ចិនបង្កើតច្បាប់ថ្មីៗបន្ថែមធានានីតិរដ្ឋជាតិ

រដ្ឋាភិបាលចិនត្រៀមបង្កើតសេចក្តីព្រាងច្បាប់ថ្មីៗ ដើម្បីគ្រប់គ្រងក្រុមហ៊ុនគ្រាក់ៗ


ប្រទេសចិននឹងធ្វើសេចក្តីព្រាងច្បាប់ថ្មីៗ ស្តីអំពីសន្តិសុខជាតិ ការច្នៃប្រឌិតបច្ចេកវិទ្យា ច្បាប់ប្រឆាំងនឹងការធ្វើអាជីវកម្មផ្តាច់មុខជាដើម។ ការបង្កើតសេចក្តីព្រាងច្បាប់ទាំងនេះឡើង ត្រូវបានគេមើលឃើញថា សុទ្ធសឹងជាវិស័យដែលជាប់ពាក់ព័ន្ធនឹងបញ្ហាក្រៅប្រទេស។ ជាក់ស្តែងដូចជាច្បាប់ប្រឆាំងនឹងការធ្វើអាជីវកម្មផ្តាច់មុខជាដើម។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
រដ្ឋាភិបាលចិនត្រៀមបង្កើតសេចក្តីព្រាងច្បាប់ថ្មីៗ ដើម្បីគ្រប់គ្រងក្រុមហ៊ុនគ្រាក់ៗ

នៅ​ក្នុង​គោលនយោបាយ​ជាតិ​សម្រាប់​រយៈពេល​៥​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៥ ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​រដ្ឋ​ចិន​ស៊ិ​ន​ហួរ បាន​ឲ្យ​ដឹង​ថា បក្សកុម្មុយនិស្ត​ចិន និង រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​នឹង​ធានា​ឲ្យ​បាន​ពី​នីតិរដ្ឋ ដែល​អ្វី​ៗ​ត្រូវ​តែ​ធ្វើ​តាម​ការ​ដឹកនាំ និង ចង្អុលបង្ហាញ​របស់​បក្ស​។

ដើម្បី​ធានា​បាន​ពី​នីតិរដ្ឋ រដ្ឋអំណាច​ក្រុង​ប៉េ​កាំ​ង បាន​និយាយ​នៅ​ក្នុង​គោលនយោបាយ​របស់​ខ្លួន​ថា ពួក​គេ​នឹង​បង្កើត​ច្បាប់​ស្រប​តាម​វិស័យ និង​ភាព​ជឿនលឿន​ថ្មី​ៗ នៅ​ក្នុង​ប្រទេស​ចិន ដូច​ជា សេដ្ឋកិច្ច ឌី​ជី​ថ​ល ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត បញ្ញា​សិប្បនិម្មិត ឬ​ហៅ​ថា AI ប្រព័ន្ធ​សុវត្ថិភាព​កុំ​ព្យូ​រ​ទ័​រ និង ការ​ការពារ​ទិន្នន័យ​ជាដើម​។

ជាក់ស្តែង ច្បាប់​ថ្មី​ៗ ដែល​ចិន​គ្រោង​នឹង​បង្កើន​ឡើង​ឲ្យ​ស្រប​តាម​វិស័យ​ជឿនលឿន​ខាងលើ​នេះ រួម​មាន ច្បាប់​សន្តិសុខ​ជាតិ ច្បាប់​ប្រឆាំង​ការ​ធ្វើ​អាជីវកម្ម​ផ្តាច់មុខ និង ច្បាប់​បច្ចេកវិទ្យា​ជាដើម​។

សម្រាប់​រដ្ឋាភិបាល​ចិន សេចក្ដីព្រាងច្បាប់​ទាំង​អស់នេះ គឺជា​ការ​ធានា​ឲ្យ​បាន​នីតិរដ្ឋ​នៅ​ក្នុង​ប្រទេស​ចិន ក៏​ប៉ុន្តែ​សម្រាប់​អ្នក​វិនិយោគ​បរទេស ឬ​ក្រុមហ៊ុន​ចិន​ដែល​មាន​ទំនោរ​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​ក្រុង​ប៉េ​កាំ​ង បាន​ចាត់​ទុក​ថា ច្បាប់​អស់នេះ វា​ជា​ការ​គំរាមកំហែង និង​ការ​គាបសង្កត់​តែ​ប៉ុណ្ណោះ​។

សូម​ជម្រាប​ថា នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​ចិន​បាន​ផ្តើម​ធ្វើការ​បង្ក្រាប​លើ​ក្រុមហ៊ុន​យក្ស​ៗ​របស់​ខ្លួន ក្រោម​ហេតុផល​ការ​ធ្វើ​អាជីវកម្ម​ផ្តាច់មុខ និង ការ​ដាក់​គំនាប​លើ​ការ​គ្រប់គ្រង​ទិន្នន័យ​ជាដើម​។ ជាក់ស្តែង កាលពី​ខែឧសភា​ឆ្នាំ​នេះ ក្រុមហ៊ុន​យក្ស Alibaba របស់​មហាសេដ្ឋី​ចិន លោក ជេ​ក ម៉ា ក៏​ទើបតែ​រង​ពិន័យ​ពី​ក្រុង​ប៉េ​កាំ​ង ឲ្យ​បង់លុយ​ជាង ៣​ពាន់​លាន​ដុល្លារ ដោយសារ​តែ​រដ្ឋ​ចិន​បាន​ចោទប្រកាន់​ក្រុមហ៊ុន​មហាសេដ្ឋី​រអិលមាត់ ជេ​ក​ម៉ា រូប​នេះ​ថា បាន​ល្មើស​នឹង​ការ​រកស៊ី​ផ្ដាច់មុខ​។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ  Alibaba ខាតបង់​ប្រាក់​អស់​ជា​ច្រើន នៅ​ក្នុង​អាជីវកម្ម​របស់​ខ្លួន​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០២១​នេះ​។ ហើយ ថ្មី​ៗ​នេះ​ទៀត​សោត ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន​មួយទៀត​ឈ្មោះ Didi ក៏​ត្រូវ​បាន​រដ្ឋាភិបាល​ចិន​ដាក់​គំនាប​លើ​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ដូច​គ្នា ក្រោយ​ពី​ខ្លួន​បាន​ឈាន​ជើង​បោះផ្សាយ​លក់​ភាគហ៊ុន ក្នុង​ផ្សារ​ហ៊ុន​ក្រុង​ញូ​វ​យ៉​ក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើប្រទេសណាខ្លះហើយ ដែលកំពុងសម្រុកចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ?

ព័ត៌មាន
ប្រឈមមុខនឹងការកើនឡើង នៃចំនួនអ្នកឆ្លង ដែលបណ្តាលមកពីការរាលដាលយ៉ាងខ្លាំងនៃជំងឺកូវីដ១៩បំប្លែងខ្លួនប្រភេទ ឌែលតា ហើយបូករួមនឹងការព្រួយបារម្ភថ…

កូរ៉េខាងជើងបោះដៃទៅរករុស្សី ដើម្បីទប់ទល់នឹងអាមេរិក ក្រោយទំនាក់ទំនងពិបាកផ្សះផ្សា

ព័ត៌មាន
កូរ៉េខាងជើងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយរុស្សី ដើម្បីទប់ទល់នឹងអាមេរិក ក្រោយទំនាក់ទំនងពិបាកនឹងផ្សះផ្សា។ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ