ករណីកូវីដ-១៩

តើមន្ត្រីជាន់ខ្ពស់កម្ពុជាណាខ្លះ ដែលបានជួបប្រាស្រ័យទាក់ទងជិតស្និទ្ធ ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលទើបរកឃើញវិជ្ជមានកូវីដ-១៩?


ត្រូវបានរាយការណ៍ដោយ ភ្នាក់ងារព័ត៌មានរដ្ឋ MTI នៅរសៀលថ្ងៃទី ០៤ ខែវិច្ឆិកានេះ រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មប្រទេសហុងគ្រី គឺលោក Péter Szijjártó ត្រូវបានធ្វើតេស្ដិរកឃើញវិជ្ជមានកូវីដ-១៩ នៅក្នុងដំណើរទស្សនកិច្ចនៅក្រុងបាងកក ប្រទេសថៃ ក្រោយពីលោកបានចាកចេញពីកម្ពុជា។ នៅអំឡុងពេលដំណើរទេស្សនកិច្ច ចំនួន១ថ្ងៃនៅកម្ពុជា គឺនៅថ្ងៃទី ០៣ ខែវិច្ឆិកា លោក Péter ក៏បានជួបប្រាស្រ័យទាក់ទងជិតស្និទ្ធជាមួយនឹងមន្ត្រី ជាន់ខ្ពស់របស់កម្ពុជាជាច្រើនរូប រួមទាំងបានជួបផ្ទាល់ជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។
តើមន្ត្រីជាន់ខ្ពស់កម្ពុជាណាខ្លះ ដែលបានជួបប្រាស្រ័យទាក់ទងជិតស្និទ្ធ ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលទើបរកឃើញវិជ្ជមានកូវីដ-១៩? (រូបភាព៖ ហ្វេសបុក​នាយករដ្ឋមន្ត្រី​កម្ពុជា)
ដោយ

ខាងក្រោមនេះ ជា​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលបាន​ជួប​ប្រាស្រ័យ​ទាក់ទង​ជិតស្និទ្ធ ជាមួយនឹង​​លោក​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី ដែលមាន​ផ្ទុក​កូវីដ-១៩។

១, សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា

ក្នុងជំនួប​ជាមួយនឹង​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា (រូបភាព៖ ហ្វេសប៊ុក​នាយក​រដ្ឋមន្ត្រី)

២, ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា 

ក្នុងជំនួប ជាមួយ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា

៣, ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និងនេសាទ​

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ (រូបស្ដាំ) (រូបភាព៖ ហ្វេសប៊ុក នាយករដ្ឋមន្ត្រី​កម្ពុជា)

៤, ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម (រូបឆ្វេង)

៥, ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និងឧតុនិយម

ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម (រូបស្ដាំ) (រូបភាពហ្វេសប៊ុក​នាយករដ្ឋមន្ត្រី)

៦, ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (រូបស្ដាំ) (រូបភាព៖ ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី​កម្ពុជា)

៧, លោក ជំទាវ ជាសិរី ឧបការី​ទេសាភិបាល និងជាអគ្គនាយិកា​បច្ចេកទេស​ធនាគារ​ជាតិ នៃកម្ពុជា​

លោក ជំទាវ ជាសិរី ឧបការីទេសាភិបាល និងជាអគ្គនាយិកាបច្ចេកទេសធនាគារជាតិ នៃកម្ពុជា (រូបស្ដាំ) (រូបភាព៖ ហ្វេសប៊ុក​ធនាគារជាតិ)

ក្រសួងការបរទេស​កម្ពុជា នៅរសៀល​ថ្ងៃទី ៤ ខែវិច្ឆិកា ក៏បាន​ចេញសេចក្ដីប្រកាស​ព័ត៌មាន​មួយជុំវិញ នឹង​ករណី​ខាងលើនេះដែរ ដោយបាន​អះអាងថា រដ្ឋមន្ត្រី​ការបរទេស​ និងពាណិជ្ជកម្ម​ហុងគ្រី ដែលបាន​ដឹកនាំគណៈ​ប្រតិភូ​មកបំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅកម្ពុជា កាលពីថ្ងៃទី ៣ ខែវិច្ឆិកានោះ គឺ​បានធ្វើតេស្ដ​មុន​ចាកចេញ​ពីកម្ពុជា​ទៅ​ទីក្រុងបាកក​ប្រទេសថៃ តែលទ្ធផល​អវិជ្ជមាន​។

ទោះយ៉ាងណា បន្ទាប់ពី​ទទួលបាន​ព័ត៌មាននេះ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ឲ្យ​ថ្នាក់​ដឹកនាំ និងមន្ត្រី​ទាំងអស់​ដែលជួប និងប្រាស្រ័យទាក់ទង​ផ្ទាល់​ជាមួយនឹង​ប្រតិភូ​នៅក្នុង​ពេល​ទស្សនកិច្ច​ធ្វើតេស្ដ​រក​កូវីដ-១៩ និង​ដាក់​​ឲ្យ​នៅដាច់​ដោយឡែក (ចត្តាឡីស័ក) តាមការកំណត់​របស់​ក្រសួង​សុខាភិបាល។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលបានមកកម្ពុជា កាលពីម្សិលមិញ ធ្វើតេស្ដឃើញវិជ្ជមានកូវីដ-១៩

ព័ត៌មាន
លោក Peter Szijjarto រដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រី ដេលបានធ្វើដំណើរទស្សនកិច្ចមកកាន់កម្ពុជា និងបានជួបជាមួយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រ…

អ្នកជំនាញ៖ តម្លៃមាសនឹងនៅតែកើន ទោះលោកត្រាំឈ្នះ ឬលោកបៃឌិនឈ្នះក៏ដោយ!

ព័ត៌មាន
អ្នកជំនាញ និង​ឈ្មួញរកស៊ីជួញដូរមាស បានប៉ាន់ប្រមាណថា តម្លៃមាសសកលលោកនឹងនៅតែកើនឡើង បើទោះបីជាបេក្ខភាពប្រធានាធិបតីមួយណារបស់អាមេរិកគឺលោក …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ