ឧបទ្វីបកូរ៉េ

អាមេរិក​ចង់ទារ​លុយ​ថ្លៃ​ប្រព័ន្ធការពារ​មីស៊ីល​នៅ​កូរ៉េ​ខាងត្បូង...?


ខណៈ​ដែល​ភាពតានតឹង​នៅ​ឧបទ្វីប​កូរ៉េ​កំពុងបន្ត អាមេរិក​ស្រាប់តែ​បង្ហើប​ពី​លក្ខខណ្ឌ​សម្រាប់​ការ​ដំឡើង​ប្រព័ន្ធ​ការពារ​មីស៊ីល (THAAD) នៅ​កូរ៉េខាងត្បូង​ដើម្បីទប់ទល់​នឹង​កាំជ្រួច​មីស៊ីល​របស់​កូរ៉េ​ខាងជើង។ ប្រព័ន្ធការពារនេះ ទំនង​ជា​មិន​មែន​ឥត​គិត​ថ្លៃ​ឡើយ។
ប្រព័ន្ធការពារមីស៊ីល THAAD របស់​សហរដ្ឋ​អាមេរិក ដែល​ដំឡើង​នៅ​កូរ៉េ​ខាងត្បូង។ រូបភាព៖ U.S. Army/Ralph Scott
ដោយ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានប្រសាសន៍ថា លោក​ចង់​ឲ្យ​កូរ៉េ​ខាងត្បូង​ចេញ​ថ្លៃ​ដំឡើង​ប្រព័ន្ធ​ការពារ​មីស៊ីល (THAAD) ដែល​ទំនងជាអស់​ប្រហែល ១ពាន់​លាន​ដុល្លារ​អាមេរិក។ 

មិនតែប៉ុណ្ណោះ លោក ដូណាល់ ត្រាំ ក៏​បន្លុយ​អំពីការ​ចរចា​ឡើងវិញ ឬ​លុប​ចោល​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កូរ៉េ​ខាងត្បូង​ផង​ដែរ ដោយសារតែ​បញ្ហា​ឱនភាព​ពាណិជ្ជកម្ម​កាន់តែ​ជ្រៅ។ 

ប៉ុន្តែ ក្រសួង​ការពារជាតិ​កូរ៉េ​ខាងត្បូង បាន​ច្រាន​ចោល​ប្រសាសន៍​របស់​លោក ដូណាល់ ត្រាំ ដោយ​ថ្លែងថា គ្មាន​ការ​ផ្លាស់ប្ដូរ​ជំហរ​ឡើយ និងថា អាមេរិក​ត្រូវ​ចេញ​ថ្លៃ​ដំឡើង​និង​ដំណើរការ​ប្រព័ន្ធ​ការពារ​មីស៊ីល THAAD នេះ ដូចមានចែងនៅក្នុង​កិច្ចព្រមព្រៀង​ដែលមានស្រាប់។ 

ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង បញ្ជាក់សាជាថ្មី​ថា កូរ៉េ​ខាងត្បូង​គ្រាន់តែ​ផ្ដល់​ដី និង​គ្រឿង​បរិក្ខារ​គាំទ្រ​តែ​ប៉ុណ្ណោះ សម្រាប់​ការដំឡើង​ប្រព័ន្ធ​ការពារមីស៊ីល THAAD៕

ប្រភព៖ Business Insider




អត្ថបទបន្ទាប់


សិង្ហ​បុរី​​នឹង​បើក​រោងចក្រ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នៅ​ក្រុង​បាវិតចុង​ឆ្នាំ​នេះ

ព័ត៌មាន
បើគ្មាន​អ្វី​ប្រែប្រួលទេ ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង​ នឹង​មាន​រោងចក្រ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដ៏​ធំ​ជាង​គេ​មួយ នៅ​ចុង​ឆ្នាំ​២០១៧នេះ។

ឧកញ៉ា​អចលនទ្រព្យ​វ័យ​ក្មេង នួន រិទ្ធី៖ ភាព​មាន​បាន​មិនមែន​ទេវតា​ប្រទាន​ទេ !

ព័ត៌មាន
«ការ​បើក​អាជីវកម្ម​ដំបូង សំខាន់​បំផុត​នោះ គឺ​ទី​១ យើង​ត្រូវ​មាន​បទ​ពិសោធន៍ ជំនាញ​ច្បាស់​លាស់ និង​ទី២ យើង​ត្រូវ​មាន​បណ្តាញ។ ពោល​គឺ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ