កំពូលមហាសេដ្ឋីនីថៃ

តើកំពូលស្ត្រីអ្នកមានទាំង៥រូបរបស់ថៃ ប្រចាំឆ្នាំ២០២៣ ជានរណា?


សារព័ត៌មានថៃ the Nation នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ បានបង្ហាញមុខកំពូលសេដ្ឋីនីទាំង៥របស់ប្រទេស។ កំពូលសេដ្ឋីទាំងនោះ គឺមានទ្រព្យសម្បត្តិចាប់ពីជាង៩ពាន់លានបាត ឫ ប្រមាណជា២៤៨លានដុល្លារ ទៅដល់ជិត២ពាន់លានដុល្លារ។ ចំណាត់ថ្នាក់របស់ពួកគេ ត្រូវបានវាយតម្លៃដោយផលបត្រវិនិយោគរបស់ពួកគេនៅក្នុងទីផ្សារ និងវិនិយោគនានា។ តើនរណាខ្លះជាស្រ្តីកំពូលអ្នកមានទាំង៥នៅថៃនៅឆ្នាំ២០២៣?
កំពូលមហាសេដ្ឋីនីថៃ
ដោយ

កំពូលមហាសេដ្ឋីនីទាំង៥ ប្រចាំប្រទេសថៃ នៅក្នុងឆ្នាំ២០២៣ មានទ្រព្យសម្បត្តិចន្លោះពី២៤៨លានដុល្លារដល់ជិត២ពាន់លានដុល្លារ។ ចំណាត់ថ្នាក់សេដ្ឋនីទាំង៥រូបរបស់ថៃ ត្រូវបានវាយតម្លៃដោយផ្អែកលើផលបត្រវិនិយោគប្រចាំឆ្នាំ។ តើសេដ្ឋនីកំពូលទាំង៥របស់ថៃជានរណា?

បើយោងតាមមការចុះផ្សាយដោយសារព័ត៌មានថៃ The Nation កំពូលមហាសេដ្ឋីស្ត្រីទាំង៥រូបរបស់ថៃទាំង៥រូបនោះ រួមមាន៖ ទី១, លោកស្រី ដាវណាផា ផេតាមផៃ (Daonapa Petampai)ស្ថាបនិកក្រុមហ៊ុន មឿងថៃ ខាបភីថល ដែលជាអតីតក្រុមហ៊ុន មឿងថៃ លីស៊ីង ដែលជាអ្នកផ្តល់ប្រាក់កម្ចីឈានមុខគេលើរថយន្ត និងកម្ចីផ្ទាល់ខ្លួន។ លោកស្រីមានទ្រព្យសម្បត្តិសរុបជិត ១ពាន់៧រយលានដុល្លារ។

ទី២, លោកស្រី ចារីផន រ៉ារូកនសាគុល ( Jareeporn Jarukornsakul) ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន WHA Corporation Pcl។ លោកស្រីមានទ្រព្យសម្បត្តិសរុបប្រមាណជិត១ពាន់លានដុល្លារ​។ ទី៣, លោកស្រីវេជ្ជបណ្ឌិត ភូរ៉ាម៉ាផន បា្រសាទថុង អូសុទ្ធ ( Poramaporn Prasarttong-Osoth) ម្ចាស់សេវាកម្មបណ្តាញមន្ទីរពេទ្យ Bangkok Dusit Medical Services ហើយមានភាគហ៊ុននៅក្នុងក្រុមហ៊ុនអាកាសចរណ៍បាងកកអ៊ែវ៉េ និងក្រុមហ៊ុនធំៗមួយចំនួនទៀត។ លោកស្រីមានទ្រព្យសម្បត្តិសរុបប្រមាណជា៧១៨លានដុល្លារ។

ទី៤, លោកស្រី នុតចាម៉ៃ ថានុមប៊ុនចារឿន (Nutchamai Thanombooncharoen )សហស្ថាបនិក និងជាប្រធានក្រុមហ៊ុន Carabao Group (CBG) ដែលល្បីល្បាញខាងភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលមានទ្រព្យសម្បត្តិសរុបចំនួន២៨០លានដុល្លារ​ និងទី៥, លោកស្រី ធីតា កែវប៊ុតតា (Thida Kaewbootta): បច្ចុប្បន្នបម្រើការជានាយកយុទ្ធសាស្រ្តរបស់អង្គការអាជីវកម្ម Srisawad Corp Pcl ដែលជាក្រុមហ៊ុនផ្តល់ប្រាក់កម្ចីផ្ទាល់ខ្លួន ដែលត្រូវបានបង្កើតឡើងដោយឪពុកម្តាយរបស់លោកស្រី ។ លោកស្រីមានទ្រព្យសម្បត្តិសរុបប្រមាណជា២៤៨លានដុល្លារ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើអ្នកជំនាញមានការយល់ឃើញ និងរំពឹងបែបណាចំពោះដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន ម៉ាណែត ទៅវៀតណាម?

ព័ត៌មាន
បើគ្មានការប្រែប្រួលទេ ជំនួបធុរកិច្ចកម្ពុជា-វៀតណាម ដែលមានការចូលរួមពីធុរជនជាង២០០ក្រុមហ៊ុន នឹងធ្វើឡើងក្រោមវត្តមានរបស់សម្ដេចធិបតី ហ៊ុន ម៉ា…

សហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុននឹងរួមគ្នាប្រឆាំងការគំរាមកំហែងតាមអ៊ីនធឺណិតរបស់កូរ៉េខាងជើង

ព័ត៌មាន
ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោកចេកស៊ូលីវ៉ាន់បានឱ្យដឹងថាសហរដ្ឋអាម៉េរិកកូរ៉េខាងត្បូងនិងជប៉ុនបានយល់ព្រមលើគំនិតផ្តួចផ្តើមថ្មីកាលពីថ្ង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ