វិស័យអចលនទ្រព្យ

វិស័យអចលនទ្រព្យនៅសហរដ្ឋអាម៉េរិកធ្លាក់ក្នុងស្ថានភាពអាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេលជិត៣០ឆ្នាំមកនេះ


សារព័ត៌មានបស្ចិមប្រទេសមួយចំនួនបានរាយការណ៍ថា ស្ថានភាពអលនទ្រព្យនៅសហរដ្ឋអាម៉េរិកបានធ្លាក់ក្នុងស្ថានភាពដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេលជិត៣០ឆ្នាំកន្លងមកនេះ។ មូលហេតុដែលបង្កឲ្យស្ថានភាពអចលនទ្រព្យនៅសហរដ្ឋអាម៉េរិកស្ថិតក្នុងស្ថានភាពដ៏អាក្រក់បែបនេះ គឺដោយសារតែ ការកើនឡើងខ្ពស់នៃអត្រាការប្រាក់។
វិស័យអចលនទ្រព្យ
ដោយ

បញ្ហាដ៏ប្រទាក់ក្រឡានេះបានបង្កើនបន្ទុកនៃការចំណាយសម្រាប់អ្នកទិញ និងបុព្វហេតុដ៏លំបាកនៅក្នុងការបញ្ចុះបញ្ចូលអ្នកមានលុយឲ្យបន្តវិនិយោគនៅលើវិស័យនេះ។ កាលពីឆ្នាំ២០២៣ ស្ថិតិនៃការលក់លំនៅស្ថាននៅអាម៉េរិក គឺមានត្រឹមតែ៤លានប្រតិបត្តិការ ដែលជាចំនួនមួយទាបបំផុតចាប់តាំងពីឆ្នាំ១៩៩៥មក។

សមាគមអចលនទ្រព្យជាតិ សហព័ន្ធនៅអាម៉េរិក បានប្រកាសថា កាលពីឆ្នាំ២០២៣កន្លងទៅ ចំនួនប្រតិបត្តិការទិញលក់ផ្ទះនៅអាម៉េរិក គឺមានត្រឹមតែជាង៤លានបន្តិចបន្តួច ប៉ុណ្ណោះ ដោយចំនួននេះគឺទាបជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រចាប់តាំងពីឆ្នាំ១៩៩៥ មក ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅក្នុងឆ្នាំ២០២៤ គេព្យាករថា ស្ថានភាពអាចនឹងប្រសើរឡើងវិញ។

មធ្យមភាគនៃតម្លៃអចលនទ្រព្យនៅសហរដ្ឋអាម៉េរិក ដែលអាចលក់ដាច់នៅក្នុងឆ្នាំ២០២៣ គឺជាទូទៅលំនៅស្ថានដែលមានតម្លៃជាមធ្យមប្រមាណជា៣៩ម៉ឺនដុល្លារ ដែលតម្លៃនេះថ្លៃជាង ៤០% បើធៀបនឹងមុនពេលដែលអាម៉េរិករងវិបត្តិនៃការរីករាលដាលមេរោគកូវីដ-១៩ កាលពីឆ្នាំ២០១៩ ហើយមូលហេតុ គឺដោយសារបរិមាណផ្គត់ផ្គង់ខ្វះដោយក្រុមហ៊ុនអភិវឌ្ឈន៍រងវិបត្តិ មិនពង្រីកការវិនិយោគបន្ត។

ពាក់ព័ន្ធនឹងស្ថានភាពនេះលោក ឡរ៉េន យន ( Lawrence Yun) អ្នកសេដ្ឋកិច្ចប្រចាំនៅសមាគមអចលនទ្រព្យជាតិសហព័ន្ធបាននិយាយថា នៅក្នុងស្ថានភាពនេះតម្លៃពិតជាមានការកើនឡើង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការកើនឡើងនេះ មិនមាននិរន្តរភាពនោះទេ ហើយនៅថ្ងៃខាងមុខ អាម៉េរិកអាចប្រឈមមុខនឹងបញ្ហាវិបត្តិលំនៅដ្ឋានផងដែរ ដោយសារកត្តាជីវភាព តម្លៃផ្ទះថ្លៃ ដូច្នេះពលរដ្ឋអាម៉េរិកសម្រេចជ្រើសរើសជំរើសជួល។

ទីផ្សារលំនៅឋាននៅសហរដ្ឋអាម៉េរិកបានធ្លាក់ចុះជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០២២ ជាពិសេសនៅក្រោយពេលដែលធនាគារកណ្តាលបានចាប់ផ្តើមដំឡើងអត្រាការប្រាក់ក្នុងគោលបំណងទប់ស្កាត់អតិផរណា។ ការតម្លើងនេះ បានជះឥទ្ធិពលដល់កំណើននៃតម្លៃអត្រាការប្រាក់លើកម្ចីទិញផ្ទះនៅសហរដ្ឋអាម៉េរិកដល់ទៅ៧% ដែលជាកំណើនខ្ពស់បំផុតជាលើកដំបូងនៅក្នុងរយៈពេល១ទស្សវត្សរ៍ចុងក្រោយ ខណៈដែលអត្រាការប្រាក់លើកម្ចីនេះនៅប្រទេសអភិវឌ្ឈន៍ផ្សេងៗ គឺមានតម្លៃនៅក្រោម៤%។

កាលពីចុងខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ អត្រាការប្រាក់លើកម្ចីទិញលំនៅស្ថាននៅសហរដ្ឋអាម៉េរិករាងធូរស្រាលបន្តិចដោយធ្លាក់ចុះពី៧%មកនៅត្រឹម៦,៦% ហើយប្រសិនបើស្ថានភាព នៅតែបន្តប្រសើរ ស្របពេលដែលអត្រាអតិផរណាកាន់តែធ្លាក់ចុះ នោះហើយទើបមានការរំពឹងទុកនឹងប្រសើរឡើងសម្រាប់ឆ្នាំ២០២៤៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអប់រំ បណ្តុះបណ្តាលមូលធនមនុស្សគឺជាកត្តាដ៏ចម្បងដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ច

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា នៅក្រោមដំបូលសុខសន្តិភាព ក្នុងរយៈពេលប្…

សមាគមអ្នកចិញ្ចឹមសត្វអះអាងថា កម្ពុជាមានលទ្ធភាពអាចផ្គត់ផ្គង់សាច់គ្រប់គ្រាន់ ដោយមិនចាំបាច់នាំចូល

ព័ត៌មាន
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អះអាងថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់សាច់សម្រាប់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ