វិស័យហិរញ្ញវត្ថុ

សាច់ប្រាក់ច្រើនមិនធ្លាប់មានដល់ទៅ៦ទ្រីលានដុល្លារ នឹងជួយជំរុញផ្សារហ៊ុនពិភពលោកឱ្យហក់ឡើងក្នុងឆ្នាំ២០២៤


ការកើនឡើងនៃសាច់ប្រាក់នៅក្នុងមូលនិធិទីផ្សារប្រាក់នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញផ្សារហ៊ុនឱ្យហក់ឡើងនៅឆ្នាំ២០២៤ ខាងមុខ។ នេះបើយោងតាមក្រុមអ្នកជំនាញខាងផ្ដល់យុទ្ធសាស្ត្រ និងការស្រាវជ្រាវទីផ្សារ។
វិស័យហិរញ្ញវត្ថុ
ដោយ

ភាពទាក់ទាញនៃអត្រាការប្រាក់ក្នុងរង្វង់៥% បានជំរុញឱ្យទ្រព្យសកម្មនៅក្នុងមូលនិធិទីផ្សារប្រាក់ កើនឡើងខ្លាំងក្នុងឆ្នាំនេះ ជាមួយនឹងសាច់ប្រាក់សរុបកាលពីពេលថ្មីៗកើនដល់ជិត៦ទ្រីលានដុល្លារ។ តួលេខនេះបង្ហាញពីកំណើន២៤% បើធៀបនឹងឆ្នាំមុន ។

លោក ម៉ាក ញូវតុន អ្នកយុទ្ធសាស្រ្តបច្ចេកទេសមកពី ហ្វាន់ស្ទ្រែត (Fundstrat) ដែលជាក្រុមអ្នកជំនាញខាងផ្ដល់យុទ្ធសាស្ត្រ និងការស្រាវជ្រាវទីផ្សារ បានលើកឡើងថា លទ្ធផលនៃការស្ទង់មតិទទួលបានសុទិដ្ឋិនិយមកាន់តែច្រើននៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ សូចនាករនេះ នឹងក្លាយជាដំណឹងដ៏គួរឱ្យរីករាយសម្រាប់ផ្សារហ៊ុនពិភពលោក។ អ្នកជំនាញរូបនេះបានបន្ថែមថា មូលនិធិនានាអាចនឹងចាប់ផ្តើម​បញ្ចេញសាច់ប្រាក់នៅក្នុងឆ្នាំថ្មី នៅពេលដែលទីផ្សារមានតុល្យភាពឡើងវិញ ហើយវានឹងជំរុញឱ្យផ្សារហ៊ុនហក់ឡើងបន្ថែមទៀត។

ការហក់ឡើងនៃផ្សារហ៊ុនពិភពលោកនឹងកើតឡើងយ៉ាងពិតប្រាកដ ប្រសិនបើធនាគារកណ្ដាលអាម៉េរិក ចាប់ផ្ដើមបញ្ចុះអត្រាការប្រាក់នៅឆ្នាំក្រោយ ដែលទីផ្សាររំពឹងថា នឹងមានការបញ្ចុះអត្រាការប្រាក់យ៉ាងតិចចំនួន៥លើក។ ប្រសិនបើធនាគារកណ្ដាលអាម៉េរិក បញ្ចុះអត្រាការប្រាក់នៅឆ្នាំក្រោយ អត្រាការប្រាក់គ្មានហានិភ័យលើមូលនិធិទីផ្សារប្រាក់ (Money Market Fund) នឹងធ្លាក់ចុះទៅជាមួយគ្នា ដែលធ្វើឱ្យការរក្សាទុកសាច់ប្រាក់ក្លាយជាជម្រើសមានភាពទាក់ទាញតិចជាងការដាក់ប្រាក់វិនិយោគក្នុងផ្សារហ៊ុន។

លោក ម៉ាក ញូវតុន បានបន្ថែមថា ការកើនឡើងនូវចំនួនសាច់ប្រាក់នេះកំពុងតែបង្ហាញថា សុទិដ្ឋិនិយមចំពោះភាគហ៊ុនមិនពុះកញ្ជ្រោលខ្លាំងនោះទេ សូម្បីនៅពេលផ្សារហ៊ុនធំៗរបស់សហរដ្ឋអាម៉េរិកដូចជាផ្សារហ៊ុន Dow Jones និងផ្សារហ៊ុន Nasdaq 100 ជាដើមបានហក់ឡើងខ្ពស់យ៉ាងណាក៏ដោយ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញក្រោមកិច្ចព្រមព្រៀង RCEP សម្រេចបានជាង៧ពាន់លានដុល្លារ កើនឡើង២៧% នៅ១១ខែឆ្នាំនេះ

ព័ត៌មាន
ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) សម្រេចបានទំហំទឹកប្រាក់ជាង២៦ពាន់លា…

តើស្ថានភាពវិស័យអចលនទ្រព្យកម្ពុជានៅពេញមួយឆ្នាំ២០២៣នេះ មានភាពរំជើបរំជួលយ៉ាងណាខ្លះ?

ព័ត៌មាន
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញថា ទីផ្សារក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ក៏ដូចជានៅលើពិភពលោកបានរងភាពរង្គោះរង្គើជាច្រើន ដែលបង្កឡើងដោយការឆ្លងរា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ