រថយន្តអគ្គិសនី

តើការប្រកួតប្រជែងដ៏ខ្លាំងក្លាពីក្រុមហ៊ុនចិន បង្កផលលំបាកធំកម្រិតណាដល់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាម៉េរិក?


ក្រុមហ៊ុនយក្ស Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាម៉េរិក ត្រូវបានសារព័ត៌មានចុះផ្សាយថា អាចប្រឈមនឹងការខាតបង់ដល់ទៅ២១០ពាន់លានដុល្លារ។ ការព្រួយបារម្ភនេះ បានកើតមានឡើង ក្រោយពេលក្រុមហ៊ុននេះ បានបាត់បង់តម្លៃភាគហ៊ុនរបស់ខ្លួនដល់ទៅ៨០ពាន់លានដុល្លារ កាលពីថ្ងៃព្រហស្បត៍សប្ដាហ៍នេះ ដោយសារតែការប្រកួតប្រជែងយ៉ាងខ្លាំងក្លាពីបណ្ដាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន។
រថយន្តអគ្គិសនី
ដោយ

ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះជាង១២% កាលពីថ្ងៃព្រហស្បត៍ សប្ដាហ៍នេះ បន្ទាប់ពីលោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុននេះ ព្រមានថា កំណើននៃការលក់របស់ Tesla នឹងថយចុះក្នុងឆ្នាំនេះ បើទោះបីជាក្រុមហ៊ុនបានសម្រេចចិត្តបញ្ចុះតម្លៃដែលបានជះផលប៉ះពាល់ដល់ប្រាក់ចំណេញរបស់ខ្លួនរួចហើយក៏ដោយ ពីព្រោះតែការប្រកួតប្រជែងយ៉ាងខ្លាំងក្លាពីបណ្ដាក្រុមហ៊ុនចិន ក៏ដូចជាការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។

លោក Elon Musk បាននិយាយកាលពីថ្ងៃពុធ សប្ដាហ៍នេះថា កំណើននៃការលក់រថយន្ត Tesla នឹងទាបជាងការប៉ាន់ប្រមាណទុកមុននេះ នៅពេលដែលក្រុមហ៊ុននេះ ផ្តោតលើការផលិតរថយន្តអគ្គិសនីជំនាន់ក្រោយ ដែលមានតម្លៃថោកនៅរោងចក្ររបស់ខ្លួនក្នុងរដ្ឋតិចសាស នៅពាក់កណ្តាលត្រីមាសទី២ ដើមឆ្នាំ២០២៥ ខាងមុខ។

បន្ទាប់ពីបង្ហើបអំពីការប៉ាន់ប្រមាណនេះភ្លាម ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេលជាងមួយឆ្នាំមកនេះ បណ្ដាលឱ្យខាតបង់៨០ពាន់លានដុល្លារ ភ្លាមៗ ហើយគេបានប៉ាន់ប្រមាណថា ក្រុមហ៊ុននេះអាចប្រឈមមុខនឹងការខាតបង់ធ្ងន់ធ្ងរដល់ទៅ២១០ពាន់លានដុល្លារឯណោះ។

ក្រុមអ្នកវិភាគនៅក្រុមហ៊ុនហិរញ្ញវត្ថុអាម៉េរិក ធីឌី ខូវិន (TD Cowen) បានអះអាងថា ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla គឺកំពុងតែវិវត្តពីអាក្រក់ទៅកាន់តែអាក្រក់ផងដែរ ខណៈប្រាក់ចំណូល និងប្រាក់ចំណេញរបស់ក្រុមហ៊ុននេះនៅត្រីមាសទី៤ ចុងឆ្នាំ២០២៣ ក៏ទាបជាងការរំពឹងទុក។

ក្រៅពីក្រុមហ៊ុន Tesla ភាគហ៊ុននៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាម៉េរិក ដទៃទៀតដូចជាក្រុមហ៊ុន រីវៀន អូតូម៉ូឌីវ (Rivian Automotive) ក្រុមហ៊ុនលូស៊ីត គ្រុប (Lucid Group) និងក្រុមហ៊ុនហ្វីស្គើ (Fisker) បានធ្លាក់ចុះចន្លោះពី៤,៧%ទៅ៨,៨%។

ដោយឡែកលោក ម៉ៃឃើល ហ៊ីវសុន (Michael Hewson) ប្រធានអ្នកវិភាគទីផ្សារនៅក្រុមហ៊ុនហិរញ្ញវត្ថុអង់គ្លេស ស៊ីអឹមស៊ី ម៉ាកឃីត (CMC Markets) បានអះអាងថា បណ្តាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីទាំងអស់របស់អាម៉េរិក កំពុងតែប្រឈមមុខខ្លាំងដោយសារសេដ្ឋកិច្ចធ្លាក់ចុះ និងការប្រកួតប្រជែងយ៉ាងខ្លាំងក្លាពីបណ្ដាក្រុមហ៊ុនផលិតរថយន្តចិន ជាពិសេសក្រុមហ៊ុន BYD៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើសហគ្រិនខ្មែរកំណត់ទិសដៅយុទ្ធសាស្ត្ររបស់ខ្លួនអ្វីខ្លះនៅឆ្នាំ២០២៤ ដើម្បីជំរុញនវានុវត្តន៍ដល់សហគ្រាសក្នុងស្រុក?

ព័ត៌មាន
សហគ្រិនខ្មែរ ដែលដឹកនាំដោយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្តបច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាល…

ចិន ព្រមានឱ្យអ៊ីរ៉ង់ គ្រប់គ្រងក្រុមឧទ្ទាមហ៊ូទី ដែលតែងតែវាយប្រហារនៅសមុទ្រក្រហម បើមិនចង់ខូចទំនាក់ទំនងពាណិជ្ជកម្ម

ព័ត៌មាន
មហាយក្សចិន បានព្រមានប្រទេសអ៊ីរ៉ង់ ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់ខ្លួនឱ្យគ្រប់គ្រងឱ្យបានល្អលើក្រុមឧទ្ទាមហ៊ូទី ដែលតែងតែវាយប្រហារទៅលើកប៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ