ស្រីលង្ការ

អតីតប្រធានាធិបតីស្រីលង្កា ដែលកំពុងស្ថិតក្នុងប្រទេសិង្ហបុរី ត្រូវបានកោះហៅឲ្យចូលខ្លួនបំភ្លឺក្នុងតុលាការនៅថ្ងៃទី១ ខែសីហា


តុលាការកំពូលរបស់ប្រទេសស្រីលង្កាបានចេញសេចក្តីជូនដំណឹងមួយទៅកាន់អតីតប្រធានាធិបតីស្រីលង្កា លោកហ្កូតាបាយ៉ា រ៉ាចាប៉ាសា (Gotabaya Rajapaksa) ដោយបង្គាប់ឱ្យរូបលោកចូលខ្លួនមកបំភ្លឺនៅក្នុងតុលាការនៅថ្ងៃទី១ ខែសីហាខាងមុខ បន្ទាប់ពីមានញត្តិប្តឹងថា លោកបានបង្កឲ្យប្រទេសធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNA។
អតីតប្រធានាធិបតីស្រីលង្កាត្រូវបានកោះហៅឲ្យចូលខ្លួនបំភ្លឺក្នុងតុលាការ
ដោយ

មន្ត្រីតុលាការកំពូលស្រីលង្កាម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មានសិង្ហបុរី CNA ថា សេចក្តីជូនដំណឹងនេះ​ត្រូវបានចេញនៅថ្ងៃពុធ ទី២៧ ខែកក្កដា ទាក់ទងនឹងញត្តិយ៉ាងហោចណាស់ចំនួនមួយ ដែលបានប្តឹងទៅកាន់​អ្នកនយោបាយ និងមន្ត្រីរាជការស្រីលង្កា​ ដោយចោទប្រកាន់ថាពួកគេទាំងនោះ ត្រូវទទួលខុសត្រូវចំពោះវិបត្តិសេដ្ឋកិច្ចដែលបន្លាយអស់រយៈពេលជាច្រើនខែមកនេះ។

ហើយក្នុងចំណោម អ្នកដែលត្រូវបាន​ប្ដឹងនោះ ក៏មានអតីតប្រធានាធិបតីស្រីលង្កា លោក Rajapaksa ផងដែរ ដែលបច្ចុប្បន្ន​លោកបានភៀសខ្លួនចេញពីប្រទេសកាលពីដើមខែមិថុនា តាមយន្តហោះយោធារបស់ស្រីលង្កា ចំពេលដែលមានការផ្ទុះការតវ៉ាទ្រង់ទ្រាយធំ​ទាមទារ​ឱ្យលោកលាលែងពីតំណែង។

គួរជម្រាបថាប្រទេស​សិង្ហបុរី ក៏ទើបតែបានផ្តល់សិទ្ធិ​ស្នាក់នៅរយៈពេល ១៤ ថ្ងៃបន្ថែមទៀត ដល់​លោក Rajapaksa រហូតដល់ថ្ងៃទី១១ ខែសីហា ក្រោយលោកសុំពន្យារពេល។

អតីតប្រធានាធិបតីស្រីលង្កាបានសម្រេចចាកចេញពីប្រទេសស្រីលង្កា​កាលពីថ្ងៃទី១៣ ខែកក្កដាកន្លងទៅ ក្រោយពីវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសកាន់តែអាក្រក់ទៅ ដោយគ្មានសមត្ថភាពក្នុងការដោះស្រាយ ជាមួយនឹងការតវ៉ាប្រឆាំងរដ្ឋាភិបាលកាន់តែរីកធំ។

ក្រោយទៅដល់ប្រទេសសិង្ហបុរី លោក Rajapaksa បានដាក់លិខិតលាលែងពី​តំណែងជាផ្លូវការ ហើយលោកត្រូវបានជំនួសតំណែង​ដោយអតីតនាយករដ្ឋមន្ត្រី​ លោករ៉ានីល (Ranil Wickremesinghe) ដែលត្រូវបានឈ្នះឆ្នោតក្នុងសមាជិកសភាកាលពីសប្តាហ៍មុន។

មួយវិញទៀត បន្ទាប់ពីការលាលែងពីតំណែងរបស់លោក Rajapaksa ការបាតុកម្មបានធូរស្រាលនៅតាមដងផ្លូវ។ ទោះយ៉ាងណាក៏ដោយ គេព្យាករថាបាតុកម្មនឹងផ្ទុះឡើងសាជាថ្មីនៅក្នុងប្រទេសនេះ ប្រសិនបើលោកត្រឡប់ចូលប្រទេសវិញ។

រដ្ឋមន្ត្រី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ជា​អ្នកនាំពាក្យ​គណៈរដ្ឋមន្ត្រីស្រីលង្កា លោកបានដូឡា (Bandula Gunawardena) បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មានមួយ​កាលពី​ថ្ងៃ​អង្គារ​ថា​៖ «​លោកប្រាកដក្នុងចិត្តថា លោករ៉ាចាប៉ាសា នឹងត្រឡប់ចូលក្នុងប្រទេសវិញ ហើយអាជ្ញាធរនៃប្រទេស​ត្រូវចាត់វិធានការចាំបាច់ក្នុងការធានាសុវត្ថិភាព​អតីតប្រធានាធិបតីរបស់ខ្លួន៕




អត្ថបទបន្ទាប់


មន្ត្រីIMFផ្តល់អនុសាសន៍ឲ្យប្រទេសនៅអាស៊ីមួយចំនួនដំឡើងអត្រាការប្រាក់ឱ្យបានឆាប់រហ័សដើម្បីទប់ទល់អតិផរណា

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានផ្តល់ជាអនុសាសន៍ថា ធនាគារកណ្តាលនៅក្នុងប្រទេសតំបន់អាស៊ីមួយចំនួន ត្រូវតែដំឡើងអត្រាកា…

GDP របស់អាមេរិកធ្លាក់ចុះម្ដងទៀតក្នុងត្រីមាសទី២ឆ្នាំនេះ បង្កើនការព្រួយបារម្ភកាន់តែខ្លាំងពីការដាំក្បាលសេដ្ឋកិច្ចនៅពេញមួយឆ្នាំ២០២២

ព័ត៌មាន
សេដ្ឋកិច្ចអាមេរិកបានបង្ហាញពីតួលេខធ្លាក់ចុះម្តងទៀតហើយ នៅក្នុងត្រីមាសទី២ឆ្នាំនេះចំពេលមានការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុពីធនាគារកណ្ដាលអាមេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ