តំណែងនាយករដ្ឋមន្ត្រីអង់គ្លេស

ម្ចាស់តំណែងនាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសនឹងបើកបង្ហាញល្ងាចនេះ


ចក្រភពអង់គ្លេសនឹងដឹងច្បាស់នៅថ្ងៃចន្ទ ទី០៥ ខែកញ្ញានេះថា តើអ្នកណានឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ខ្លួនដោយលោកស្រី Liz Truss ទទួលបានការគាំទ្រច្រើនក្នុងការស្នងតំណែងបន្តពីលោក Boris Johnson ខណៈដែលប្រទេសនេះកំពុងតែប្រយុទ្ធប្រឆាំងនឹងវិបត្តិចំណាយសម្រាប់ការរស់នៅដែលចេះតែកើនឡើងឥតឈប់ឈរ។
ម្ចាស់កៅអីនាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសនឹងបើកបង្ហាញល្ងាចនេះ
ដោយ

លទ្ធផលពី​​នាយក​រដ្ឋ​មន្ត្រី​ថ្មី​របស់​ចក្រ​ភព​អង់​គ្លេស​នឹងត្រូវប្រកាស​​នៅ​ម៉ោង​ ៦និង​​៣០ នាទីល្ងាច​ថ្ងៃ​ចន្ទ​នេះ (ម៉ោងនៅកម្ពុជា) នៅក្រោយ​ពេល​ដែល​រដ្ឋមន្ត្រីការបរទេស​លោក​ស្រី Truss និង​អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ​លោក​ Rishi Sunak ​បានចំណាយពេលស្វែង​រក​ការ​គាំទ្រ​របស់​ខ្លួន​នៅក្នុងចំណោមសមាជិកគណបក្សអភិរក្ស​ដែលត្រូវបោះ​ឆ្នោតផ្ដាច់​ព្រ័ត្រនៅ​ថ្ងៃ​នេះ​​​​។

ប្រសិនបើឈ្នះ​ការ​បោះឆ្នោត​នេះ​​មែន លោកស្រី​ Truss នឹងក្លាយជានាយករដ្ឋមន្ត្រី​ស្រី​ទីបីនៅ​ចក្រភពអង់គ្លេសបន្ទាប់ពីលោកស្រី​ Theresa May និងលោកស្រី​ Margaret Thatcher។ លោកស្រី ​Truss អាយុ​ ៤៧ ​ឆ្នាំ​បាន​​នាំ​មុខ​លោក Sunak អាយុ ៤២ ឆ្នាំ​ជាប់​ជានិច្ច​​ក្នុងការបោះឆ្នោតក្នុងចំណោមសមាជិក​គណ​បក្ស​អភិរក្ស​ដែល​មាន​ចំនួន​ប្រមាណ ២០ ម៉ឺន​នាក់​ដែលមាន​សិទ្ធិបោះឆ្នោត​នៅពេល​​នេះ​។

សូម​រំលឹក​ថា ការប្រកួតប្រជែង​តំណែង​នាយករដ្ឋ​មន្ត្រី​នេះ​បានចាប់ផ្តើមនៅក្នុងខែកក្កដា​​បន្ទាប់ពី​លោក​ Johnson បានប្រកាសលាលែងពីតំណែងក្រោយ​ពី​មានរឿងអាស្រូវ​ និង​មាន​មន្ត្រី​របស់​លោក​ជា​ច្រើន​បាន​លាលែងពីរដ្ឋាភិបាលជា​បន្ត​បន្ទាប់​។

ការ​បោះឆ្នោត​តាម​ប្រៃសណីយ៍ និង​តាម​អ៊ីនធឺណិត​បាន​បិទបញ្ចប់​កាលពី​​ថ្ងៃ​សុក្រសប្ដាហ៍​មុន​​បន្ទាប់​ពី​បាន​​​ធ្វើ​យុទ្ធនាការ ៨ ​សប្តាហ៍​​ដែលលោកស្រី​ Truss បានប្រាប់​ទូរ​ទស្សន៍​អង់​គ្លេស BBC ថា​​ជា«ការ​សម្ភាសន៍​ការងារដ៏​​យូរ​បំផុត​ជា​​ប្រវត្តិសាស្ត្រ»​។​ ទោះ​យ៉ា​ង​ណា​ការ​បោះ​ឆ្នោត​នេះ​មិន​ឆ្លុះ​បញ្ចាំង​ពី​គំនិត​យោបល់​របស់​សាធារណ​ជន​ទូទៅ​នោះ​ទេ​។​​

ការស្ទង់មតិធ្វើ​ឡើង​ដោយ​ក្រុម​ហ៊ុន​ YouGov កាល​ពី​ខែសីហាបានរកឃើញថា ចំនួន ៥២ ភាគរយ​គិតថាលោកស្រី ​Truss នឹងធ្វើជានាយករដ្ឋមន្ត្រីដ៏​«លំបាក»​ ឬក៏​«ដ៏​គួរឱ្យភ័យខ្លាច»​មួយ​រូប​ខណៈដែលចំនួន ៤៣%ទៀត​បាននិយាយថា​ ពួកគេមិនទុកចិត្តចំពោះ​លោក​ស្រី«ទាល់តែសោះ»​​ក្នុង​ការ​ដោះស្រាយបញ្ហាក្ដៅ​គគុក​នៃការកើនឡើងនៃតម្លៃចំណាយ​ដ៏​អាក្រក់បំផុត​ក្នុង​សង្គម​។

ចំណែក​កាសែត​ The Sunday Times វិញ​បាន​សរសេរ​ថា មិន​ខ្វល់​ថា​អ្នក​ណា​ឈ្នះ​ការ​បោះ​ឆ្នោត​នេះ​ទេ​​គឺ​អ្នក​នោះ​ត្រូវ​​ប្រឈម​មុខ​នឹង​«ការងារ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​​សម្រាប់​តំណែង​​នាយក​រដ្ឋមន្ត្រី​ថ្មី​​​ដែល​​បន្សល់​ទុក​​តាំង​ពីសម័យកាល​គ្រប់​គ្រង​ដោយ​​លោក​ស្រី​ Thatcher មក​ម្ល៉េះ​។​

ចក្រភព​អង់គ្លេស​បានជួប​វិបត្តិ​​​ចំណាយ​សម្រាប់​ការ​រស់​នៅ​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈពេល​​ច្រើន​ជំនាន់​មក​​នេះ​​ដោយសារ​​អតិផរណា​បាន​កើនឡើង​រហូត​ដល់​២ខ្ទង់ និង​​​​តម្លៃ​ថាមពល​បាន​កើនឡើង​នៅ​ក្រោយពេល​មាន​​​សង្រ្គាមរវាង​​រុស្ស៊ី​និង​​អ៊ុយក្រែន។​​

មនុស្សរាប់លាននាក់បាននិយាយថា​ ដោយ​សារ​ខ្ទង់​ចំណាយ​នឹងកើនឡើង ៨០ ភាគរយ​ចាប់ពីខែតុលា​ និងខ្ពស់ជាងនេះចាប់ពីខែមករា​ឆ្នាំ​ក្រោយ​នោះ​ដូច្នេះ​ហើយ​ពួកគេ​អាច​ប្រឈមនឹង​បញ្ហា​ដ៏លំបាក​​ពាក់​ព័ន្ធ​នឹង​ចំណី​អាហារ​និងកម្ដៅ​ក្នុងរដូវរងារនេះ។ នេះ​បើតាមការស្ទង់មតិ។

លោកស្រី​ Truss បានប្រាប់ BBC កាលពីថ្ងៃអាទិត្យថា ប្រសិនបើលោក​ស្រី​ជាប់ឆ្នោតជានាយករដ្ឋមន្ត្រី​មែន​នោះ​ លោក​ស្រី​នឹងធ្វើសកម្មភាពភ្លាមៗលើវិក័្កយប័ត្រចំណាយ​ និងការផ្គត់ផ្គង់ថាម​ពល​ ហើយ​ក្នុង​អំឡុង​ពេល​១​សប្ដាហ៍​លោកស្រី​ធានា​ថា​នឹង​ធ្វើ​ការ​ប្រកាស​ពី​របៀប​ដែល​រដ្ឋា​ភិបាល​របស់​លោក​ស្រី​​នឹង​ត្រូវ​ដោះ​ស្រាយ​ពី​បញ្ហា​នេះ​ជា​មិនខាន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកយល់ព្រមបង្កើនទំនាក់ទំនងខ្សែចង្វាក់ផ្គត់ផ្គង់ឱ្យកាន់តែប្រសើរ

ព័ត៌មាន
បណ្ដាប្រទេសក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) នឹងព្រមព្រៀងបង្កើនការចែករំលែកព័ត៌មាន និងប្រព័ន្ធមួយដែលបង្កើតប្រភពខ្សែចង្វាក់វាក់ផ្គត…

អ៊ីស្រាអែលនឹងពិនិត្យលទ្ធភាពជួយកម្ពុជាបង្កើតប្រព័ន្ធស្រោចស្រពដំណក់ទឹកលើដំណាំស្រូវនៅកម្ពុជា

ព័ត៌មាន
អ៊ីស្រាអែលនឹងពិនិត្យលទ្ធភាពជួយកម្ពុជាក្នុងការបង្កើតប្រព័ន្ធស្រោចស្រពដំណក់ទឹកលើដំណាំស្រូវគំរូមួយនៅកម្ពុជា ដើម្បីទុកធ្វើជាមូលដ្ឋានសម្រាប់ការសិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ