វិស័យទេសចរណ៍

កម្ពុជារកចំណូលបានជាង៣ពាន់លានដុល្លារ ពីភ្ញៀវទេសចរអន្តរជាតិនៅឆ្នាំ២០២៣


កម្ពុជារកចំណូលពីភ្ញៀវទេសចរអន្តរជាតិបានជាង៣ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៣កន្លងទៅ កើនឡើងជិត១១៨% បើធៀបនឹងឆ្នាំ២០២២។ តែយ៉ាងណា អ្នកជំនាញក្នុងវិស័យទេសចរណ៍ អះអាងថា វិស័យទេសចរណ៍កម្ពុជាបច្ចុប្បន្ននៅមិនទាន់មានភាពល្អប្រសើរនៅឡើយ ខណៈគោលនយោបាយទាក់ទាញភ្ញៀវទេសចររបស់កម្ពុជា ក៏នៅមានកម្រិត បើធៀបនឹងប្រទេសមួយចំនួនក្នុងតំបន់។
វិស័យទេសចរណ៍
ដោយ

តាមសូចនាករគន្លឹះទេសចរណ៍ឆ្នាំ២០២៣ របស់ក្រសួងទេសចរណ៍ បានបង្ហាញថា ចំណូលទេសចរណ៍អន្តរជាតិសរុបនៅក្នុងឆ្នាំ២០២៣ មានចំនួនជាង៣ពាន់លានដុល្លារ កើនឡើងប្រមាណ ១១៨% បើធៀបនឹងឆ្នាំ២០២២។ បើទោះបីជាចំណូលទេសចរណ៍អន្តរជាតិមានការកើនឡើងក៏ពិតមែន ប៉ុន្តែលោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកត់សម្គាល់ឃើញថា មកទល់ពេលនេះវិស័យទេសចរណ៍កម្ពុជានៅតែមិនទាន់មានភាពល្អប្រសើរគួរឱ្យកសត់សម្គាល់នៅឡើយទេ។ មិនទាន់មានភាពល្អប្រសើរ ក៏ដោយសារភ្ញៀវទេសចរអន្តរជាតិភាគច្រើនចូលមកកម្ពុជាតាមផ្លូវគោក និងផ្លូវទឹកពីប្រទេសជិតខាង ខណៈអ្នកចូលមកតាមផ្លូវអាកាសនៅមានចំនួនតិចតួចនៅឡើយបើធៀបនឹងមុនពេលផ្ទុះវិបត្តិកូវីដ-១៩។

បើតាមអ្នកជំនាញរូបនេះ វិស័យទេសចរណ៍កម្ពុជានៅតែជួបបញ្ហាប្រឈមច្រើន ខណៈគោលនយោបាយទេសចរណ៍របស់កម្ពុជាហាក់នៅមានកម្រិតនៅឡើយ បើធៀបនឹងគោលនយោបាយទេសចរណ៍របស់ប្រទេសមួយចំនួននៅក្នុងតំបន់។ សម្រាប់ឆ្នាំ២០២៤ នេះវិញ លោក ធួន ស៊ីណាន នៅមិនទាន់អាចវាយតម្លៃបានទេថា ស្ថានភាពភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជា អាចនឹងមានភាពល្អប្រសើរបន្ថែមទៀតជាងឆ្នាំ២០២៣ ឬយ៉ាងណានោះទេ ដ្បិតថា បញ្ហាវិបត្តិសេដ្ឋកិច្ចសកល បញ្ហាសង្រ្គាម បញ្ហាភូមិសាស្រ្តនយោបាយ និងបញ្ហាអតិផរណាជាដើម នៅតែបន្តជះឥទ្ធិពលដល់វិស័យទេសចរណ៍កម្ពុជា និងពិភពលោក។

សូមជម្រាបថា នៅពេញមួយឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង៥លាននាក់ កើនឡើងជិត១៥០% បើធៀបនឹងឆ្នាំ២០២២ និងថយចុះប្រមាណជិត២០% បើធៀបនឹងមុនមានវិវបត្តិកូវីដ-១៩។ តាមរយៈលទ្ធផលនេះ ក្រសួងទេសចរណ៍រំពឹងថា ចរន្តភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកកម្ពុជានៅឆ្នាំ២០២៤នេះ នឹងអាចត្រឡប់ដូចមុនពេលមានកូវីដ-១៩ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម៉ាឡេស៊ីទំនងជាមិនស្ទាក់ស្ទើរក្នុងការពង្រីកកំពង់ផែ ដើម្បីប្រកួតប្រជែងជាមួយថៃនោះទេ

ព័ត៌មាន
ប្រទេសម៉ាឡេស៊ីនឹងមិនស្ទាក់ស្ទើរនៅក្នុងការពង្រីកកំពង់ផែនៅក្នុងប្រទេសដែលមានតម្លៃរហូតដល់ទៅជាង៨ពាន់លានដុល្លារ ដើម្បីបង្កើនលទ្ធភាពប្រកួតប្រជែងខ…

ទីភ្នាក់ងារថាមពលអន្តរជាតិ IEA អះអាងថា កំណើនតម្រូវប្រេងឥន្ធនៈទូទាំងពិភពលោកកំពុង

ព័ត៌មាន
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានអះអាងថា កំណើនតម្រូវការប្រេងឥន្ធនៈទូទាំងពិភពលោកកំពុងបាត់បង់សម្ទុះ និងបានទម្លាក់ការព្យាកររបស់ខ្លួនអំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ