មូលនិធិឧបត្ថម្ភទប់តម្លៃប្រេងកំពុងឡើងថ្លៃរបស់ថៃ

រដ្ឋាភិបាលថៃកំពុងមូលនិធិឧបត្ថម្ភធនបន្ថែម ដើម្បីជួបទប់តម្លៃប្រេងដែលកំពុងឡើងខ្ពស់


រាជរដ្ឋាភិបាលថៃកំពុងស្វែងរកប្រភពមូលនិធិបន្ថែម សម្រាប់ការឧបត្ថម្ភធនដល់វិស័យថាមពលនៅក្នុងប្រទេសរបស់ខ្លួន នៅគ្រាដែលបច្ចុប្បន្នជំនួយហិរញ្ញប្បទាននេះកំពុងមានក្នុងចំនួនកាន់តែតិច ហើយតម្លៃប្រេងពិភពលោកកំពុងឡើងកាន់តែខ្ពស់ទៅៗរហូតដល់ដល់ជិត ១០០ ដុល្លារអាមេរិកទៅហើយក្នុងមួយធុងបារ៉ែល។
មូលនិធិឧបត្ថម្ភទប់តម្លៃប្រេងកំពុងឡើងថ្លៃរបស់ថៃ

ដូច្នេះ ទើប​រាជរដ្ឋាភិបាល​ថៃ​កំពុង​ជំរុញ​ឲ្យ​មានការ​អន្តរាគមន៍ ដើម្បី​ធ្វើ​ឲ្យ​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​លើ​ទីផ្សារ​នៅ​មាន​ក្នុង​តម្លៃ​ទាប​ដែល​អាច​ទទួលយក​បាន​សម្រាប់​ពលរដ្ឋ ខណៈ​ដែល​កន្លង​មក​រាជរដ្ឋាភិបាល​ថៃ បាន​ចំណាយ​ប្រហែល​២០០​លាន​ដុល្លារ​ក្នុង​មួយ​ខែ​ដើម្បី​ឧបត្ថម្ភ​ធន​ជួយ​ឲ្យ​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​លើ​ទីផ្សារ​នៅ​រក្សា​បាន​ក្នុង​តម្លៃ​ទាប​សម្រាប់​ពលរដ្ឋ​។ នេះ​បើ​តាម​ការ​រាយការណ៍​ពី​កាសែត​បាងកក​ប៉ុស្ដិ៍​។

ដើម្បី​ជួយ​ទប់​តម្លៃ​ប្រេង​កុំឱ្យ​ឡើង​ខ្ពស់​ពេក ការិយាល័យ​មូលនិធិ​ប្រេងឥន្ធនៈ​របស់​ថៃ កាលពីមុន​បាន​ចំណាយ​ប្រាក់​ចំនួន​ជាង ២០០ លាន​ដុល្លារ​ក្នុង​មួយ​ខែ ដើម្បី​ជួយ​កាត់​បន្ថយ​តម្លៃ​ប្រេង ដែល​កំពុង​តែ​មានការ​កើនឡើង​។ តាម​រយៈ​ការ​ឧបត្ថម្ភ​ធន​នេះ តម្លៃ​ប្រេងម៉ាស៊ូត​លក់រាយ​នៅ​ថៃ​មាន​តម្លៃ​ប្រមាណ ៩០​សេន​ក្នុង​មួយ​លី​ត្រ ខណៈ​ដែល​ប្រេងសាំង​ធម្មតា​វិញ​មាន​តម្លៃ​ប្រមាណ​១​ដុល្លារ​ក្នុង​មួយ​លី​ត្រ​។ ប៉ុន្ដែ សម្រាប់​ការ​ឧបត្ថម្ភ​ធន​ថ្មី​ៗ​នេះ ទំនងជា​នឹង​ត្រូវ​កើនឡើង​បន្ថែម​ទៀត ដោយសារ​តម្លៃ​ប្រេង​ពិភពលោក​បច្ចុប្បន្ន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ឡើង​ដល់ ៨៨ ទៅ ៩៣ ដុល្លារ​ក្នុង​មួយ​ធុង​បារ៉ែល​ក្នុង​ស​ប្តា​ហ៍​នេះ​។

ការិយាល័យ​មូលនិធិ​ប្រេងឥន្ធនៈ​ថៃ ដែល​បច្ចុប្បន្ន​មាន​បំណុល​ជាង ៤០០​លាន​ដុល្លារ​នោះ នឹង​ត្រូវ​ទទួល​បាន​កម្ចី​ជាង ៦០០ លាន​ដុល្លារ​ពី​ធនាគារពាណិជ្ជ និង​ប្រាក់​កម្ចី​បណ្តោះអាសន្ន​ចំនួន​ជាង ៣០០​លាន​ដុល្លារ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ដើម្បី​គាំទ្រ​កម្មវិធី​ឧបត្ថម្ភ​ធន​របស់​ខ្លួន​។ សូម​ជម្រាប​ថា ប្រាក់​កម្ចី​ទាំងនេះ គឺ​ជិត​ស្មើនឹង​ទំហំ​កម្ចី​ដែល​កំណត់​ដោយ​ច្បាប់​ត្រឹម​ចំនួន​ជាង ១​ពាន់ ២​រយ​លាន ដុល្លារ​ដែល​នៅ​ក្រោម​ច្បាប់​ការិយាល័យ​មូលនិធិ​ប្រេងឥន្ធនៈ ។

តែ​យ៉ាងណាមិញ លេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួង​ថាមពល​ថៃ​បាន​និយាយ​ថា ការ​ឧបត្ថម្ភ​ធន​នឹង​លើស​ពី ២០០​លាន​ដុល្លារ​ក្នុង​មួយ​ខែ ដោយសារ​ការ​កើនឡើង ១ ដុល្លារ​នៃ​តម្លៃ​ប្រេង​ឆៅ​នឹង​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​លក់រាយ​កើនឡើង​បន្តិច​បន្ថែម​ទៀត​។

ទន្ទឹម​នេះ ការ​កើនឡើង​តម្លៃ​ថាមពល ក៏​ពាក់ព័ន្ធ​នឹង​ការ​កើនឡើង​នៃ​តម្លៃ​អគ្គិសនី​ផង​ដែរ ដោយសារ​តែ​តម្លៃ​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) កាន់តែ​កើន​ខ្ពស់​។ ការ​ផ្គត់ផ្គង់​ឧស្ម័ន LNG ពី​ប្រភព​ក្នុងស្រុក​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ថយ​ចុះ​ដោយសារ​តែ​ការ​ពន្យារពេល​ក្នុង​ការ​ផលិត​ឧស្ម័ន​នៅ​ឯ​ប្លុក​ឧស្ម័ន Erawan ក្នុង​ឈូង​សមុទ្រ​ថៃ ។ ដូចនេះ​ហើយ ទើប​ប្រទេស​ថៃ​ទិញ​ឧស្ម័ន LNG ច្រើន​ពី​បរទេស​។

យ៉ាងណាមិញ បច្ចុប្បន្ន​នេះ​អាជ្ញាធរ​ថៃ​កំពុង​ព្យាយាម​គ្រប់គ្រង​តម្លៃ​ប្រេង ចំ​ពេល​មាន​ជម្លោះ​ក្នុង​ចំណោម​ប្រទេស​បូម​ប្រេង​មួយ​ចំនួន ដែល​គំរាមកំហែង​ដល់ទី​ផ្សារតម្លៃ​ប្រេង​ពិភពលោក​បន្ថែម​ទៀត​៕ 

អត្ថបទ ស៊ើ​ង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកជំរុញឲ្យកូរ៉េខាងជើងយកចិត្តទុកដាក់នឹងជីវភាពប្រជាជនខ្លួន ជាជាងខ្វាយខ្វល់រឿងមីស៊ីល

ព័ត៌មាន
សហរដ្ឋអាមេរិក នៅថ្ងៃចន្ទទៅ០៧កុម្ភៈបានអំពាវនាវឱ្យរបបដឹកនាំកូរ៉េខាងជើង បញ្ឈប់ការចាយលុយដ៏ច្រើនសន្ធឹកសន្ធាប់ទៅលើកម្មវិធីអភិវឌ្ឍគ្រាប់មីស៊ីល …

ការលក់ក្រុមហ៊ុនផលិតបន្ទះឈីប Arm តម្លៃ៦៦ពាន់ដុល្លាររបស់ Softbank ទៅឲ្យក្រុមហ៊ុន Nvidia ត្រូវបរាជ័យ ក្រោយគ្មានការគាំទ្រពីនិយ័តករ

ព័ត៌មាន
ក្រុមហ៊ុន SoftBank ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនផលិតបន្ទះឈីប Arm បានបរាជ័យក្នុងការលក់ក្រុមហ៊ុនផលិតបន្ទះឈីបនេះទៅឲ្យក្រុមហ៊ុន អិនវីឌៀ (…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ