សមាជិកសភាចង់ឱ្យក្រុមហ៊ុនរថយន្តអាមេរិកឈប់ពឹងផ្អែកលើគ្រឿងបន្លាស់ចិន

សមាជិកសភាសហរដ្ឋអាមេរិកនឹងជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តមួយចំនួនកាត់បន្ថយការពឹងផ្អែកទៅលើប្រទេសចិន


សមាជិកសភាអាមេរិកមួយក្រុមមកពីគណបក្សទាំង២នឹងជំរុញឱ្យនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ford Motor និងក្រុមហ៊ុន General Motors កាត់បន្ថយការពឹងផ្អែកលើគ្រឿងបន្លាស់រថយន្តរបស់ប្រទេសចិន ជាពិសេសគឺផ្នែកអាគុយរថយន្តអគ្គិសនីតែម្ដង។ នេះបើតាមប្រភពមួយចំនួនដែលបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទ។
សមាជិកសភាចង់ឱ្យក្រុមហ៊ុនរថយន្តអាមេរិកឈប់ពឹងផ្អែកលើគ្រឿងបន្លាស់ចិន

ប្រភពខ្លះបាននិយាយថា សមាជិកសភា ៤ រូបនៅក្នុងជួរគណៈកម្មាធិការទទួលបន្ទុកកិច្ចការចិនរបស់សភាតំណាងរាស្ត្រអាមេរិក ត្រូវធ្វើដំណើរទៅកាន់ទីក្រុងដេត្រយ (Detroit) នៅថ្ងៃអង្គារនេះ ដើម្បីជួបលោក ជីម ហ្វាឡេយ៍ (Jim Farley) ប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន ហ្វដ (Ford) និងលោកស្រី ម៉ារី បារ៉ា (Mary Barra) ប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន ជីអឹម (GM)។
សមាជិកគណបក្សសាធារណរដ្ឋចំនួន ២ រូប គឺលោក ម៉ៃ ហ្គាឡាហ្គឺ (Mike Gallagher) និងលោក ចន មូឡេណា (John Moolenaar) និងសមាជិកគណបក្សប្រជាធិបតេយ្យ២រូបទៀត គឺលោក រ៉ាចា គ្រីស្នាមូធី (Raja Krishnamoorthi) និងលោកស្រី ហាឡេយ៍ ស្តេវិន (Haley Stevens) ក៏គ្រោងជួបនាយកប្រតិបត្តិរបស់ក្រុមហ៊ុនផ្គត់ផ្គង់រថយន្តមួយចំនួន គឺក្រុមហ៊ុនប័កវ័ននើ (BorgWarner), ក្រុមហ៊ុនខនធីនិនថល (Continental), ក្រុមហ៊ុនបុស (Bosch), ក្រុមហ៊ុនធិនណិកូ (Tenneco) និងក្រុមហ៊ុនអោអ៊ើណិតអិននើជី (Our Next Energy)។
គោលបំណងទៅជួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុនទាំងនេះ គឺដើម្បីព្យាយាមបញ្ចុះបញ្ចូលពួកគេកុំឱ្យពឹងផ្អែកលើគ្រឿងបន្លាសរថយន្តអគ្គិសនីរបស់ចិនខ្លាំងពេក ខណៈដែលចំណាប់អារម្មណ៍បែបនេះបានកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អេនតូនី ប្ល៊ីនខិន នៅប្រទេសចិនថ្មីៗនេះ។

ក្រុមហ៊ុន ហ្វដ បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមហ៊ុននេះគាំទ្រគោលដៅរបស់គណៈកម្មាធិការសភាដែលចង់ពង្រឹងការប្រកួតប្រជែងរបស់សហរដ្ឋអាមេរិក និងដែលចង់បង្កើតខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិក ហើយនៅក្នុងកិច្ចប្រជុំនៅថ្ងៃចន្ទ ក្រុមហ៊ុនត្រូវចែករំលែកពីរបៀបដែលក្រុមហ៊ុននឹងធ្វើដូច្នោះ។
សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ លោក ហ្គាឡាហ្គឺ កាលពីខែមេសា បានលើកឡើងពីកង្វល់ជុំវិញការពឹងផ្អែករបស់ក្រុមហ៊ុន Tesla ទៅលើប្រទេសចិន ក្រោយពីក្រុមហ៊ុននេះបានបង្ហាញផែនការបើករោងចក្រផលិតអាគុយរថយន្តអគ្គិសនី Megapack នៅទីក្រុងសៀងហៃ។
ច្បាប់ស្ដីពីការកាត់បន្ថយអតិផរណាដែលមានទំហំថវិកា ៤៣០ ពាន់លានដុល្លារ ចុះហត្ថលេខាដោយប្រធានាធិបតី លោក ចូ បៃដិន កាលពីខែសីហាឆ្នាំមុន មានបំណងធ្វើឱ្យការផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិកបន្ថយការពឹងផ្អែកលើខ្សែសង្វាក់ផ្គត់ផ្គង់របស់ចិន ដោយដាក់លក្ខខណ្ឌថ្មីលើឥណទានពន្ធរថយន្តអគ្គិសនី។ ច្បាប់ឥណទានពន្ធថ្មីនេះកំណត់សិទ្ធិទទួលបាន ចំពោះតែរថយន្តដំឡើងនៅអាមេរិកខាងជើងប៉ុណ្ណោះ ហើយក៏កំណត់វិធានស្ដីពីប្រភពអាគុយផងដែរ៕ក្រុមហ៊ុន ហ្វដ បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមហ៊ុននេះគាំទ្រគោលដៅរបស់គណៈកម្មាធិការសភាដែលចង់ពង្រឹងការប្រកួតប្រជែងរបស់សហរដ្ឋអាមេរិក និងដែលចង់បង្កើតខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិក ហើយនៅក្នុងកិច្ចប្រជុំនៅថ្ងៃចន្ទ ក្រុមហ៊ុនត្រូវចែករំលែកពីរបៀបដែលក្រុមហ៊ុននឹងធ្វើដូច្នោះ។
សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ លោក ហ្គាឡាហ្គឺ កាលពីខែមេសា បានលើកឡើងពីកង្វល់ជុំវិញការពឹងផ្អែករបស់ក្រុមហ៊ុន Tesla ទៅលើប្រទេសចិន ក្រោយពីក្រុមហ៊ុននេះបានបង្ហាញផែនការបើករោងចក្រផលិតអាគុយរថយន្តអគ្គិសនី Megapack នៅទីក្រុងសៀងហៃ។
ច្បាប់ស្ដីពីការកាត់បន្ថយអតិផរណាដែលមានទំហំថវិកា ៤៣០ ពាន់លានដុល្លារ ចុះហត្ថលេខាដោយប្រធានាធិបតី លោក ចូ បៃដិន កាលពីខែសីហាឆ្នាំមុន មានបំណងធ្វើឱ្យការផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិកបន្ថយការពឹងផ្អែកលើខ្សែសង្វាក់ផ្គត់ផ្គង់របស់ចិន ដោយដាក់លក្ខខណ្ឌថ្មីលើឥណទានពន្ធរថយន្តអគ្គិសនី។ ច្បាប់ឥណទានពន្ធថ្មីនេះកំណត់សិទ្ធិទទួលបាន ចំពោះតែរថយន្តដំឡើងនៅអាមេរិកខាងជើងប៉ុណ្ណោះ ហើយក៏កំណត់វិធានស្ដីពីប្រភពអាគុយផងដែរ៕




អត្ថបទបន្ទាប់


IMF កំពុងធ្វើកម្មវិធីរូបិយប័ណ្ណឌីជីថលឱ្យធនាគារកណ្តាលក្នុងពិភពលោកធ្វើប្រតិបត្តិការរវាងប្រទេសនិងប្រទេស

ព័ត៌មាន
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កំពុងធ្វើការលើកម្មវិធីមួយសម្រាប់រូបិយប័ណ្ណឌីជីថលរបស់បណ្ដាធនាគារកណ្តាលនៅទូទាំងសកលលោក ដែលហៅកាត់ថា CDB…

ធនាគារ ប្រ៊ីដ បើកសម្ពោធជាផ្លូវការ និងដាក់ឲ្យដំណើរសាខាថ្មីចំនួន២ក្នុងពេលតែមួយ

ព័ត៌មាន
ធនាគារប្រ៊ីដ ម.ក ដែលត្រូវបានគេស្គាល់ថា ស្ថិតក្រោមការវិនិយោគដោយអ្នកឧកញ៉ា សៀ ឫទ្ធី មហាសេដ្ឋីលំដាប់កំពូលនៅកម្ពុជានោះ បានបើកសម្ពោធជាផ្លូវកា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ