សេចក្តី​ប្រកាស​ព័ត៌មាន

ការដាក់លក់សំបុត្ររបស់ Vietjet ដែលមិនដែលមានពីមុន៖ ត្រៀមខ្លួនសម្រាប់ការធ្វើដំណើរដែលមិនអាចបំភ្លេចបានរបស់អ្នកទៅកាន់ប្រទេសវៀតណាម និងប្រទេសជាច្រើនទៀត


ត្រៀមខ្លួនសម្រាប់ការប្រារព្ធពិធីដ៏វិសេសវិសាលនៅពេលដែលក្រុមហ៊ុនអាកាសចរណ៍ Vietjet Air បង្ហាញ «Real Deal to New Me» ដែលជាពិធីបុណ្យដ៏ធំនៃសំបុត្រប្រភេទ Economic Class ចំនួនមួយលានសំបុត្រ និងការបញ្ចុះតម្លៃដ៏អស្ចារ្យរហូតដល់ ៥០ ភាគរយលើសំបុត្រប្រភេទ Business Class សម្រាប់គ្រប់ប្រទេស និងផ្លូវអន្តរជាតិ។
ការដាក់លក់សំបុត្ររបស់ Vietjet ដែលមិនដែលមានពីមុន៖ ត្រៀមខ្លួនសម្រាប់ការធ្វើដំណើរដែលមិនអាចបំភ្លេចបានរបស់អ្នកទៅកាន់ប្រទេសវៀតណាម និងប្រទេសជាច្រើនទៀត
ដោយ
អំពី vietjet

ការដាក់លក់ថ្មីនេះផ្តល់ឱ្យអ្នកធ្វើដំណើរក្នុងប្រទេសកម្ពុជានូវឱកាសចាប់ផ្តើមបុណ្យចូលឆ្នាំខ្មែរជាមួយនឹងការផ្តល់ជូនពិសេសសម្រាប់ការធ្វើដំណើរ។

ក្រុមហ៊ុនអាកាសចរណ៍ Vietjet ដំណើរការជើងហោះហើរប្រចាំថ្ងៃរវាងខេត្តសៀមរាប (SAI) និងហាណូយ ឡើងវិញដោយចំណាយពេលត្រឹមតែ ១ ម៉ោង និង ៤០ នាទីសម្រាប់ជើងហោះហើរនីមួយៗ។ បន្ថែមពីនេះ អ្នកដំណើរពីកម្ពុជាអាចហោះហើរបានយ៉ាងងាយស្រួល និងតម្លៃសមរម្យទៅកាន់ប្រទេសកូរ៉េ ជប៉ុន ហុងកុង តៃវ៉ាន់ និងគោលដៅផ្សេងទៀតតាមរយៈបណ្តាញពង្រីកជើងហោះហើររបស់ក្រុមហ៊ុន Vietjet ពីទីក្រុងហាណូយ។

ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៤ អ្នកធ្វើដំណើរអាចចាប់យកឱកាសមាសនេះដើម្បីទទួលបានសំបុត្រប្រភេទ Economic Class រាប់លានដែលមានតម្លៃចាប់ពី ៦៥ដុល្លារសហរដ្ឋអាមេរិកចំពោះសំបុត្រហោះហើរទៅឬមក (*)សម្រាប់ជើងហោះហើរឆ្លងកាត់ប្រទេសវៀតណាម និងគោលដៅអន្តរជាតិ។ ការកក់សំបុត្រអាចធ្វើឡើងតាមរយៈគេហទំព័រ www.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air ហើយរីករាយជាមួយការធ្វើដំណើរចាប់ពីថ្ងៃទី ០១ ខែកញ្ញា ដល់ថ្ងៃទី ៣១ខែតុលា ឆ្នាំ ២០២៤ (**)។

អតិថិជនថែមទាំងអាចបង្កើនការធ្វើដំណើររបស់ពួកគេជាមួយនឹងសំបុត្រប្រភេទ Business Class ឈានមុខគេរបស់ក្រុមហ៊ុនVietjet និងរីករាយជាមួយអត្ថប្រយោជន៍ផ្តាច់មុខ។ ចាប់ពីថ្ងៃទី ១៥ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤ កក់សំបុត្រប្រភេទ BusinessClass និងទទួលបានការបញ្ចុះតម្លៃ ៥០ ភាគរយដ៏អស្ចារ្យដោយប្រើលេខកូដ BU50 សម្រាប់ជើងហោះហើរត្រង់រវាងប្រទេស វៀតណាម និងឥណ្ឌា អូស្ត្រាលី។ សម្រាប់ជើងហោះហើរត្រង់ និងតភ្ជាប់ផ្សេងទៀតនៅប្រទេសវៀតណាម និងគោលដៅអន្តរជាតិ សូមប្រើប្រាស់លេខកូដ BU30 ដើម្បីទទួលបានការបញ្ចុះតម្លៃ ៣០ ភាគរយ។ ពេលវេលាធ្វើដំណើរសម្រាប់ការផ្តល់ជូនពិសេសនេះគឺចាប់ពីថ្ងៃទី ០១ ខែឧសភា ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤តាមរយៈបណ្តាញផ្សេងៗរួមមានគេហទំព័ររបស់ Vietjet កម្មវិធីទូរស័ព្ទ ការិយាល័យកក់សំបុត្រផ្លូវការ និងភ្នាក់ងារទូទាំងពិភពលោក (***)។

ក្រុមហ៊ុនអាកាសចរណ៍នេះក៏ផ្តល់ជូននូវការធានារ៉ាប់រងលើ SkyCare ដោយឥតគិតថ្លៃសម្រាប់អ្នកដំណើរទាំងអស់ ខណៈដែលសមាជិករបស់ Vietjet SkyJoy អាចទទួលបានពិន្ទុសម្រាប់ការប្តូរអំណោយ និងរីករាយជាមួយជម្រើសជើងហោះហើរដ៏សម្បូរបែបក្នុងតម្លៃសន្សំសំចៃខ្ពស់នៅទូទាំងផ្លូវក្នុងស្រុក និងអន្តរជាតិពេញមួយឆ្នាំ។

ស្វែងយល់ពី «Real Deal to New Me» ជាមួយនឹងការបន្ថែមផ្លូវហោះហើរថ្មីដ៏គួរឱ្យរំភើបរបស់ Vietjet ដោយផ្តល់ជម្រើសកាន់តែច្រើនសម្រាប់អ្នកដំណើរដែលធ្វើដំណើររវាងទីក្រុងហាណូយ និងទីក្រុងធំៗក្នុងប្រទេសអូស្ត្រាលីដូចជាទីក្រុងមែលប៊ើន ទីក្រុងស៊ីដនី ទីក្រុងហូជីមិញ ទីក្រុងស៊ីអាន (ប្រទេសចិន)។ ក្រុមហ៊ុនVietjet ក៏ផ្តល់ការហោះហើរទៅកាន់គោលដៅពេញនិយមដូចជានៅក្នុងប្រទេសឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី ថៃ ឥណ្ឌូនេស៊ី កម្ពុជា និងជាច្រើនទៀត។

ចាប់ផ្តើមដំណើរកម្សាន្តជាមួយក្រុមហ៊ុន Vietjet នៅលើយន្តហោះទំនើប ដែលមិនប៉ះពាល់ដល់បរិស្ថាន អមដោយក្រុមការងារដែលមានជំនាញវិជ្ជាជីវៈ និងយកចិត្តទុកដាក់របស់យើង។ ទទួលបានបទពិសោធន៍ពីខ្លឹមសារនៃម្ហូបវៀតណាមជាមួយនឹងមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ដែលមាន Pho Thin, Banh mi Vietnam និងម្ហូបច្រើនទៀត។ លើសពីនេះ រីករាយជាមួយការសម្តែងសិល្បៈ និងវប្បធម៌ដ៏ទាក់ទាញនៅរយៈកម្ពស់ ១០.០០០ម៉ែត្រ។

កុំខកខានការលក់ដ៏អស្ចារ្យនេះ! កក់ឥឡូវនេះ ហើយធ្វើឱ្យសុបិននៃថ្ងៃឈប់សម្រាករបស់អ្នកក្លាយជាការពិតជាមួយ Vietjet!

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា

(**) លើក​លែង​តែ​ថ្ងៃ​ឈប់​សម្រាក រដូវកាលមមាញឹក

(***) លក្ខខណ្ឌ

###

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:

Ms. Kieu Duong (Amy)

អ៊ីម៉ែល៖ [email protected]

ទូរសព្ទលេខ៖ +84 932 775 066

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុនសម្លឹងអាស៊ីអគ្នេយ៍ និងឥណ្ឌាជាប្រភពសម្រាប់បំពេញតម្រូវការពលករជំនាញ

ព័ត៌មាន
ជប៉ុនដែលកំពុងតែមានបញ្ហាខ្វះពលករជំនាញ សម្រាប់បម្រើខ្សែច្រវាក់ផលិតកម្មនៅក្នុងប្រទេសបានសម្លឹងឃើញអាស៊ីអគ្នេយ៍ និងឥណ្ឌាជាប្រភពធនធានមនុស្សជំនាញប…

កម្ពុជានិងប្រទេសក្នុងតំបន់អាស៊ានសម្រេចបានទំហំពាណិជ្ជកម្មជាង៤ពាន់លានដុល្លារនៅ៣ខែឆ្នាំនេះ កើនជិត១៩%

ព័ត៌មាន
ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជាជាមួយប្រទេសក្នុងតំបន់អាស៊ានបានឈានដល់ជាង៤ពាន់លានដុល្លារអាម៉េរិកនៅត្រីមាសទី១ឆ្នាំ២០២៤ មានការកើនឡើងជិត១៩…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ