ផ្លូវអាកាសវៀតណាមកម្រើកឡើងវិញ

វៀតណាម ទទួលអ្នកដំណើរតាមផ្លូវអាកាសជាង៨៩លាននាក់ ត្រឹមរយៈពេល៩ខែ


វិស័យដឹកជញ្ជូនតាមផ្លូវអាកាសនៅប្រទេសវៀតណាម កំពុងតែកម្រើកឡើងវិញជាមួយនឹងកំណើនគួរឱ្យកត់សម្គាល់។ ស្ថិតិបានបង្ហាញថា នៅក្នុងរយៈពេល៩ខែដំបូងឆ្នាំ២០២៣ នៅទូទាំងប្រទេសវៀតណាម មានអ្នកដំណើរតាមផ្លូវអាកាសរហូតដល់ទៅ៨៩លាននាក់ មានការកើនឡើងដល់ទៅ ២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។
ផ្លូវអាកាសវៀតណាមកម្រើកឡើងវិញ
ដោយ

សារព័ត៌មានវៀតណាម បានរាយការណ៍ថា វិស័យដឹកជញ្ជូនតាមផ្លូវអាកាសនៅវៀតណាម កំពុងតែកម្រើកឡើងវិញហើយ ក្រោយមានបញ្ហាដោយសារតែការរីករាលដាលនៃមេរោគកូវីដ-១៩។

ស្ថិតិបានបង្ហាញថា នៅ៩ខែឆ្នាំនេះ អ្នកដំណើរដែលបានធ្វើដំណើរតាមអាកាសយានដ្ឋាននានានៅទូទាំងប្រទេសវៀតណាម មានចំនួនសរុបជាង៨៩លាននាក់ ដែលភាគច្រើនជាអ្នកដំណើរក្នុងស្រុក ដែលមានជាង៦៤លាននាក់ និងអ្នកដំណើរបរទេសមានជិត២៤លាននាក់។

ក្រៅពីអ្នកដំណើរ ការដឹកជញ្ជូនទំនិញក៏មានទំហំកើនឡើងដែរ ដោយការដឹកជញ្ជូនតាមជើងយន្តហោះអន្តរជាតិ មានបរិមាណសរុបជិត៦៤ម៉ឺនតោន ខណៈដែលការដឹកជញ្ជូនទំនិញនៅក្នុងស្រុកមានប្រមាណជាងជាង២៥ម៉ឺនតោន។

ប្រភពដដែលបានបន្តទៀតថា នៅក្នុងចំណោមអ្នកដំណើរបរទេស ដែលធ្វើដំណើរតាមផ្លូវអាកាសទាំង១០រួមមានជនជាតិកូរ៉េ ថៃ តៃវ៉ាន់ ជប៉ុន ចិន សិង្ហបុរី ម៉ាឡេស៊ី ហុងកុង អូស្រ្តាលី និងឥណ្ឌា។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អាជ្ញាធរទេសចរណ៍នៅក្នុងប្រទេសនេះ ក៏បានឲ្យដឹងផងដែរថា នៅក្នុងរយៈពេល៩ខែដើមឆ្នាំនេះ វៀតណាមបានស្វាគមន៍ភ្ញៀវទេសចរបរទេសជិត៩លាននាក់ កើនឡើងជិត៥ដង បើធៀបនឹងតួលេខកាលពីឆ្នាំ២០២២កន្លងទៅ ដោយនៅក្នុងនោះភ្ញៀវទេសចរប្រមាណជាង៨៧ភាគរយធ្វើដំណើរតាមផ្លូវអាកាស ហើយតាមផ្លូវគោកគឺមានជិត១២ភាគរយ ដោយឡែកតាមសមុទ្រមានខ្លះដែរ ប៉ុន្តែមិនច្រើន។

ទោះបីតួលេខនេះទើបស្មើនឹង៦៩ភាគរយនៃស្ថិតិនៅឆ្នាំ២០១៩ ក៏ដោយ តែអាជ្ញាធរវៀតណាមរំពឹងថា នៅក្នុងឆ្នាំ២០២៣នេះ វៀតណាមនឹងអាចទាក់ទាញអ្នកទេសចរបរទេសបានពី១០ទៅ១២លាននាក់។

ដោយឡែកពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មវិញឃើញថា នៅ៩ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មវៀតណាមមានតម្លៃសរុបរហូតដល់ទៅជិត៦៩ពាន់លានដុល្លារ ថយចុះជាង៧ភាគរយ

ប៉ុន្តែវៀតណាមបានធ្វើពិពិធកម្មនាំចេញគ្រប់វិស័យដោយក្នុងនោះគ្រាន់តែកម្ទេសឈើ ក៏ត្រូវបានវៀតណាមច្នៃនាំចេញដែលមានតម្លៃរហូតដល់ជាង១ពាន់លានដុល្លារនៅក្នុងរយៈពេល៧ខែឆ្នាំនេះ ដោយប្រទេសដែលទទួលទិញកម្ទេចឈើពីវៀតណាម រួមមាន កូរ៉េខាងត្បូង ជប៉ុន និងចិនជាដើម៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសៀមរាប មានលទ្ធភាពផលិតទឹកស្អាត៩ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ

ព័ត៌មាន
តម្រូវការទឹកស្អាតសម្រាប់ប្រើប្រាស់របស់ប្រជាពលរដ្ឋ និងអ្នកទេសចរនៅក្នុងខេត្តទេសចរណ៍នៅប៉ុន្មានឆ្នាំចុងក្រោយមានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលទាម…

រុស្ស៊ីទំនងជាកំពុងរៀបចំធ្វើតេស្តសាកល្បងមីស៊ីលដើរដោយថាមពលនុយក្លេអ៊ែ

ព័ត៌មាន
រូបភាពពីផ្កាយរណប និងទិន្នន័យអាកាសចរណ៍បង្ហាញថា រុស្ស៊ីប្រហែលជាកំពុងរៀបចំសាកល្បងធ្វើតេស្តមីស៊ីលដើរដោយថាមពលនុយក្លេអ៊ែ ឬប្រហែលអាចសាងល្បងរួច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ