ព្រឹទ្ធសភាអាម៉េរិក

អាម៉េរិកបង្ហាញកញ្ចប់ថវិកា១១៨ពាន់លានដុល្លារ ដើម្បីចំណាយលើសន្តិសុខព្រំដែន និងផ្តល់ជំនួយឱ្យអ៊ុយក្រែន និងអ៊ីស្រាអែល


ព្រឹទ្ធសភាអាម៉េរិក កាលពីថ្ងៃអាទិត្យ បានបង្ហាញច្បាប់សន្តិសុខព្រំដែនដែលគ្រោងនឹងចំណាយថវិកាចំនួន១១៨ពាន់លានដុល្លារ រួមទាំងជំនួយសម្រាប់ប្រទេសអ៊ុយក្រែន និងអ៊ីស្រាអែល ផងដែរ បន្ទាប់ពីមានការចរចាជាច្រើនខែ។ ប៉ុន្តែវិធានការនេះប្រឈមមុខនឹងអនាគតមិនច្បាស់លាស់ដោយសារមានការរារាំងពីលោក ដូណាល់ ត្រាំ និងសមាជិករបស់គណបក្សសាធារណរដ្ឋដ៏រឹងរូសមួយចំនួន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ព្រឹទ្ធសភាអាម៉េរិក
ដោយ

មេដឹកនាំភាគច្រើននៅព្រឹទ្ធសភាអាម៉េរិក លោក ឆាក់ ស៊ូមឺ (Chuck Schumer) បាននិយាយថា លោកនឹងចាត់វិធានការ ដើម្បីរៀបចំការបោះឆ្នោតជាលើកដំបូងទៅលើច្បាប់ស្ដីពីសន្តិសុខព្រំដែន ដែលគ្រោងនឹងចំណាយថវិកាជាង១១៨ពាន់លានដុល្លារ នៅថ្ងៃពុធសប្ដាហ៍នេះ។
បើតាមតួលេខពីព្រឹទ្ធសមាជិក គឺលោកស្រី ផាតធី មូរ៉េយ៍ (Patty Murray) ជាប្រធានគណៈកម្មាធិការរៀបចំខ្ទង់ចំណាយរបស់ព្រឹទ្ធសភាបានបង្ហាថា កញ្ចប់ថវិកាទាំង១១៨ពាន់លានដុល្លារសម្រាប់ច្បាប់នេះ រួមមាន គឺចំនួនជាង២០ពាន់លានដុល្លារសម្រាប់សន្តិសុខព្រំដែន ចំនួនជាងជាង៦០ពាន់លានដុល្លារសម្រាប់គាំទ្រដល់អ៊ុយក្រែន ចំនួនជាង១៤ពាន់លានដុល្លារសម្រាប់សន្តិសុខនៅអ៊ីស្រាអែល ចំនួនជាង២ពាន់លានដុល្លារសម្រាប់គាំទ្រទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាម៉េរិក និងជម្លោះនៅសមុទ្រក្រហម និងចំនួនជិត៥ពាន់លានដុល្លារទៀតសម្រាប់ គាំទ្រដល់ដៃគូនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិន​។

ប្រសិនបើសេចក្ដីព្រៀងច្បាប់នេះបានចេញជាច្បាប់មែននោះ វានឹងបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់បំផុតសម្រាប់អន្តោប្រវេសន៍ និងសន្តិសុខព្រំដែនរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។

សមាជិកគណបក្សប្រជាធិបតេយ្យមួយចំនួនបានខឹងសម្បារដោយនិយាយថា វិធានការណ៍នេះនឹងមិនបានធ្វើអ្វីមួយដែលនាំឱ្យមានការចូលសញ្ញាតិសម្រាប់ពលរដ្ឋដែលគ្មានឯកសារចំនួន១១លាននាក់ដែលបានរស់នៅសហរដ្ឋអាម៉េរិករយៈពេលជាច្រើនឆ្នាំមកហើយរួមទាំងជនអន្តោប្រវេសន៍ដែលបានទៅរស់នៅប្រទេសនេះតាំងពីកុមារនោះឡើយ។

ព្រឹទ្ធសមាជិកឯករាជ្យគឺលោកស្រី ខៀស្ទេន ស៊ីណេម៉ា (Kyrsten Sinema) បានប្រាប់អ្នកសារព័ត៌មានថា ច្បាប់នេះនឹងធានាបានសុវត្ថិភាពព្រំដែនខាងត្បូងរបស់អាម៉េរិករួមទាំងការតម្រូវឱ្យក្រសួងមហាផ្ទៃអាមេរិក«បិទ»ព្រំដែនជាបណ្តោះអាសន្នក្នុងរយៈពេល៧ថ្ងៃ ដើម្បីទប់ស្កាត់ជនចំណាកស្រុកភាគច្រើនប្រសិនបើមានការប៉ុនប៉ងឆ្លងកាត់ចូលក្នុងទឹកដីអាម៉េរិកជាមធ្យមជាង៥ពាន់នាក់ក្នុងមួយថ្ងៃមែននោះ។

ទោះយ៉ាងណា អនាគតរបស់ច្បាប់នេះនៅមិនទាន់ច្បាស់នៅឡើយទេ ដោយសារតែមានការជំទាស់ពីលោក ត្រាំ និងសមាជិកសភាគណបក្សសាធារណរដ្ឋដ៏រឹងរូសមួយចំនួន។ ជាក់ស្ដែងលោក ស្ទីវ ស្កេឡាយ (Steve Scalise) មេដឹកនាំសំឡេងភាគច្រើនរបស់គណបក្សសាធារណរដ្ឋនៅក្នុងសភាបាននិយាយថា ច្បាប់របស់ព្រឹទ្ធសភានេះនឹងមិនទទួលបានការបោះឆ្នោតក្នុងសភានោះទេ។ ចំណែកលោក ត្រាំ វិញបាននិយាយថា លោកបានធ្វើយុទ្ធនាការដើម្បីប្រឆាំងយ៉ាងដាច់ខាតចំពោះអន្តោប្រវែសន៍នៅសហរដ្ឋអាម៉េរិក៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក ត្រាំ និយាយថា អាម៉េរិកត្រូវតែបង្កើនពន្ធគយលើចិន ឱ្យបានប្រហែលជាង៦០%

ព័ត៌មាន
មិនទាន់ទាំងបានជាប់ឆ្នោតផង បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ ដែលជាអតីតប្រធានាធិបតីអាម៉េរិកបានបង្ហាញជំហរប្រឆាំងន…

អ៊ីរ៉ាក់ដាក់បម្រាមធនាគារក្នុងស្រុកចំនួន៨ មិនឱ្យធ្វើប្រតិបត្តិការប្រាក់ដុល្លារអាម៉េរិក

ព័ត៌មាន
ប្រទេសអ៊ីរ៉ាក់ បានប្រកាសដាក់បម្រាមហាមឃាត់ធនាគារពាណិជ្ជក្នុងស្រុកចំនួន៨ មិនឱ្យធ្វើប្រតិបត្តិការជាប្រាក់ដុល្លារអាម៉េរិក ក្រោមមូលហេតុកាត់បន្ថ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ