វិស័យសេដ្ឋកិច្ច

តើមានកត្តាអ្វីខ្លះធ្វើឱ្យការប្រមូលចំណូលគយនៅក្នុងឆ្នាំ២០២៣ មិនគ្រប់តាមផែនការកំណត់?


អគ្គនាយកដ្ឋានគយ និងរដ្ឋាករប្រមូលចំណូលបានជិត២ពាន់៣រយលានដុល្លារ នៅក្នុងឆ្នាំ២០២៣ ថយចុះជិត១៦% បើធៀបនឹងឆ្នាំ២០២២ ដោយលទ្ធផលនេះសម្រេចបានជាង៨២%ប៉ុណ្ណោះ នៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ តើមានកត្តារាំងស្ទះអ្វីខ្លះនាំឱ្យការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករនៅក្នុងឆ្នាំ២០២៣ ធ្លាក់ចុះ និងមិនគ្រប់តាមផែនការកំណត់?
វិស័យសេដ្ឋកិច្ច
ដោយ

នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៣ និងដាក់ទិសដៅអនុវត្តបន្តរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីពេលថ្មីៗ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣កន្លងទៅ គយប្រមូលចំណូលបានជិត២ពាន់៣រយលានដុល្លារ ថយចុះជិត១៦% បើធៀបនឹងឆ្នាំ២០២២។ លទ្ធផលនេះគឺសម្រេចបានជាង៨២% នៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

បើតាមឯកឧត្ដមបណ្ឌិត គុណ ញឹម កត្តាដែលធ្វើឱ្យការប្រមូលចំណូលក្នុងឆ្នាំ២០២៣ មិនអាចសម្រេចបានតាមផែនការ គឺកត្តាចម្បងបណ្ដាលមកពីការធ្លាក់ចុះទីផ្សារមុខទំនិញយានយន្ត ដែលកន្លងមកគឺជាប្រភពចំណូលដ៏សំខាន់ និងបណ្តាលមកពីកត្តាប្រឈមមួយចំនួនទៀតដូចជា កំណើនជាបន្តបន្ទាប់ទាំងវិសាលភាព និងភាពស៊ីជម្រៅនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ការរីកលូតលាស់នៃផលិតកម្មក្នុងស្រុកជំនួសការនាំចូល និងការបន្តកើតមាននូវសកម្មភាពរត់គេចពន្ធដែលកាន់តែស្មុគស្មាញ និងជ្រកក្រោមរូបភាពថ្មីៗជាដើម។

ទន្ទឹមនេះ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា លទ្ធផលចំណូលដែលទទួលបាននេះ ត្រូវសម្រេចបានក្នុងស្ថានភាពមួយដែលបរិស្ថានជុំវិញជួបប្រទះនូវបញ្ហាប្រឈមនានា រួមមាន ការងើបឡើងយឺតនូវស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាច, ការបន្តអូសបន្លាយសង្គ្រាមរុស្សី-អ៊ុយក្រែន, បញ្ហាសង្គ្រាម និងបញ្ហានៅមជ្ឈឹមបូព៌ា និងភាពតានតឹងនៃភូមិសាស្ត្រនយោបាយជាដើម ដែលបានបង្កការរំខានដល់វិស័យដឹកជញ្ជូនទំនិញ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ក៏ដូចជាតម្រូវការនៃការប្រើប្រាស់។ ទន្ទឹមនេះ ឯកឧត្ដម លើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងមន្ត្រីគយ និងរដ្ឋាករគ្រប់ជាន់ថ្នាក់បន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ។

ជាមួយគ្នានេះ ដើម្បីបង្កើនប្រសិទ្ធភាពប្រមូលចំណូលនិងការងារផ្សេងទៀតរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាក ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ណែនាំឱ្យរៀបចំកញ្ចប់វិធានការសម្រាប់អនុវត្តក្នុងឆ្នាំ២០២៤ ឱ្យកាន់តែជាក់លាក់ដោយកំណត់ពេលវេលា និងសូចនាករច្បាស់លាស់, បន្ដធ្វើទំនើបកម្មនីតិវិធីគយតាមរយៈការជំរុញធ្វើឌីជីថលនីយកម្ម សំដៅកាត់បន្ថយការប្រើប្រាស់ឯកសារក្នុងទម្រង់ក្រដាស, ជំរុញការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី៣ឱ្យបានពេញលេញ, រៀបចំយន្ដការតាមដាន វិភាគ និងវាយតម្លៃហានិភ័យដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងជាពិសេសជាមួយអគ្គនាយកដ្ឋានពន្ធដារ, និងលើកកម្ពស់អភិបាលកិច្ចតាមរយៈការអនុវត្តព្រមគ្នានូវយន្តការនៃការដាក់ទោសទណ្ឌនិងការលើកទឹកចិត្តឱ្យកាន់តែមានប្រសិទ្ធភាព៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាដាក់គោលដៅកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបាន១៥% នៃផលិតផលស្វាយចន្ទីសរុបនៅឆ្នាំ២០២៤

ព័ត៌មាន
ប្រធានសមាគមស្វាយចន្ទីកម្ពុជា អះអាងថា កន្លងមកការនាំចេញគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ មានរហូតប្រមាណ៩៥% ខណៈគ្រាប់ស្វាយច…

ចិនជំរុញឱ្យអាម៉េរិកលើកលែងទណ្ឌកម្មខុសច្បាប់ និងបន្ធូរបន្ថយការធ្វើដំណើរទៅអាម៉េរិក

ព័ត៌មាន
ទីក្រុងប៉េកាំង បានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន ដកទណ្ឌកម្មខុសច្បាប់ និងបញ្ចប់ការតាមយាយីទៅលើពលរដ្ឋចិន ដែលធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក។ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ