កូវីដ-១៩

ចិនលុបចោលការពិន័យលើអ្នកនាំចូលគ្រឿងសមុទ្រវៀតណាមវិញហើយ ទោះត្រូវប្រឈមនឹងការរកឃើញកូវីដ១៩


ស្ថានទូតចិនប្រចាំនៅទីក្រុងហាណូយប្រទេសវៀតណាមបានប្រកាសឱ្យដឹងថា អាជ្ញាធរចិននឹងលែងដាក់ពិន័យលើអ្នកនាំចេញអាហារសមុទ្រពីប្រទេសវៀតណាមទៀតហើយ បើទោះបីជាទូកុងតឺន័ររបស់ពួកគេត្រូវបានរកឃើញថា មានផ្ទុកមេរោគកូវីដ១៩ក៏ដោយចុះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុក វៀតណាម Express។
ចិនលុបចោលការពិន័យលើគ្រឿងសមុទ្រវៀតណាមទោះរកឃើញកូវីដ!

មុនមានការលើកលែងការដាក់ពិន័យខាងលើ អ្នកនាំចេញគ្រឿងសមុទ្រវៀតណាម ធ្លាប់ប្រឈមមុខនឹងការឃាត់ទុកទូកុងតឺន័ររបស់ពួកគេ រយៈពេលប្រាំពីរថ្ងៃ សម្រាប់រាល់កុងតឺន័រណា ដែលរកឃើញថា មានផ្ទុកមេរោគកូវីដ១៩។ ការអនុវត្តដូច្នេះ ពីអាជ្ញាធរចិន គឺស្របទៅតាមគោលនយោបាយគ្មានកូវីដ១៩ដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាលក្រុងប៉េកាំង។

ប្រភពពីក្រុមហ៊ុនដឹកជញ្ជូនវៀតណាមមួយ ដែលធ្លាប់ត្រូវបានអាជ្ញាធរចិនឃាត់ទូកុងតឺន័រទុកអស់ពេល៣សប្តាហ៍ ប្រាប់វៀតណាម Express ថា ពេលនេះលំហូរចរាចរណ៍កុងតឺន័រទាំងអស់ត្រឡប់មករកភាពប្រក្រតីវិញហើយ។

ទាំងនេះបង្ហាញថា ប្រទេសចិនកំពុងព្យាយាមកាត់បន្ថយផលប៉ះពាល់លើសេដ្ឋកិច្ច ដែលបង្កឡើងដោយយុទ្ធសាស្ត្រកូវីដស្មើសូន្យសរបស់ខ្លួន។ ដូច្នេះហើយការនាំចេញនាំចូលក្នុងនិងក្រៅប្រទេសឥឡូវនេះ គឺកាន់តែងាយស្រួលជាងមុន។

គួរជម្រាបថា ក្រុមហ៊ុននាំចេញរបស់វៀតណាមរាប់សិបក្រុមហ៊ុន សុទ្ធតែបានទទួលពិន័យឃាត់ទុកទូកុងតឺន័រនេះ មានខ្លះត្រូវឃាត់ទុករាប់សប្តាហ៍ និងខ្លះទៀតឈានដល់រាប់ខែ ដោយសារចំនួនកុងតឺន័រច្រើន បានរកឃើញថាមានមេរោគកូវីដ១៩។

បើយោងតាមសមាគមអ្នកនាំចេញផលិតអាហារសមុទ្រ វៀតណាមបាននាំចេញគ្រឿងសមុទ្រដែលមានតម្លៃសរុបជាង ៤២០លានដុល្លារអាមេរិកទៅកាន់ប្រទេសចិនក្នុងរយៈពេលប្រាំមួយខែដំបូងឆ្នាំ២០២២នេះ កើនឡើង១០៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សមាគមន៍រំពឹងថា ការនាំចេញគ្រឿងសមុទ្រវៀតណាម ទៅកាន់ប្រទេសចិននឹងកើនឡើងបន្ថែមទៀត ក្នុងឆមាសទីពីរនៃឆ្នាំនេះ បន្ទាប់ពីមានការបន្ធូរបន្ថយវិធានការសុវត្ថិភាពកូវីដ១៩ ជាបន្តបន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំង៕




អត្ថបទបន្ទាប់


តើអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន បោះពាក្យសម្ដីឆ្លើយឆ្លងអ្វីខ្លះទៅលោក ប្រាយុត ចាន់អូចា?

ព័ត៌មាន
អាយៃឆ្លើយឆ្លងគ្នារវាង អតីតនាយករដ្ឋមន្ត្រីលោកថាក់ស៊ី និងនាយករដ្ឋមន្ត្រីថៃ លោកប្រាយុត ចាន់អូចា កំពុងបន្ដធ្វើឡើងជាបន្ដបន្ទាប់នាពេលថ្មីៗនេះ។ តួ…

ធនាគារ ADB បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចតំបន់អាស៊ីទាំងមូល ប៉ុន្ដែដំឡើងការព្យាករកំណើនសម្រាប់អាស៊ីអាគ្នេយ៍

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បាននិយាយនៅក្នុងរបាយការណ៍ថ្មីមួយដែលបានចេញផ្សាយនៅថ្ងៃទី២១ កក្កដានេះថា តំបន់អាស៊ីដែលកំពុងស្តារសេដ្ឋកិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ