ជំនួយដល់អ៊ុយក្រែន

ចក្រភពអង់គ្លេស ផ្ដល់មីស៊ីល៦ពាន់គ្រាប់ដល់អ៊ុយក្រែន ខណៈជប៉ុនផ្ដល់ជំនួយមនុស្សធម៌បន្ថែមដល់អ៊ុយក្រែន


អស់ពេលមួយខែនៃសង្គ្រាមនៅអ៊ុយក្រែន រដ្ឋាភិបាលប្រទេសមួយនេះ ទទួលបានជំនួយជាច្រើនពីប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងជំនួយមនុស្សធម៌ និងជំនួយយោធា។ បន្ថែមពីលើនេះ ក្នុងថ្ងៃគម្រប់មួយខែ ពោលគឺនៅថ្ងៃទី២៤ខែមីនា ចក្រភពអង់គ្លេស និង ជប៉ុនបានប្រកាសផ្តល់ជំនួយបន្ថែមទៀតដល់អ៊ុយក្រែន។ ក្នុងនោះ ចក្រភពអង់គ្លេស បានផ្តល់ជំនួយយោធាជាអាវុធមីស៊ីលដល់ទៅ៦ពាន់គ្រាប់ ខណៈជប៉ុនជាអ្នកផ្តល់ជំនួយមនុស្សធម៌។
ជំនួយសម្រាប់អ៊ុយក្រែន ពីប្រទេសជប៉ុន និងអង់គ្លេស
ដោយ

ចក្រភព​អង់គ្លេស​នឹង​ផ្តល់​ឱ្យ​អ៊ុយ​ក្រែ​ន​នូវ​កាំជ្រួច​មី​ស៊ី​ល​ការពារ​ដែនអាកាស​ថ្មី​ប្រហែល​៦​ពាន់​គ្រាប់ និង​ទឹកប្រាក់​ប្រមាណ ៤០​លាន​ដុល្លារ​អា​មេ​រិ​ក​ផ្សេង​ទៀត​។ ទឹកប្រាក់​ទាំង​៤០​លាន​ដុល្លារ​នេះ នឹង​រួមចំណែក​គាំទ្រ​ដល់​ការ​ផ្សាយ​របស់​បណ្តាញ​ព័ត៌មាន BBC នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង ក្នុង​តំបន់​ទាំងមូល រួម​ទាំង​សម្រាប់​ផ្តល់​ឱ្យ​ទាហាន និង អ្នក​បើក​យន្តហោះ​នៅ​អ៊ុយ​ក្រែ​ន​។

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក បូ​រី​ស ច​ន​សុ​ន នឹង​ប្រកាស​កញ្ចប់​ជំនួយ​ថ្មី​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍ អំឡុង​កិច្ចប្រជុំ​របស់​មេដឹកនាំ​ណា​តូ និង G7 ខណៈ​ពេល​ដែល​វា​ក៏​នឹង​ជា​សញ្ញា​បង្ហាញ​ពី​ឆន្ទៈ​របស់​អង់គ្លេស ក្នុង​ការ​ពង្រឹងសមត្ថភាព​ការពារ​ប្រទេស​អ៊ុយ​ក្រែ​ន​បន្ថែម​ទៀត​ផង​ដែរ​។ 

ប្រធានាធិបតី​អង់គ្លេស​រូប​នេះ​បាន​និយាយ​ដែរ​ថា ចក្រភព​អង់គ្លេស​នឹង​ធ្វើការ​ជាមួយ​សម្ព័ន្ធមិត្ត​ដើម្បី​បង្កើន​ការ​គាំទ្រ​ផ្នែក​យោធា និង​សេដ្ឋកិច្ច​ដល់​អ៊ុយ​ក្រែ​ន ដោយ​ពង្រឹង​ការ​ការពារ ស្រប​ពេល​ដែល​គេ​កំពុង​បង្កើន​ការ​ប្រយុទ្ធ​។

គួរ​ជម្រាប​ថា ក្នុង​ការ​ប្តេជ្ញា​ចិត្ត​ថ្មី អង់គ្លេស​គ្រោង​នឹង​ផ្តល់​កាំជ្រួច​មី​ស៊ី​ល​ដល់​អ៊ុយ​ក្រែ​ន​ឲ្យ​បាន​ដល់​ទៅ ១​ម៉ឺន​គ្រាប់ ជាមួយនឹង​មូលនិធិ​បន្ថែម​លើស​ពី ជាង ៥០០​លាន​ដុល្លារ សម្រាប់​ជំនួយ​មនុស្សធម៌ និង​សេដ្ឋកិច្ច​ផង​ដែរ​។

ក្រៅ​តែ​ពី​អង់គ្លេស ប្រទេស​ជប៉ុន​ឯណោះ​វិញ បើ​តាម​ទូរទស្សន៍ NHK ជប៉ុន បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស​ប្ដា​ហ៍​នេះ​ថា រដ្ឋាភិបាល​ជប៉ុន​កំពុង​ពិចារណា​លើ​ការ​ពង្រីក​ជំនួយ​មនុស្សធម៌​បន្ថែមចំនួន ១០០​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន និង​ប្រទេស​ជិតខាង​អ៊ុយ​ក្រែ​ន បន្ថែម​ពីលើ​ជំនួយ​ចំនួន ១០០​លាន​ដុល្លារ​ដែល​ជប៉ុន​ធ្លាប់​បាន​ប្រកាស​កន្លង​មក ។

NHK រាយការណ៍​ទៀត​ថា រដ្ឋាភិបាល​ជប៉ុន​ក៏​កំពុង​សម្លឹង​រក​មើល​ការ​ផ្តល់​ប្រាក់​កម្ចី​បន្ទាន់​ទ្វេ​ដង​ដល់​អ៊ុយ​ក្រែ​ន​ដល់​ទៅ ២០០​លាន​ដុល្លារ ព្រមទាំង​បញ្ជូន​មន្ត្រី​ពេទ្យ កងកម្លាំង​ស្វ័យការពារ ដើម្បី​គាំទ្រ​ដល់​ការ​មើលថែ​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​ប្រទេស​ប៉ូ​ឡូញ និង​ប្រទេស​ជិតខាង​ដទៃ​ទៀត​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រអប់ខ្មៅយន្ដហោះ China Eastern ដែលបានធ្លាក់ត្រូវបានរកឃើញហើយ

ព័ត៌មាន
ប្រអប់ខ្មៅមួយក្នុងចំណោមប្រអប់ខ្មៅចំនួនពីររបស់យន្តហោះអាកាសចរណ៍ China Eastern ដែលបានធ្លាក់កាលពីថ្ងៃ ២១ មីនា នៅប្រទេសចិននោះ ត្រូវបានគេរកឃ…

ប្រទេសថៃបានសម្រេចហាមឃាត់ការទូទាត់តាមការ Bitcoin និងរូបិយប័ណ្ណគ្រីបតូផ្សេងទៀត ចាប់ពីខែមេសាតទៅ

ព័ត៌មាន
ប្រទេសថៃបានចេញបម្រាមប្រឆាំងនឹងការទូទាត់ដោយប្រើប្រាស់រូបិយបណ្ណគ្រីបតូ និង ប្រាក់ឌីជីថលផ្សេងទៀត ដែលនឹងត្រូវចូលជាធរមាននៅខែមេសាខាងមុខនេះ ដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ