ហិរញ្ញវត្ថុរុស្ស៊ី

ប្រទេសស្វីសរឹបអូសយកទ្រព្យសម្បត្តិរបស់ប្រទេសរុស្ស៊ីចំនួនជិត៩ពាន់លានដុល្លារ


រដ្ឋាភិបាលស្វីស បាននិយាយកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា ប្រទេសស្វីសបានបង្កកទ្រព្យសម្បត្តិហិរញ្ញវត្ថុប្រមាណ៧ពាន់៧រយលានហ្វ្រង់របស់ស្វីស ប្រហែល៨ពាន់ ៨រយលានដុល្លារ ដែលជាកម្មសិទ្ធិរបស់ពលរដ្ឋរុស្ស៊ីមួយចំនួន ដើម្បីដាក់ទណ្ឌកម្មលើរដ្ឋាភិបាលក្រុងម៉ូស្គូចំពោះការលុកលុយទៅលើប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ហិរញ្ញវត្ថុរុស្ស៊ី
ដោយ

លេខាធិការដ្ឋានកិច្ចការសេដ្ឋកិច្ចរបស់ប្រទេសស្វីស (SECO) ដែលជាទីភ្នាក់ងារត្រួតពិនិត្យទណ្ឌកម្មបាននិយាយថា ចំនួនទឹកប្រាក់ប្រហែល៨ពាន់ ៨រយលានដុល្លារនេះ គឺគ្រាន់តែជាការប៉ាន់ប្រមាណចុងក្រោយរបស់ខ្លួនប៉ុណ្ណោះប៉ុន្តែតួលេខនេះអាចប្រែប្រួលក្នុងពេលខាងមុខ ហើយតួលេខនេះបានកើនឡើងបន្តិចពីចំនួនជាង៨ពាន់ ៦រយលានដុល្លារ ដែលរដ្ឋាភិបាលស្វីស បាននិយាយថា ខ្លួនបានផ្អឹបទុកកាលពីឆ្នាំមុន បន្ទាប់ពីប្រទេសអព្យាក្រឹតមួយនេះបានអនុម័តទណ្ឌកម្មរបស់សហភាពអឺរ៉ុប។

វាពិបាកក្នុងការផ្តល់តួលេខច្បាស់លាស់ដោយសារតែគេអាចដាក់បន្ថែមមនុស្សថ្មី ឬក៏អាចដកចេញពីបញ្ជីទណ្ឌកម្មក៏ដូចជាករណីផ្លូវច្បាប់ដើម្បីបង្កក ឬលែងទ្រព្យសម្បត្តិបន្ថែមទៀត ក៏ថាបានដែរ។ តួលេខដែលអាចច្បាស់លាស់ជាងនេះត្រូវបានគេរំពឹងថា នឹងមាននៅចុងត្រីមាសទី២ ឆ្នាំ២០២៤ ខណៈដែលធនាគារស្វីសបានរាយការណ៍ទៅរដ្ឋាភិបាលប្រទេសនេះ។

ការកើនឡើងនូវទ្រព្យសម្បត្តិ ដែលបានបង្កកនេះ គឺដោយសារតែការកើនឡើងនូវចំនួនមនុស្សចំនួន៣០០នាក់ និងក្រុមហ៊ុន និងអង្គការចំនួន១០០អង្គភាព ដែលត្រូវបានបញ្ចូលទៅក្នុងបញ្ជីទណ្ឌកម្មក្នុង រយៈពេល១២ខែកន្លងមកនេះ។ ហើយវាក៏បានរួមបញ្ចូលទាំងប្រាក់ចំណេញ ដែលបានប៉ាន់ប្រមាណពីប្រាក់បញ្ញើជាសាច់ប្រាក់ មូលបត្របំណុល ភាគហ៊ុន ក៏ដូចជាអចលនទ្រព្យ និងរថយន្តប្រណីតផងដែរ​។ រដ្ឋាភិបាលទីក្រុងប៊ឺន (Bern) ប្រទេសស្វីសក៏បានរារាំងរំហូររូបិយបណ្ណបរទេសចំនួនជាង៨ពាន់លានដុល្លារ ដែលជាកម្មសិទ្ធិរបស់ធនាគារកណ្តាលរុស្ស៊ីផងដែរ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេដ្ឋកិច្ចឡាវត្រូវបានគេមើលឃើញមានសន្ទុះងើបឡើងវិញ ប៉ុន្តែនៅតែជួបបញ្ហាប្រឈម

ព័ត៌មាន
សេដ្ឋកិច្ចប្រទេសឡាវកំពុងត្រូវបានអ្នកជំនាញការសេដ្ឋកិច្ចមើលឃើញពីការស្ទុះងើបឡើងវិញបន្តិច ម្តងៗពីជំងឺរាតត្បាតកូវីដ-១៩ ជាមួយនឹងការព្យាករកំ…

ក្រុមហ៊ុន ហុងដា កាត់បន្ថយការងារ៩០០ កន្លែងនៅរោងចក្រមួយចំនួននៅចិន ដោយសារការងាកទៅរកទីផ្សាររថយន្តអគ្គិសនី

ព័ត៌មាន
ក្រុមហ៊ុនរថយន្ត Honda Motor របស់ប្រទេសជប៉ុន បានសម្រេចចិត្តកាត់បន្ថយការងារចំនួន៩០០កន្លែងនៅឯក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមួយនៅក្នុងប្រទេសចិន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ