ប្រទេសថៃ

ការធ្លាក់ចុះនៃសេដ្ឋកិច្ចចិនកំពុងតែបង្កភាពស្រពិចស្រពិលដល់វិស័យទេសចរណ៍ថៃយ៉ាងណាខ្លះ?


ប្រតិបត្តិករទេសចរណ៍នៅក្នុងប្រទេសថៃបានឱ្យដឹងថា វិបត្តិសេដ្ឋកិច្ច ដែលកំពុងតែកើតមាននៅក្នុងប្រទេសចិនកំពុងដាក់សម្ពាធដល់វិស័យទេសចរណ៍នៅក្នុងប្រទេសថៃហើយនាពេលនេះ ដោយពួកគេបានលើកឡើងថា ក្នុងអំឡុងថ្ងៃឈប់សម្រាកសប្តាហ៍មាសក្នុងខែតុលា តែងមានភ្ញៀវទេសចរជនជាតិចិនច្រើនមកលេងថៃ ប៉ុន្តែនៅពេលនេះស្ថិតិនៃការការកក់ទុកមុនរបស់ទេសចរចិនបានធ្លាក់ចុះគួរឲ្យកត់សម្គាល់។
អ្នកជំនាញទេសចរណ៍ថៃព្រួយបារម្ភពីផលប៉ះពាល់នៃសេដ្ឋកិច្ចចិន
ដោយ

លោក ស៊ូរ៉ាវាត អាការ៉ាវូរ៉ាម៉ាត (Surawat Akaraworamat ) អនុប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃបានត្រូវដកស្រង់សំដីដោយសារព័ត៌មាន បាងកកប៉ុស្តិ៍ថា ភ្នាក់ងារទេសចរណ៍នៅក្នុងស្រុកបានរាយការណ៍ថា អត្រានៃការកក់របស់អ្នកទេសចរជនជាតិចិនមកលេងនៅថៃនៅពេលនេះ ហាក់ធ្លាក់ចុះខុសពីធម្មតាសម្រាប់ថ្ងៃបុណ្យប្រពៃណីចិន ដែលជាថ្ងៃឈប់សម្រាកដ៏យូរបំផុតមួយនៅក្នុងប្រទេស ដែលមានប្រជាជនច្រើនបំផុតនេះ។
លោក ស៊ូរ៉ាវាត បាននិយាយថា ការធ្លាក់ចុះនេះ ត្រូវបានគេសន្និដ្ឋានថា បណ្តាលមកពីការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចយឺត ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់ការចំណាយខណៈអត្រាអតិផរណានៅចិនក៏កំពុងកើនឡើង។
សញ្ញាអវិជ្ជមាននេះក៏ជាសារមួយដែលបង្ហាញអំពីផលប៉ះពាល់ជាអវិជ្ជមានដល់វិស័យអចលនទ្រព្យនៅក្នុងប្រទេសថៃផងដែរ ខណៈដែលរដ្ឋាភិបាលចិនកំពុងលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុក យកមកគាំទ្រដល់ដំណើរការនិរន្តភាពសេដ្ឋកិច្ច។

ក្រៅពីបញ្ហាសេដ្ឋកិច្ចនៅចិនហើយនោះ ការធ្លាក់ចុះនេះក៏វាអាចទាក់ទងនឹងដំណើរការដាក់ពាក្យសុំទិដ្ឋាការទេសចរណ៍ផងដែរ ប៉ុន្តែលោក ស៊ូរ៉ាវាត បាននិយាយថា លោកជឿថា នេះមិនមែនជាកត្តាសំខាន់ចម្បងនោះទេ វាគ្រាន់តែជាកត្តារួមផ្សំប៉ុណ្ណោះ។
លោកបាននិយាយថា ដំណើរការត្រូវបានបន្ធូរបន្ថយ ខណៈដែលនាយកដ្ឋានកិច្ចការកុងស៊ុលបានប្តេជ្ញាថា នឹងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអនុម័តទិដ្ឋាការរបស់ខ្លួន ក្រៅពីនោះ ទេសចរចិនជាច្រើនក៏អាចជ្រើសរើសទិដ្ឋាការពេលមកដល់ជាវិធីសាស្ត្រជំនួសផងដែរ។
ដើម្បីរក្សាភាពនាំមុខនៃវិស័យទេសចរណ៍នៅក្នុងតំបន់របស់ខ្លួន នៅពេលនេះ ថៃកំពុងតែ ជំរុញនិងលើកកំពស់កញ្ចប់ទេសចរណ៍ ដែលគេហៅថា MICE ដែលមកពីពាក្យពេញថា Meeting, Incentive, Conference, and Exhibitions ដែលភាសារខ្មែរយើងថា ជាសេវាកម្មទេសចរណ៍ពាក់ព័ន្ធនឹងកញ្ចប់ទេសចរណ៍រៀបចំកិច្ចប្រជុំ កញ្ចប់ទេសចរណ៍បែបលើកទឹកចិត្ត កញ្ចប់ទេសចរណ៍ទាក់ទងនឹងសន្និសីទ និងទេសចរណ៍ពិព័រណ៍ ។
លោកស្រី ប្រាឈូម ថានធិប្រាសឺតស៊ុក ( Prachoom Tantiprasertsuk) ប្រធានផ្នែកទីផ្សារនៃសមាគមសណ្ឋាគារថៃបាននិយាយថា ស្ថិតិនៃការកក់សណ្ឋាគារនៅភូកេតពីសំណាក់អ្នកទេសចរជនជាតិចិនមានការធ្លាក់ចុះ ប៉ុន្តែទោះបីជាយ៉ាងណាពួកគេកំពុងកក់ជាបណ្តើរៗជាពិសេស ក្នុងអំឡុងសប្តាហ៍មាស។
លោកស្រីបានអះអាងថា ទោះបីភ្ញៀវពីចិនហាក់ថយចុះ ប៉ុន្តែ ដោយសារជើងហោះហើរត្រូវបានបង្កើន កំណើនសេដ្ឋកិច្ចមានសញ្ញាងើបខ្លះ ភូកេតអាចរំពឹងថា នឹងនៅតែអាចទាក់ទាញភ្ញៀវទេសចរបរទេសបាន ដោយរួមទាំងអឺរ៉ុប និងរុស្ស៊ី។
នៅពេលនេះគេព្យាករថា ប្រទេសថៃនៅតែអាចទាក់ទាញភ្ញៀវទេសចរចិននៅក្នុងចំនួនប្រមាណជា ៥សែននាក់ ក្នុងមួយខែដែរនៅក្នុងអំឡុងក្នុងត្រីមាសទី ៤នៃឆ្នាំ២០២៣ ខណៈដែលកាលពីឆ្នាំ២០១៩ នៅក្នុងមួយខែ ថៃអាចទាក់ទាញភ្ញៀវទេសចរពីចិនសរុប ជាង ១ លាននាក់ ។




អត្ថបទបន្ទាប់


អ្នកជំនាញថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករកាត់ដេរនៅកម្ពុជាបច្ចុប្បន្នមានខ្ពស់ ប៉ុន្ដែ នៅហាក់នៅទាបបើធៀបជាមួយថៃ និងម៉ាឡេស៊ី

ព័ត៌មាន
ឆ្នាំ២០២៣នេះ ប្រាក់ឈ្នួលកម្មករកាត់ដេរ គឺមានចំនួន២០០ដុល្លារក្នុង១ខែ គួបផ្សំនឹងអត្ថប្រយោជន៍ផ្សេងៗបន្ថែម កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្…

ប្រមុខគ្រប់គ្រងនុយក្លេអ៊ែរអាមេរិកសង្កេតឃើញថា កម្មវិធីនុយក្លេអ៊ែររបស់ចិនមិនបានថយថយឡើយ

ព័ត៌មាន
ប្រធានបញ្ជាការយុទ្ធសាស្ត្រនៃអាវុធនុយក្លេអ៊ែររបស់អាមេរិកបាននិយាយកាលពីសប្តាហ៍នេះថា ខ្លួនកំពុងតានដានមើលយ៉ាងដិតដល់នូវការអភិវឌ្ឍអាវុធនុយក្ល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ