ការពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់ខូតខាតដោយសារវិបត្តកូវីដ១៩

អង់គ្លេស និងកូរ៉េខាងត្បូង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់ដែលខូតខាតដោយសារវិបត្តកូវីដ១៩


ចក្រភពអង់គ្លេស និងកូរ៉េខាងត្បូងនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់ផលិតផលសំខាន់ៗដូចជាបន្ទះឈីបជាដើម ដែលខ្សែចង្វាក់ផ្គត់ផ្គង់ផលិតផលទាំងនេះ បានខូចខាត ដោយសារតែជំងឺរាតត្បាតសកលកូវីដ១៩។
ការពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់ខូតខាតដោយសារវិបត្តកូវីដ១៩

ការចុះហត្ថលេខានេះ ត្រូវបានគេមើលឃើញថា គឺធ្វើឡើង​ស្របពេល​ដែលអង់គ្លេសកំពុង​ព្យាយាមបង្កើតទំនាក់ទំនងកាន់តែរឹងមាំជាមួយកូរ៉េខាងត្បូង​ដែលជា​ប្រទេសសេដ្ឋកិច្ច​រីកចម្រើនលឿនជាងគេ​នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក ក្រោយពេលដែលអង់គ្លេស​បានចាកចេញពីសហភាពអឺរ៉ុប។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

កិច្ចប្រជុំរវាង​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​អង់គ្លេស និង​កូរ៉េខាងត្បូង​នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ គឺជាបុព្វហេតុនៃការចរចាពាណិជ្ជកម្មផ្លូវការ ដែលត្រូវបានគេរំពឹងថា​​នឹងចាប់ផ្តើមនៅចុងឆ្នាំនេះ ក្នុងគោលបំណងកែលម្អកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីរក្សាឱ្យមានប្រសិទ្ធភាពនូវលក្ខខណ្ឌដែលប្រទេសអង់គ្លេសធ្លាប់មានក្នុងនាមជាសមាជិកសហភាពអឺរ៉ុប។

ទន្ទឹមនេះ គណៈប្រតិភូនៅទីក្រុងឡុងដ៍ក៏រំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម​រវាង​អង់គ្លេស និងកូរ៉េខាងត្បូង នឹងធ្វើឱ្យប្រសើរឡើងនូវភាពធន់នៃខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងការប្រឈមមុខនឹង​ការរំខានជាសកលដែលបណ្តាលមកពីជំងឺកូវីដ១៩ ដែលកំពុងជំរុញថ្លៃដើមផលិតកម្មខ្ពស់ និងជំរុញកំណើនអតិផរណា។ 

ទោះយ៉ាងណា ព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀងនេះ មិនត្រូវបានផ្សព្វផ្សាយជាមុនទេ។ គ្រាន់តែគេដឹងថា ចក្រភពអង់គ្លេសចង់​ធានាថា ទំនិញសំខាន់ៗនៅតែបន្ត​មានលំហូរចូលរវាងប្រទេសទាំងពីរ ដោយក្នុងនោះ អង់គ្លេសបានលើកយក​បញ្ហាបន្ទះឈីប មកធ្វើជាឧទាហរណ៍ផងដែរ ខណៈឧស្សាហកម្មរថយន្តរបស់អង់គ្លេស និងប្រទេសដទៃទៀត​នៅជុំវិញ​ពិភពលោក ក៏ត្រូវបានជាប់គាំងដោយកង្វះខាតបន្ទះឈីប​ជាសកលនេះ​ផងដែរ។

គិតត្រឹមខែកញ្ញា ឆ្នាំ ២០២១ ទំហំពាណិជ្ជកម្ម​រវាងអង់គ្លេស និងកូរ៉េខាងត្បូងមានតម្លៃ ១៨ ពាន់លានដុល្លារ។ សូមជម្រាបថា ការចាកចេញពីសហភាពអឺរ៉ុបបានផ្តល់ឱ្យអង់គ្លេសនូវអំណាចដើម្បីធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ខណៈ​កូរ៉េខាងត្បូងជាប្រទេសសម្បូរដោយពលរដ្ឋវណ្ណៈកណ្តាល ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ដែលជាទីផ្សារសក្តានុពលដ៏សំខាន់សម្រាប់ទំនិញរបស់អង់គ្លេស៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្កាយរណបអាមេរិកថតបានសកម្មភាពទ័ពរុស្សីចល័តទៅបេឡារុសជាប់ព្រំដែនអ៊ុយក្រែន

ព័ត៌មាន
រូបភាពពីផ្កាយរណបដោយក្រុមហ៊ុនឯកជនរបស់សហរដ្ឋអាមេរិកមួយ ចេញផ្សាយកាលពីថ្ងៃអាទិត្យទី០៦កុម្ភៈ បានបង្ហាញឲ្យឃើញពីសកម្មភាពចល័តកងទ័ពរបស់រុស្សីចូល…

ថៃគ្រោងនឹងចរចាជាមួយចិន និងម៉ាឡេស៊ីបើកឲ្យមានកញ្ចប់ទេសចរណ៍ពិសេស «Travel Bubble»

ព័ត៌មាន
រាជរដ្ឋាភិបាលថៃគ្រោងនឹងចរចាជាមួយនឹងប្រទេសចិន និងម៉ាឡេស៊ី ដើម្បីបង្កើតឲ្យមានកញ្ចប់ទេសចរណ៍ពិសេសអំឡុងពេលកូវីដ១៩ ឬហៅថា Travel Bubble នៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ