ការបង្កើនសមត្ថភាពផលិតមីស៊ីល

តៃវ៉ាន់ នឹងបង្កើនសមត្ថភាពផលិតមីស៊ីលច្រើនជាងទ្វេដង ចំពេលភាពតានតឹងជាមួយចិនកើនឡើងកាន់តែខ្លាំង


កោះតៃវ៉ាន់មានផែនការនឹងបង្កើនការផលិតមីស៊ីលប្រចាំឆ្នាំរបស់ខ្លួនឲ្យបានច្រើនជាងទ្វេដង ដើម្បីឲ្យបានដល់គោលដៅផលិត ៥០០គ្រាប់មីស៊ីលនៅក្នុងឆ្នាំនេះ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់នៃយោធាតៃវ៉ាន់។ ការលើកឡើងពីផែនការបង្កើនការផលិតអាវុធគ្រាប់មីស៊ីលបន្ថែមរបស់តៃវ៉ាន់នេះ ធ្វើឡើងនៅចំពេលដែលស្ថានការពិភពលោកកំពុងតែតានតឹងកាន់តែខ្លាំងឡើង និងស្រពេលដែលភាពរកាំរកូសរវាងក្រុងតៃប៉ិ និងទីក្រុងប៉េកាំងនៅមួយរយៈចុងក្រោយនេះ ក៏កំពុងឡើងកម្ដៅកាន់តែខ្លាំងឡើងៗគួរឲ្យព្រួយបារម្ភផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
តៃវ៉ាន់ នឹងបង្កើនសមត្ថភាពផលិតមីស៊ីលច្រើនជាងទ្វេដង ចំពេលភាពតានតឹងជាមួយចិនកើនឡើងកាន់តែខ្លាំង

កោះតៃវ៉ាន់​កាលពីឆ្នាំមុន​បាន​អនុម័ត​ការចំណាយ​លើ​វិស័យ​យោធា​បន្ថែម​ដល់ទៅប្រមាណ ជាង៨ពាន់​៦រលានដុល្លារ នៅក្នុងរយៈពេល​៥ឆ្នាំខាងមុខ ខណៈដែល​ខ្លួន​កំពុងតែ​មានភាពតានតឹង​កាន់តែខ្លាំង​ជាមួយរដ្ឋាភិបាល​ក្រុងប៉េកាំង ដ្បិតថា ប៉េកាំង​តែងតែ​ចាត់ទុក​កោះតៃវ៉ាន់​ គឺជាដែនដីរបស់ខ្លួន ហើយមិនអាចកាត់ផ្ដាច់ពីចិន​បានឡើយ។

ទំនាក់ទំនងរវាងកោះតៃវ៉ាន់ និងចិន​នៅមួយរយៈចុងក្រោយ បាន​ឈានទៅដល់ភាពតានតឹង​កាន់តែខ្លាំងឡើងមិនធ្លាប់មាន ខណៈដែល​​ចិន​បាន​បញ្ជាឲ្យមានការបើកយន្ដហោះចម្បាំង​ចូលដែនអាកាស​កោះតៃវ៉ាន់​ជាញឹកញាប់ បើទោះបីជា​តៃវ៉ាន់​មានការព្រមាន និងថ្កោលទោសយ៉ាងណាក្ដី។ ភាគីតៃវ៉ាន់វិញ ក៏មិនអន់ប៉ុន្មានដែរ ដោយមួយរយៈចុងក្រោយនេះបានបើកដៃ ឲ្យ​បងធំរបស់ខ្លួន​ គឺអាមេរិក​បើកនាវាចម្បាំង​​​ចូលទៅកាន់ដែនកោះតៃវ៉ាន់ជាបន្ដបន្ទាប់ បើទោះជាបានដឹងហើយថា ចិនមិនពេញចិត្ត និង​ចេញប្រតិកម្ម​ថ្កោលទោស​ចំពោះ​ទង្វើនេះក៏ដោយ។ ថ្មីៗនេះទៀតសោត រដ្ឋបាលលោកចូបៃឌិន ក៏បាន​បញ្ជូន​គណៈប្រតិភូអាមេរិក​មួយក្រុម ឲ្យមកទស្សនកិច្ច​នៅកោះតៃវ៉ាន់ ហើយក៏ត្រូវបានចិន​​​​រិះគន់​ខ្លាំងៗចំពោះដំណើរទស្សនកិច្ចនេះផងដែរ។

នៅក្នុង​របាយការណ៍មួយ ដែលត្រូវបាន​រាយការណ៍ដោយរ៉យទ័រ បានឲ្យដឹងថា តៃវ៉ាន់​បានស្នើទៅកាន់​សភារបស់ខ្លួន ដើម្បី​បង្កើន​ការចំណាយ​បន្ថែមទៀតលើវិស័យយោធា រួមទាំងគម្រោងជំរុញ​បង្កើន​សមត្ថភាពការផលិត​មីស៊ីល​ពី​ចំនួន​ ២០៧គ្រាប់មីស៊ីនៅក្នុងមួយឆ្នាំ ឲ្យកើនដល់​ជិត​៥០០គ្រាប់​ក្នុងមួយឆ្នាំ។ បន្ថែមពីនេះ តៃវ៉ាន់ ក៏មាន​ផែនការ​នឹង​ចាប់ផ្ដើម​ការផលិត​ យន្ដហោះគ្មានមនុស្ស​បើក​សម្រាប់​ការវាយប្រហារ (attack drones) ឲ្យបាន​ប្រមាណជិត​៥០គ្រឿង​ក្នុងមួយឆ្នាំផងដែរ។

បន្ថែមពីនេះ តៃវ៉ាន់​មានបំណងសាងសង់​រោងចក្រផលិត​គ្រាប់មីស៊ីល​ថ្មីៗ​ឲ្យបានដល់ ៣៤កន្លែង​នៅត្រឹមចុងខែ​មិថុនាខាងមុខនេះ ហើយ​គេរំពឹងថា ការផលិត​គ្រាប់មីស៊ីល​របស់​តៃវ៉ាន់ អាចនឹង​កើនដល់​កម្រិតខ្ពស់បំផុតចាប់ពីឆ្នាំ២០២៣។

តៃវ៉ាន់ជឿថា ចិន​មានគ្រាប់មីស៊ីល​រាប់ពាន់​គ្រាប់​ ត្រៀមសម្ដៅមករកខ្លួន ហើយចិន​ក៏មាន​អាវុនុយក្លេអ៊ែរដែរ ប៉ុន្ដែកោះតៃវ៉ាន់មិនមាននោះទេ។

ទោះយ៉ាងណា កន្លងមក ប្រមុខរដ្ឋចិន លោក​ ស៊ី ជីនពីង បាន​អះអាង​ថា ចិន​នឹង​បង្រួបបង្រួមតៃវ៉ាន់​ដោយសន្ដិវិធី៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតរបស់ចិនកំពុងជួបផលវិបាកក្នុងការនាំចេញផលិតផល ដោយសារវិបត្តិសង្គ្រាមនៅអ៊ុយក្រែន

ព័ត៌មាន
ក្រុមអ្នកផលិតនៅក្នុងប្រទេសចិនកំពុងចាប់ផ្តើមទទួលរងនូវសម្ពាធពីវិបត្តិសង្គ្រាមដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែនជាបណ្ដើរៗហើយ ខណៈទណ្ឌកម្មសេដ្ឋ…

តម្លៃប្រេងឆៅពិភពលោកបន្ដហក់ឡើងដល់ ១១៧ដុល្លារក្នុងមួយធុងបារ៉ែល

ព័ត៌មាន
តម្លៃប្រេងឆៅពិភពលោក បន្ដហក់ឡើងក្រឺតៗ ពិសេសនៅប៉ុន្មានថ្ងៃចុងក្រោយនេះតែម្ដង ក្រោយពេលផ្ទសង្គ្រាមនៅអ៊ុយក្រែន ហើយប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មផ្ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ