រោងចក្រថាមពល

មហាសេដ្ឋីធ្យូងថ្មឥណ្ឌា គ្រោងសាងសង់រោងចក្រថាមពលស្អាតធំបំផុតលើពិភពលោក ដែលធំជាងក្រុងប៉ារីសដល់ទៅ៥ដង


កំពូលមហាសេដ្ឋីធ្យូងថ្មពាន់លានដុល្លារជនជាតិឥណ្ឌាមួយរូប មានមហិច្ឆតាសាងសង់រោងចក្រថាមពលស្អាតធំបំផុតរបស់ពិភពលោក ដែលមានទំហំធំជាងទីក្រុងប៉ារីស នៃប្រទេសបារាំង ដល់ទៅ៥ដងស្ទើរមិនគួរឱ្យជឿ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។
រោងចក្រថាមពល
ដោយ

កំពូលមហាសេដ្ឋីជនជាតិឥណ្ឌា លោក សាហ្គា អាដានី (Sagar Adani) បានទម្លាយប្រាប់សារព័ត៌មាន CNN កាលពីសប្ដាហ៍មុនថា លោកមានមហិច្ឆតាធំដោយគ្រោងសាងសង់រោងចក្រថាមពលស្អាតធំបំផុតរបស់ពិភពលោក ដែលមានទំហំធំជាងទីក្រុងប៉ារីស ប្រទេសបារាំង ដល់ទៅ៥ដង។ លោក សាហ្គា អាដានី (Sagar Adani) ដែលជានាយកប្រតិបត្តិក្រុមហ៊ុនថាមពល Adani Green Energy Limited គ្រោងប្រែក្លាយវាលខ្សាច់រហោឋាន ដែលលាតសន្ធឹង៥១៨គីឡូម៉ែត្រការ៉េ នៅជាយភាគខាងលិចនៃប្រទេសឥណ្ឌា ទៅជារោងចក្រថាមពលស្អាត ដោយទាញយកថាមពលពីពន្លឺព្រះអាទិត្យ និងខ្យល់​។

លោកបានអះអាងថា នៅពេលបញ្ចប់ការសាងសង់ជាស្ថាពរ រោងចក្រថាមពលខ្នាតយក្សនេះ នឹងអាចមើលឃើញពីទីអវកាសយ៉ាងច្បាស់ ហើយអគ្គិសនី ដែលផលិតបានពីគម្រោងខ្នាតយក្សមួយនេះ គឺល្មមគ្រប់គ្រាន់អាចផ្គត់ផ្គង់ថាមពលដល់ប្រទេសស្វីស មួយទាំងមូល។ ទោះជាយ៉ាងណា លោកមិនបានទម្លាយឱ្យដឹងលម្អិតទាក់ទិននឹងការអនុវត្តគម្រោង និងទំហំវិនិយោគនៃគម្រោងខ្នាតយក្សនេះទេ។

លោក សាហ្គា អាដានី (Sagar Adani) គឺជាក្មួយប្រុសរបស់លោក គោថេម អាដានី (Gautam Adani) ដែលជាកំពូលមហាសេដ្ឋីមានបំផុតទី២ប្រចាំអាស៊ី ដែលទ្រព្យសម្បត្តិរហូតដល់ទៅ១០០ពាន់លានដុល្លារ របស់លោកបានមកពីក្រុមហ៊ុន Adani Group បង្កើតឡើងក្នុងឆ្នាំ១៩៨៨ ដែលជាក្រុមហ៊ុននាំចូលធ្យូងថ្មដ៏ធំបំផុតរបស់ឥណ្ឌា។ ក្រុមហ៊ុនវិនិយោគពហុវិស័យមួយនេះបានរកស៊ីក្នុងវិស័យជាច្រើនរាប់ចាប់ពីកំពង់ផែ និងរោងចក្រថាមពលរហូតដល់ប្រព័ន្ធផ្សព្វផ្សាយ និងស៊ីម៉ងត៍៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឡាវនឹងដំឡើងអត្រាពន្ធលើតម្លៃបន្ថែមឱ្យដល់១០% ដើម្បីបង្កើនប្រាក់ចំណូលសម្រាប់គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ

ព័ត៌មាន
រដ្ឋាភិបាលឡាវ បានប្រកាសពីផែនការដំឡើងអត្រាពន្ធលើតម្លៃបន្ថែម (VAT)ពី៧%ដល់ ១០% ខណៈបច្ចុប្បន្នផែនការនេះ កំពុងរង់ចាំការអនុម័តពីស្ថាប័នពាក់ព…

អាម៉េរិកមើលឃើញពីការកាត់បន្ថយអត្រាការប្រាក់៣លើកនៅឆ្នាំនេះ តែអាស្រ័យលើអតិផរណា

ព័ត៌មាន
ប្រធានធនាគារកណ្តាលអាម៉េរិកលោក ជេរ៉ូម ផៅវែល បានអះអាងថា អត្រាអតិផរណានៅសហរដ្ឋអាម៉េរិក នៅតែស្ថិតក្នុងកម្រិតខ្ពស់ ពោលគឺមិនបានផ្លាស់ប្ដូរមូល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ