វិស័យទេសចរណ៍

បណ្ដាប្រទេសភូមិផងរបងជាមួយកម្ពុជា ទាំង៣ ច្បាមបានទេសចរបរទេសសរុបជិត៣០លាននាក់នៅឆមាសទី១ឆ្នាំនេះ


បណ្ដាប្រទេសជាប់ភូមិរបងជាមួយនឹងប្រទេសកម្ពុជា ទាំង៣ រួមមាន ប្រទេសថៃ ឡាវ និងវៀតណាម ច្បាមយកបានទេសចរបរទេសសរុបជិត៣០លាននាក់ នៅឆមាសទី១ ឆ្នាំនេះ ដោយក្នុងនោះប្រទេសថៃ ទទួលបានភ្ញៀវទេសចរច្រើនជាងគេរហូតដល់ជាង១៩លាននាក់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំជាច្រើន។
វិស័យទេសចរណ៍
ដោយ

ក្រសួងទេសចរណ៍ថៃ បានគូសបញ្ជាក់កាលពីពេលថ្មីៗថា ថៃដែលជាប្រទេសភូមផងរបងជាមួយកម្ពុជាទាក់ទាញភ្ញៀវទេសចរបរទេសបានជាង១៩លាននាក់ នៅឆមាសទី១ឆ្នាំនេះ មានការកើនឡើងប្រមាណ៣៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះ រដ្ឋាភិបាលថៃ បានកំណត់គោលដៅទាក់ទាញភ្ញៀវបរទេសឱ្យបាន៤០លាននាក់ ពេញមួយឆ្នាំ២០២៤ នេះ ខណៈដែលវិស័យទេសចរណ៍ គឺជាកត្តាជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសនេះ។

ចំណែកប្រទេសវៀតណាមឯណោះវិញ គឺបានច្បាមយកភ្ញៀវទេសចរបរទេសបានជិត៩លាននាក់នៅឆមាសទីមួយឆ្នាំនេះ កើនឡើងជាង៥៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយក៏ជាការកើនខ្ពស់ជាងតួលេខ មុនពេលផ្ទុះឡើងនូវជំងឺកូវីដ-១៩ ផងដែរ។ នេះបើតាមទិន្នន័យរបស់ការិយាល័យស្ថិតិទូទៅរបស់វៀតណាម។

ការិយាល័យស្ថិតិទូទៅនេះ បាននិយាយថា កំណើនភ្លៀវទេសចរទៅកម្សាន្តនៅវៀតណាមនេះ គឺដោយសារគោលនយោបាយទិដ្ឋាការមានភាពអំណោយផល ស្របពេលក្រសួងស្ថាប័នពាក់ព័ន្ធមានការខិតខំប្រឹងប្រែងខ្លាំងក្នុងការបង្កើតយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍នៅតាមតំបន់នានាទូទាំងប្រទេស។

ដោយឡែក ប្រទេសឡាវ ទទួលបានភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ សរុបចំនួនជាង៦៧ម៉ឺននាក់នៅក្នុងរយៈពេល៦ខែកន្លងមកនេះ កើនឡើងជាង២៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម ដាក់គោលដៅធ្វើឱ្យពលរដ្ឋខ្លួនមានប្រាក់ចំណូល៧,៥០០ដុល្លារក្នុង១ឆ្នាំ នៅឆ្នាំ២០៣០

ព័ត៌មាន
ស្របពេលគោលនយោបាយសេដ្ឋកិច្ច ដែលបានដាក់ចេញកន្លងមកបានបង្ហាញប្រសិទ្ធភាពជាបន្តបន្ទាប់ រដ្ឋាភិបាលវៀតណាម បានកំណត់គោលដៅជំរុញឲ្យពលរដ្ឋម្នាក់ៗអាចមា…

MPOS និង PassApp សហការបង្កើតយុទ្ធសាស្ត្រថ្មី ធ្វើឱ្យអ្នកប្រើប្រាស់កាន់តែងាយស្រួលជាងមុន

ព័ត៌មាន
(ភ្នំពេញ)៖ ក្រុមហ៊ុន MPOS និង PassApp បានចុះហត្ថលេខាយោគយល់គ្នាលើភាពជាដៃគូរសហការ គោលបំណងជំរុញអាជីវកម្មបែបឌីជីថល ដើម្បីផ្ដល់ជូនឱ្យអ្នកប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ