កូរ៉េខាងត្បូង

រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងស្នើច្បាប់កំណត់ម៉ោងការងារមួយសប្ដាហ៍ធ្វើការ៦៩ម៉ោង


រដ្ឋបាលរបស់ប្រធានាធិបតីកូរ៉េខាងត្បូងក្រោមការដឹកនាំរបស់លោក យ៉ូន ស៊ុកយូលមានគម្រោងបន្ថែមម៉ោងធ្វើការរបស់បុគ្គលិកក្នុងប្រទេសរបស់ខ្លួនចំនួន១៧ម៉ោងបន្ថែមទៀត ពីលើម៉ោងបច្ចុប្បន្ន ពោលគឺបន្ថែមពី៥២ម៉ោងក្នុងមួយសប្តាហ៍ដល់៦៩ម៉ោងក្នុងមួយសប្តាហ៍។ ក្នុងន័យ ច្បាប់ម៉ោងការងារថ្មីនេះ នឹងកំណត់ឱ្យប្រជាជនអាចមានលទ្ធភាពធ្វើការថែមម៉ោងរហូតដល់ ២៩ម៉ោងក្នុងមួយសប្ដាហ៍តាមការសម្រេចចិត្ត តែមិនមែនជាកាតព្វកិច្ច។
រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងបន្ថែមម៉ោងធ្វើការរបស់បុគ្គលិកដល់៦៩ម៉ោងក្នុងមួយសប្ដាហ៍!

ធ្វើការច្រើនម៉ោងក្នុងមួយសប្តាហ័មេន តែច្បាប់ថ្មីនេះនឹងអនុញ្ញាតឱ្យបុគ្គលិកដែលបំពេញតាមម៉ោងការងារគ្រប់ហើយនោះ អាចឈប់សម្រាករយៈពេលយូរនៅពេលក្រោយវិញបាន ជាថ្នូរនឹងការថែមម៉ោងនេះ។ រដ្ឋាភិបាលសង្ឃឹមថាផែនការនេះនឹងអាចលើកកម្ពស់ផលិតភាពការងារ និងបង្កើនចំណូលគ្រួសារផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន REUTERS។

ច្បាប់ការងារចាស់នៅកូរ៉េខាងត្បូងបានចែងថា ប្រជាជនមានម៉ោងការងារគោល៤០ម៉ោងក្នុងមួយសប្ដាហ៍ និងអាចធ្វើការថែមម៉ោងយ៉ាងច្រើន១២ម៉ោងប៉ុណ្ណោះក្នុងមួយសប្តាហ៍។ ប៉ុន្តែរដ្ឋបាលក្រុងសេអ៊ូល ក្រុមការដឹកនាំរបស់លោក យ៉ូន ស៊ុកយូល ង់ឱ្យពលរដ្ឋធ្វើការឱ្យបាន៦៩ម៉ោងក្នុងមួយសប្ដាហ៍ ក្នុងនោះម៉ោងការងារគោល៤០ម៉ោងក្នុងមួយសប្តាហ៍ និង ការងារថែមម៉ោងចំនួន២៩ម៉ោងទៀត។

ការធ្វើបែបនេះនឹងជួយលើកកម្ពស់ការលូតលាស់របស់ប្រជាជន និងផលិតភាពក្នុងគ្រួសារផងដែរ ព្រោះម៉ោងធ្វើការបន្ថែមនឹងត្រូវសងឱ្យបុគ្គលិកគ្រប់រូបវិញជាម៉ោងឈប់សម្រាកនៅពេលពួកគេត្រូវការ ដូចជាមានវិសមកាលរយៈពេលវែងជាដើម ហើយវានឹងផ្តល់ភាពបត់បែនបន្ថែមទៀតក្នុងទីផ្សារការងារនៅកូរ៉េខាងត្បូង។

រដ្ឋាភិបាលកូរ៉េខាងត្បូងនិយាយថា ផែនការថ្មីនេះនឹងត្រូវប្រកាសនៅខែកុម្ភៈ។ ច្បាប់ធ្វើការថ្មីនេះទៀតសោត មានលក្ខណៈបត់បែនបានតាមការព្រមព្រៀងគ្នាក្នុងក្រុមហ៊ុនរវាងនិយោជក និងកម្មករ ថាតើត្រូវរាប់ម៉ោងបន្ថែមជាសប្តាហ៍ ជាខែ ជាត្រីមាស ឬជាឆ្នាំជាដើម។ មន្ត្រីជំនាញបន្ថែមថា នៅក្នុងផែនការថ្មីនេះអាចលើកទឹកចិត្តឱ្យពួកគេមានគ្រួសារ និងបង្កើនអត្រាមានកូន ដោយសារអត្រាមានកូននៅប្រទេសកូរ៉េត្រូវបានព្យាករណ៍ថានឹងឈានដល់ កម្រិតទាបបំផុត០,៧%នៅក្នុងឆ្នាំ២០២៤។

ទិន្នន័យរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងបង្ហាញថា ប្រទេសកូរ៉េមានអត្រាមានកូនទាបបំផុតក្នុងពិភពលោក ខណៈដែលចំនួនប្រជាជនដែលមានវ័យចំណាស់កាន់តែកើនឡើង។ ចំនួនប្រជាជនដែលស្ថិតក្នុងអាយុធ្វើការបានកើនឡើងដល់៣៨លាននាក់ក្នុងឆ្នាំ២០១៩ ហើយត្រូវបានកំណត់ថានឹងធ្លាក់ចុះជាង៩លាននាក់នៅឆ្នាំ២០៤០។

សូមជម្រាបថា ប្រជាជនកូរ៉េខាងត្បូងជាង១៨% ធ្វើការច្រើនជាង ៥០ម៉ោងក្នុងមួយសប្តាហ៍ ដែលទិន្នន័យនេះធ្វើឱ្យកូរ៉េខាងត្បូងជាប្រទេសលំដាប់ខ្ពស់បំផុតទី៥ ដែលមានម៉ោងធ្វើការច្រើនជាងគេ ពោលគឺឈរនៅបន្ទាប់ពីប្រទេសទួរគី ប្រទេសម៉ិកស៊ិក ប្រទេសកូឡុំប៊ី និងប្រទេសកូស្តារីកា។ នេះបើតាមរបាយការណ៍អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចចេញផ្សាយកាលពីឆ្នាំ២០២១៕

អត្ថបទ ៖ សារៀម លក្ខិណា




អត្ថបទបន្ទាប់


តម្លៃលោហៈធាតុមានតម្លៃដូចជាមាស និងប្រាក់ ត្រូវបានព្យាករថា នឹងហក់ឡើងថ្លៃកាន់តែខ្ពស់នៅឆ្នាំ២០២៣

ព័ត៌មាន
តម្លៃលោហៈធាតុមានតម្លៃដូចជា មាស និងប្រាក់ ត្រូវបានអ្នកជំនាញអះអាងថា នឹងមានតម្លៃកើនឡើងខ្លាំងនៅឆ្នាំ២០២៣នេះ។ កើនឡើង ក៏ដោយសារតែមានសម្ពាធអត…

ជប៉ុន ឈរកំពូលតាងជាអ្នកវិនិយោគបរទេសធំជាងគេនៅប្រទេសថៃឆ្នាំ២០២២

ព័ត៌មាន
ប្រទេសថៃ នៅឆ្នាំ២០២២ ដែលទើបបិទបញ្ចប់ទៅថ្មីៗនេះ ស្រូបទាញបានការវិនិយោគពីបរទេសដល់ទៅប្រមាណ ៤ពាន់លានដុល្លារអាមេរិក កើនឡើង៥៦% ធៀបនឹងឆ្នាំ២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ