កិច្ចព្រមព្រៀងសន្តិសុខ AUKUS

អាម៉េរិក អង់គ្លេស និងអូស្ត្រាលីគ្រោងពង្រីកកិច្ចព្រមព្រៀងសន្តិសុខ AUKUS ដើម្បីរារាំងឥទ្ធិពលចិន


សហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស និងប្រទេសអូស្ត្រាលី គ្រោងនឹងចាប់ផ្តើមកិច្ចពិភាក្សារួមគ្នាមួយស្ដីពីការនាំយកសមាជិកថ្មីចូលទៅក្នុងកតិកាសញ្ញាសន្តិសុខ AUKUS ខណៈដែលទីក្រុងវ៉ាស៊ីនតោន ជំរុញឱ្យប្រទេសជប៉ុន ចូលរួមក្នុងការទប់ទល់នឹងឥទ្ធិពលរបស់ចិន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Financial Times។
កិច្ចព្រមព្រៀងសន្តិសុខ AUKUS
ដោយ

រដ្ឋមន្ត្រីការពារជាតិរបស់អាម៉េ​រិក អង់គ្លេស និងអូស្ត្រាលីនឹងប្រកាសពីកិច្ចពិភាក្សាមួយចំនួននៅសប្តាហ៍នេះស្ដីពី«សសរស្តម្ភពីរ»នៃកតិកាសញ្ញា AUKUS ដែលបានប្តេជ្ញារួមគ្នាអភិវឌ្ឍទិន្ន័យកុំព្យូទ័រ បាតសមុទ្រ អាវុធលឿនជាងសំឡេង បញ្ញាសិប្បនិមិត្ត និងបច្ចេកវិទ្យាកុំព្យូទ័រ។ទោះយ៉ាងណាប្រទេសទាំងនេះមិនបានពិចារណាពីការពង្រីកសសរស្តម្ភទីមួយ ដែលត្រូវបានបង្កើតឡើងដើម្បីបញ្ជូននាវាមុជទឹកចម្បាំង​ដើរដោយថាមពលនុយក្លេអ៊ែទៅកាន់ប្រទេសអូស្ត្រាលីនោះទេ។

កតិកាសញ្ញា AUKUS ដែលបង្កើតឡើងកាលពីឆ្នាំ២០២១ ដោយប្រទេសទាំងបីនេះ គឺជាផ្នែកមួយនៃការខិតខំរបស់ពួកគេក្នុងការរុញច្រានឥទ្ធិពល ដែលចេះតែកើនឡើងរបស់ប្រទេសចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ខណៈដែលចិនបានហៅកិច្ចព្រមព្រៀង AUKUS នេះថា មានគ្រោះថ្នាក់ និងបានព្រមានថា វាអាចជំរុញឱ្យមានការប្រកួតប្រជែងអាវុធក្នុងតំបន់។

ប្រធានាធិបតីអាម៉េ​រិក លោក ចូ បៃដិន បានស្វែងរកការបង្កើនភាពជាដៃគូជាមួយនឹងសម្ព័ន្ធមិត្តរបស់អាម៉េ​រិក នៅក្នុងតំបន់អាស៊ីរួមទាំងប្រទេសជប៉ុន និងហ្វីលីពីនផងដែរ ចំពេលមានការកសាងយោធាជាប្រវត្តិសាស្ត្ររបស់ប្រទេសចិន និងការកាងទឹកដីកាន់តែកើនឡើងរបស់ខ្លួន។

លោក រ៉ាម អេម៉ាញូអែល (Rahm Emanuel) ឯកអគ្គរដ្ឋទូអាម៉េ​រិក ប្រចាំទីក្រុងតូក្យូ បានសរសេរបង្ហើបគំនិតមួយចុះផ្សាយនៅលើទំព័រកាសែត Wall Street Journal កាលពីថ្ងៃពុធសប្ដាហ៍មុនថា ប្រទេសជប៉ុនរៀបនឹងក្លាយជាដៃគូបន្ថែមដំបូងបង្អស់ចំពោះសរសរស្ដម្ភទី២។ លោក បៃដិន និងនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា ទំនងជានឹងពិភាក្សាពីការពង្រីកកតិតាសញ្ញា AUKUS ដើម្បីដាក់បញ្ចូលជប៉ុនក្នុងកតិកាសញ្ញានេះ នៅពេលអាម៉េរិកធ្វើជាម្ចាស់ផ្ទះទទួលលោក គីស៊ីដា នៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃពុធសប្ដាហ៍នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនទាត់ចោលការចោទប្រកាន់របស់អាម៉េរិក និងសហភាពអឺរ៉ុប ជុំវិញរឿងឧបត្ថម្ភធនសម្រាប់រថយន្តអគ្គិសនី

ព័ត៌មាន
Alt Title: រថយន្តអគ្គិសនី រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់មហាយក្សចិន បានចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អឺរ៉ុប ដោយបានជួបជជែកជាមួយថ្នាក់ដឹកនាំរប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ