កម្មវិធី TikTok

អាមេរិកជំរុញក្រុមហ៊ុន Apple និង Google ដកកម្មវិធី TikTok ចេញពី App Store និង Play Store


ស្នងការនៃគណៈកម្មការទំនាក់ទំនងសហព័ន្ធរបស់សហរដ្ឋអាមេរិក ដែលហៅកាត់ថា FCC បានជំរុញឱ្យនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Google ចាប់ផ្តើមដកកម្មវិធី TikTok ដែលជារបស់ក្រុមហ៊ុនចិន បាយដេនស៍ (ByteDance) ចេញពីប្រព័ន្ធកម្មវិធី Play Store និង App Store របស់អាមេរិក ក្រោមហេតុផលចោទប្រកាន់កម្មវិធី TikTok នេះថា បានប្រមូលទិន្នន័យជាសម្ងាត់របស់អ្នកប្រើប្រាស់នៅអាមេរិក។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
អាមេរិកជំរុញក្រុមហ៊ុន Apple និង Google ដកកម្មវិធី TikTok ចេញពី App Store និង Play Store

លោក Brendan Carr ជា​ស្នងការ​គណកម្មការ​ទំនាក់ទំនង​សហព័ន្ធ​អា​មេ​រិ​ក (FCC) បាន​និយាយ​នៅ​ក្នុង​លិខិត​មួយ​ថ្ងៃ​ទី ២៤ ខែមិថុនា​ទៅ​កាន់​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Apple និង Google ថា កម្មវិធី​វី​ដេ​អូ​ខ្លី TikTok ដែល​ជា​របស់​ប្រទេស​ចិន​នេះ បាន​ប្រមូល​នូវ​ទិន្នន័យ​សម្ងាត់​ជា​ច្រើន​ពី​អ្នក​ប្រើប្រាស់​នៅ​សហរដ្ឋអាមេរិក​ទៅ​ឱ្យ​ក្រុមហ៊ុនមេByteDance ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង​។

លោក Brendan ថែម​ទាំង​បាន​គូសបញ្ជាក់​នៅ​លើ​បណ្ដាញ​សង្គម Twitter របស់​លោក កាលពី​ថ្ងៃ​អង្គារ​ទី ២៨​មិថុនា​ថា កម្មវិធី TikTok មិនមែន​គ្រាន់តែ​ជា​កម្មវិធី​វី​ដេ​អូ​ខ្លី​មួយ​នោះ​ទេ​។ ប៉ុន្តែ វា​បាន​ប្រមូល​ទិន្នន័យ​សម្ងាត់​ជា​ច្រើន​ដែល​របាយការណ៍​ថ្មី​បង្ហាញ​ថា កំពុង​ត្រូវ​បាន​ចូល​មើល​នៅ​ទីក្រុង​ប៉េ​កាំ​ង​។ ដូច្នេះ លោក​បាន​ស្នើ​សុំ​ឱ្យ​ក្រុមហ៊ុន​នានា​ដក TikTok ចេញពី App Store និង Play Store នៅ​ត្រឹម​ថ្ងៃ​ទី ៨ ខែកក្កដា ខណៈ​ប្រសិនបើ​មាន​ក្រុមហ៊ុន​ណា​មិន​ព្រម​ដក​ចេញ​ទេ ចាំបាច់​ត្រូវ​តែ​មាន​មូលហេតុ​បញ្ចា​ក់​ច្បាស់លាស់​ដល់​មក​កាន់​គណៈកម្មការ​ទំនាក់ទំនង​សហព័ន្ធ​។

ទោះ​យ៉ាងណា ស្នងការ​គណៈកម្មការ​ទំនាក់ទំនង​សហព័ន្ធ ហាក់​មិន​មាន​សិទ្ធ​គ្រប់គ្រាន់​តាម​ផ្លូវច្បាប់​ក្នុង​ការ​បញ្ជា​ទៅ​កាន់ ម្ចាស់​ក្រុមហ៊ុន​ដំឡើង​កម្មវិធី​ឱ្យ​ដក​កម្មវិធី TikTok ចេញ​នោះ​ទេ ខណៈ​គណៈកម្មការ​នេះ គ្រប់គ្រង​តែ​លំហ​សន្តិសុខ​ជាតិ ដែល​មាន​តែ​សិទ្ធិ​អំណាច​ក្នុង​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ទំនាក់ទំនង​ដល់​ក្រុមហ៊ុន​ប៉ុណ្ណោះ​។

ក្រុមហ៊ុន Google បាន​បដិសេធ​ការ​អត្ថាធិប្បាយ​លើ​សំបុត្រ​របស់​ស្នងការ FCC ខណៈ​ដែល​ក្រុមហ៊ុន Apple មិន​បាន​ឆ្លើយ​តប​ភ្លាម​ៗ​ចំពោះ​សំណើសុំ​ការ​អត្ថាធិប្បាយ​ជាមួយ​អ្នក​សារព័ត៌មាន ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ​។

ដោយឡែក អ្នកនាំពាក្យ​ក្រុមហ៊ុនមេ​របស់ TikTok បាន​អះអាង​ថា ក្រុម​បុគ្គលិក​អភិវឌ្ឍ​កម្មវិធី​របស់​ក្រុមហ៊ុន​ដែល​មា​នទី​តាំងនៅ​បរទេស រួម​ទាំង​ប្រទេស​ចិន អាច​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ចូល​ប្រើ​ទិន្នន័យ​អ្នក​ប្រើប្រាស់​របស់​សហរដ្ឋអាមេរិក​តាម​តម្រូវការ​ក្រោម​ការ​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​។

ក្នុង​នោះ ដើម្បី​ដោះស្រាយ​កង្វល់​ទាំងនេះ TikTok បាន​និយាយ​កាលពី​ដើមខែ​នេះ​ថា ខ្លួន​បា​នប​ញ្ជួ​ន​ព័ត៌មាន​របស់​អ្នក​ប្រើប្រាស់​សហរដ្ឋអាមេរិក​ទៅ​រក្សា​ទុក​នៅ​ម៉ាស៊ីន​មេ​របស់​ក្រុមហ៊ុន Oracle Corp ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលី​ហ្វ័​ញ៉ា ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​ខ្លួន​ផង​ដែរ​។

គួរ​បញ្ជាក់​ថា គណៈកម្មាធិការ​វិនិយោគ​បរទេស​នៅ​សហរដ្ឋអាមេរិក (CFIUS) ដែល​ពិនិត្យ​កិច្ចព្រមព្រៀង​សម្រាប់​ហានិភ័យ​សន្តិសុខ​ជាតិ​មាន​សក្តានុពល​ក៏​ធ្លាប់​បាន​បញ្ជា​ឱ្យ​ដក​កម្មវិធី TikTok របស់​ក្រុមហ៊ុន ByteDance ក្នុង​ឆ្នាំ ២០២០ ផង​ដែរ ដោយសារ​តែ​បារម្ភ​ថា​ទិន្នន័យ​អ្នក​ប្រើប្រាស់​របស់​សហរដ្ឋអាមេរិក​អាច​ត្រូវ​បាន​បញ្ជូន​ទៅ​រដ្ឋាភិបាល​កុ​ម្មុ​យ​និ​ស្ត​ចិន​។




អត្ថបទបន្ទាប់


ធនាគារពិភពលោកព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ៤,៥% នៅឆ្នាំ២០២២ ប៉ុន្តែត្រូវទប់ទល់នឹងវិបត្តិប្រេងឥន្ធនៈឡើងថ្លៃ

ព័ត៌មាន
របាយការណ៍ចុងក្រោយមួយ របស់ធនាគារពិភពលោក បានព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជានឹងទទួលបានកំណើន ៤,៥ភាគរយ ក្នុងឆ្នាំ២០២២ នេះ ប៉ុន្ដែ ត្រូវប្រឈម…

កម្ពុជា និងមីយ៉ាន់ម៉ា កំពុងប្រជែងគ្នាក្លាយជាមជ្ឈមណ្ឌលផលិតសម្លៀកបំពាក់នាំចេញទៅទីផ្សារអន្តរជាតិ

ព័ត៌មាន
ការផ្លាស់ប្តូរទីតាំងរោងចក្រពីប្រទេសចិនមកកាន់ប្រទេសនានាពិសេស តំបន់អាស៊ីអាគ្នេយ៍បានកើតឡើងជាច្រើនឆ្នាំមកហើយ ដោយសារតែតម្លៃពលកម្មរបស់ប្រទេសស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ