វិស័យកសិកម្ម

គ្រាន់តែនាំចេញផ្លែដូងមួយមុខ វៀតណាមរំពឹងរកបានចំណូលរហូតដល់ទៅ១ពាន់លានដុល្លារអាម៉េរិកឯណោះ


សមាគមដូងវៀតណាម បានព្យាករថា ទំហំនៃការនាំចេញផ្លែដូងនឹងឈានដល់១ពាន់លានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២៤ នេះ ហើយសន្ទុះកំណើនយ៉ាងខ្លាំងនេះ ត្រូវបានជំរុញដោយការចុះពិធីសារសម្រាប់ការនាំចេញផ្លែដូងស្រស់ជាផ្លូវការទៅកាន់ប្រទេសចិន ដែលជាទីផ្សារដ៏ធំមួយនៅតំបន់អាស៊ី និងលើពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN News។
វិស័យកសិកម្ម
ដោយ

កាលពីដើមខែសីហា ឆ្នាំ២០២៤ វៀតណាម និងចិន បានចុះហត្ថលេខាលើពិធីសារចំនួន៣ ស្តីពី ការនាំចេញជាផ្លូវការនូវទុរេនបង្កក ដូងស្រស់ និងក្រពើ ទៅកាន់ប្រទេសចិន ដែលតាមការរំពឹងថា នឹងជំរុញការនាំចេញផលិតផលកសិកម្មទាំងនេះយ៉ាងខ្លាំង។ ការបើកទ្វារចំហរបស់ប្រទេសចិន ដើម្បីស្វាគមន៍ដូងស្រស់នឹងនាំមកនូវឱកាសយ៉ាងធំធេងសម្រាប់កសិករដាំដូងរបស់វៀតណាម។ ជាមួយប្រជាជនសរុបរហូតដល់ទៅជាង១,៤ពាន់លាននាក់ ប្រទេសចិន គឺជាទីផ្សារប្រើប្រាស់ដ៏ធំសម្បើម ខណៈដែលការផ្គត់ផ្គង់ដូងក្នុងស្រុករបស់ខ្លួនអាចបំពេញបានត្រឹមតែប្រមាណ១០%នៃតម្រូវការប៉ុណ្ណោះ។

លោក ង្វៀន ហ៊ូ តាយ (Nguyen Huu Tai) ជាកសិករដាំដូងលើផ្ទៃដីមួយហិចតាក្នុងខេត្តបិនត្រេ (Ben Tre) ប្រទេសវៀតណាម បាននិយាយថា នេះជាដំណឹងដ៏រីករាយសម្រាប់អ្នកដាំដូង ព្រោះការបើកទីផ្សារចិន នឹងជួយឱ្យទីផ្សារប្រើប្រាស់ដូងមានស្ថិរភាព និងជៀសផុតពីការធ្លាក់ចុះថ្លៃ។

សមាគម​បន្លែ និងផ្លែឈើវៀតណាម រំពឹងថា ការនាំចេញដូងស្រស់នឹងកើនឡើងប្រមាណចន្លោះពី២០០ ទៅ៣០០លានដុល្លារអាម៉េរិក នៅត្រឹមដំណាច់ឆ្នាំ២០២៤ នេះ ហើយនឹងបន្តកើនឡើងយ៉ាងគំហុកនៅពេលអនាគតដ៏ខ្លី។

បច្ចុប្បន្ន វៀតណាម គឺជាប្រទេសផលិតដូងធំបំផុតទី៧ នៅលើពិភពលោកជាមួយនឹងផ្ទៃដីដាំដុះសរុបជិត១ម៉ឺន៩ពាន់ហិកតា និងទិន្នផលប្រមាណ២លានតោន ក្នុងមួយឆ្នាំ ហើយការដាំដុះដូងភាគច្រើនគឺស្ថិតនៅក្នុងតំបន់ដីសណ្ដទន្លេមេគង្គ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីបំផុតក្រុមហ៊ុន NagaCorp ដែលជាម្ចាស់កាស៊ីណូធំបំផុតនៅកម្ពុជា Naga World ប្រកាសលក់កាស៊ីណូរបស់ខ្លួននៅរុស្ស៊ី ដោយសារខាតបង់ធ្ងន់ធ្ងរ

ព័ត៌មាន
នៅទីបំផុតក្រុមហ៊ុន NagaCorp ដែលជាប្រតិបត្តិករ ឬជាម្ចាស់កាស៊ីណូដ៏ធំបំផុតនៅកម្ពុជា Naga World បានប្រកាសលក់គម្រោងកាស៊ីណូ និងរីហ្សតរបស់ខ្…

ចិន ក្លាយជាប្រទេសឈានមុខគេលើពិភពលោក ផ្នែកសិក្សាស្រាវជ្រាវបច្ចេកវិទ្យាសំខាន់ៗ

ព័ត៌មាន
របាយការណ៍សិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលី (ASPI) ដែលគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី បង្ហាញថា មហាយក្សចិន នៅពេលនេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ