ប្រាក់ដុល្លារអាម៉េរិក

ប្រាក់ដុល្លារអាម៉េរិកធ្លាក់ថ្លៃខ្លាំងនៅថ្ងៃសុក្រនេះ មុនការចេញផ្សាយទិន្នន័យអតិផរណា


ប្រាក់ដុល្លារអាម៉េរិកនៅថ្ងៃសុក្រសប្ដាហ៍នេះ បានធ្លាក់ថ្លៃដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង៤ខែមកនេះនៅមុនការចេញផ្សាយទិន្នន័យដ៏សំខាន់ស្ដីពីអតិផរណារបស់សហរដ្ឋអាម៉េរិកក្នុងថ្ងៃដដែល។ ការបញ្ចេញទិន្នន័យអតិផរណានេះនឹងបង្ហាញកាន់តែច្បាស់ថា តើធនាគារកណ្ដាលអាម៉េរិក(Federal Reserve) នឹងត្រូវបញ្ចុះអត្រាការប្រាក់ច្រើនកម្រិតណានៅឆ្នាំ២០២៤ ខាងមុខ។
ប្រាក់ដុល្លារអាម៉េរិក
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី CNA ប្រាក់ដុល្លារអាម៉េរិក បានធ្លាក់ថ្លៃខ្លាំងមិនធ្លាប់មានក្នុងរយៈពេល៥ខែ​ បើធៀបនឹងប្រាក់ដុល្លាររបស់ប្រទេសនូវែលសេឡង់ និងទាបខ្លាំងមិនធ្លាប់មានក្នុងរយៈពេល៣សប្ដាហ៍មកនេះបើធៀបនឹងប្រាក់អឺរ៉ូ របស់សហភាពអឺរ៉ុប នៅក្នុងការជួញដូរនៅតំបន់អាស៊ី បន្ទាប់ពីក្រុមវិនិយោគិននៅទីក្រុងញូយ៉កសម្រុកលក់ចេញភាគហ៊ុនអាម៉េរិកក្នុងតម្លៃទាប ក្រោយមានការព្រួយបារម្ភពីការធ្លាក់ចុះតម្លៃភាគហ៊ុនកាលពីថ្ងៃពុធកន្លងទៅ។

គីវី (Kiwi) ដែលជាប្រាក់ដុល្លាររបស់ប្រទេសនូវែលសេឡង់ បានហក់ឡើងថ្លៃ០,០៣% បើធៀបនឹងដុល្លារអាម៉េរិក ខណៈប្រាក់អឺរ៉ូ បានហក់ឡើងថ្លៃដល់១,១០ដុល្លារអាម៉េរិកក្នុង១អឺរ៉ូ។ ទន្ទឹមនឹងនេះ ប្រាក់ដុល្លារអូស្រ្តាលី បានធ្លាក់ថ្លៃ០,០៩% មកនៅត្រឹម០,៦៨ដុល្លារអាម៉េរិក ក្នុង១ដុល្លារអូស្ត្រាលី ខណៈលុយស្ទើលីង (Sterling) ដែលជារូបិយប័ណ្ណផ្លូវការរបស់ប្រទេសអង់គ្លេស បានប្រែប្រួលតិចតួចក្នុងរង្វង់១,២៧ដុល្លារអាម៉េរិក ក្នុង១Sterling។

នៅតំបន់អាស៊ី ប្រាក់យ៉េន របស់ប្រទេសជប៉ុន ស្ថិតក្នុងរង្វង់១៤២យ៉េនទល់នឹង១ដុល្លារអាម៉េរិក ខណៈទិន្នន័យនៅថ្ងៃសុក្រនេះ បានបង្ហាញថា ថ្លៃទំនិញប្រើប្រាស់បានកើនឡើង២,៥%កាលពីខែវិច្ឆិកា បើធៀបនឹងឆ្នាំមុន៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពាណិជ្ជកម្មរបស់ថៃ តម្លៃប្រមាណ៣៨ពាន់លានដុល្លារ កំពុងរងគំរាមកំហែងដោយសារជម្លោះនៅសមុទ្រក្រហម

ព័ត៌មាន
ពាណិជ្ជកម្មរវាងថៃនិងមជ្ឈិមបូព៌ា ក៏ដូចជាជាមួយនឹងសហភាពអឺរ៉ុប ដែលមានតម្លៃសរុបប្រមាណជា៣៨ពាន់លានដុល្លារ កំពុងរងការរំខាន និងគំរាមកំហែងដោ…

ក្រុមហ៊ុនធំៗតវ៉ាជំទាស់រដ្ឋាភិបាលអាម៉េរិក ដែលបញ្ជាឱ្យប្រមូលរថយន្តជាង៥២លានគ្រឿងមកពិនិត្យពោងសុវត្ថិភាពឡើងវិញ

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្តធំៗនៅសហរដ្ឋអាម៉េរិក កំពុងព្យាយាមបញ្ចុះបញ្ចូល ក៏ដូចជាតវ៉ាជំទាស់ចំពោះចំណាត់ការរបស់ក្រុមនិយ័តករអាម៉េរិក ដែលបញ្ជាឱ្យខ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ