំងនោះ និង​ធានា​ថា ពួក​គេ​ទទួល​បានការ​ធ្វើ​រោគវិនិច្ឆ័យ​ត្រឹមត្រូវ និង​ការ​ព្យាបាល​បាន​ទាន់​ពេលវេលា​។

សូម​ជម្រាប​ថា អាហ្វ្រិក​ខាងត្បូង​ជា​កន្លែង​មានការ​រីក​រាលដាល​មេរោគ​អេ​ដស៍​ដ៏​ធំ​បំផុត​របស់​ពិភពលោក ពោល​គឺ​មាន​មនុស្ស ៨​លាន ២​សែន​នាក់​បាន​ឆ្លង ហើយ​មាន​ប្រហែល ៧១% នៃ​មនុស្ស​ពេញវ័យ និង ៤៥% នៃ​កុមារ​ដែល​កំពុង​ត្រូវ​បាន​ព្យាបាល​៕

អត្ថបទ ស៊ើ​ង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គណៈកម្មការរៀបចំកីឡាអូឡាំពិកនៅចិនរំពឹងមានអ្នកចូលទស្សនាបានត្រឹមតែ៣០%ប៉ុណ្ណោះ

ព័ត៌មាន
គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានអះអាងនៅថ្ងៃអង្គារទី០១កុម្ភៈថា ក្រុមការងាររៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំនេ…

មន្ត្រីពាណិជ្ជកម្មអាមេរិកនិយាយថា ចិនបានបរាជ័យក្នុងការបំពេញតាមការប្ដេជ្ញាចិត្តក្នុងដំណោះស្រាយពាណិជ្ជកម្មដំណាក់កាលទី១

ព័ត៌មាន
តំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ប្រទេសចិនបានបរាជ័យក្នុងការបំពេញតាមការសន្យារបស់ខ្លួនក្រោមកិច្ចព្រមព្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ