កម្ពុជានឹងមានសេវាដឹកជញ្ជូនសាធារណៈនៅតាមខេត្ត!

កម្ពុជានឹងមានសេវាដឹកជញ្ជូនសាធារណៈនៅតាមខេត្ត ក្រោយក្រុមហ៊ុនកូរ៉េមួយផ្តល់រថយន្តក្រុង១ពាន់គ្រឿង


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ប្រធានក្រុមហ៊ុនកូរ៉េធំមួយ គឺក្រុមហ៊ុន ប៊ូយ៉ុង គ្រុប បានប្រកាសផ្តល់រថយន្តក្រុងចំនួន ១ពាន់គ្រឿងបន្ថែមទៀតដល់កម្ពុជា ដើម្បីពង្រីកសេវាដឹកជញ្ជូនសាធារណៈនៅគ្រប់បណ្តាខេត្តក្រុងនៅទូទាំងប្រទេស ក្នុងគោលបំណងជួយសម្រួលដល់ការកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
កម្ពុជានឹងមានសេវាដឹកជញ្ជូនសាធារណៈនៅតាមខេត្ត
ដោយ

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ នាថ្ងៃទី២៥ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ប្រធានក្រុមហ៊ុន ប៊ូយ៉ុង គ្រុប បានសម្រេចផ្តល់រថយន្តក្រុងចំនួន ១ពាន់គ្រឿងថែមទៀតដល់កម្ពុជា ដើម្បីពង្រីកសេវាដឹកជញ្ជូនសាធារណៈនៅតាមបណ្តាខេត្តក្រុងនៅទូទាំងប្រទេស។ ខណៈដែលកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប ក៏បានផ្ដល់រថយន្តក្រុងចំនួន២០០គ្រឿងជូនដល់ឱ្យសាលារាជធានីភ្នំពេញ ដើម្បីធ្វីឱ្យប្រសើរឡើងនូវសេវាដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុង ក្នុងរាជធានីភ្នំពេញផងដែរ ។ សម្តេច ហ៊ុន សែន បានបន្តថា ការទទួលបាននូវរថយន្តក្រុងចំនួន១ពាន់គ្រឿងបន្ថែមពីក្រុមហ៊ុន ប៊ូយ៉ុងនេះ ក៏ដោយសារក្រុមហ៊ុននេះ មើលឃើញនូវប្រសិទ្ធភាពនៃរថយន្តក្រុងដែលក្រុមហ៊ុនខ្លួនបានផ្ដល់ឱ្យប្រជាពលរដ្ឋកម្ពុជាប្រើប្រាស់ក្នុងរយៈពេលកន្លងមក និងជាពិសេសបានប្រើប្រាស់រថយន្តទាំងនោះសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋប្រមាណជាង៥ម៉ឺននាក់ ក្នុងពេលចូលឆ្នាំខ្មែរ ហើយការដឹកជញ្ជូននោះទៀតសោតគឺប្រកបដោយសុវត្ថិភាពថែមទៀតផង។

សម្តេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា រថយន្តក្រុងចំនួន ១ពាន់គ្រឿងនេះ ក្រុមហ៊ុន ប៊ូយ៉ុង សុំឲ្យកម្ពុជាចាត់ចែងប្រើប្រាស់ទៅតាមបណ្តាខេត្តនានា ដើម្បីជាការតភ្ជាប់ការសេវាដឹកជញ្ជូនសាធារណៈនៅទូទាំងប្រទេស ពោលគឺនៅពេលដែលមានរថយន្តក្រុងច្រើន ប្រជាពលរដ្ឋនឹងងាកមកប្រើប្រាស់ការដឹកជញ្ជូនតាមរថយន្តក្រុងសាធារណៈក៏កាន់តែច្រើនតាមនឹងដែរ ហើយវានឹងដើរតួនាតីយ៉ាងសំខាន់ក្នុងការចូលរួមកាត់បន្ថយការកកស្ទះចរាចរនៅតាមដងផ្លូវ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

បើតាមសម្តេចតេជោ ហ៊ុន សែន ការផ្តល់រថយន្តក្រុងចំនួន១ពាន់គ្រឿងនេះ គឺក្រុមហ៊ុនបានសុំផ្តល់ជូនជាថវិការជូនដល់កម្ពុជាតែម្តង ដើម្បីបញ្ជាទិញរថយន្តក្រុងទាំងនោះដោយខ្លួនឯង។ សម្តេចក៏បានផ្តល់ការងារនេះ ជូនដល់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សាជាមួយក្រុមហ៊ុន ប៊ូយ៉ុង គ្រុប អំពីចំនួនទឹកប្រាក់ដែលត្រូវចំណាយលើការទិញរថយន្តក្រុងចំនួន១ពាន់គ្រឿននេះ និងដើម្បីរៀបចំបណ្តាញផ្លូវដឹកជញ្ជូនផងដែរ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន ប៊ូយ៉ុង ក៏បានសន្យាថា រថយន្តក្រុងទាំងនោះនឹងមានលក្ខណៈពិសេសដោយនឹងប្រែក្លាយជារថយន្តអ៊ីដ្រូសែននៅរយៈពេល៥ឆ្នាំទៀតផងដែរ៕




អត្ថបទបន្ទាប់


ជាមួយកម្ចីឌីជីថលរបស់ អេ អឹម ខេ លក្ខខណ្ឌងាយៗ ការប្រាក់សមរម្យ និងសេវារហ័ស

ព័ត៌មាន
តើលោកអ្នកកំពុងត្រូវការដើមទុនដើម្បីពង្រីកអាជីវកម្មខ្នាតតូចមួយសម្រាប់ពង្រឹងជីវភាពមែនឬទេ? តើលោកអ្នកកំពុងត្រូវការថវិកាសម្រាប់ទិញសម្ភារៈដាក់ក្…

សម្ដេច ហ៊ុន សែន៖ ការយកលុយពីគណៈប្រតិភូកីឡាស៊ីហ្គេម មិនអាចជួយឲ្យកម្ពុជាក្លាយជាអ្នកមាននោះទេ

ព័ត៌មាន
បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសធានារ៉ាប់រងថ្លៃចំណាយរបស់ប្រតិភូកីឡាទាំងអស់ ដែលមកចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ស្រាប់តែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ