អត្ថបទក្រុមហ៊ុន

មិត្តហ្វូន ប្រគល់រង្វាន់ធំសុទ្ធតែរថយន្ត Mazda CX 3 ហើយប្រកាសសម្ពោធគម្រោងថ្មី ឡើងផ្អើលអ្នកទៅលេង អ៊ីអន 2


កៀកឆ្លងឆ្នាំសកល ឆ្នាំថ្មី 2024 ក្រុមហ៊ុន Metfone បានបើកព្រឹត្តិការណ៍ដ៏រំភើបសម្រាប់អតិថិជនប្រើប្រាស់អ៊ីនធឺណិតវាយហ្វាយរបស់ខ្លួន ដែលព្រឹត្តិការណ៍នោះ បានទាក់ទាញចិត្តទាំងភ្ញៀវចូលរួម និងទស្សនិកជនដែលទៅលេងផ្សារទំនើប អ៊ីអន ម៉ល 2 យ៉ាងច្រើនកុះករ។
មិត្តហ្វូន ប្រគល់រង្វាន់ធំសុទ្ធតែរថយន្ត Mazda CX 3 ហើយប្រកាសសម្ពោធគម្រោងថ្មី ឡើងផ្អើលអ្នកទៅលេង អ៊ីអន 2
ដោយ

នៅក្នុងកម្មវិធីសម្ពោធដាក់ឱ្យ​ប្រើប្រាស់គម្រោងថ្មី និងប្រគល់រង្វាន់ពី Metfone នេះ មាន​ការអញ្ជើញចូលរួមពីសំណាក់តារាចម្រៀង សិល្បករ សិល្បការិនីវ័យក្មេង អតិថិជន និងគណៈគ្រប់គ្រង​ក្រុមហ៊ុន មិត្តហ្វូន រួមជាមួយនឹងអ្នកចូលរួម​យ៉ាង​ច្រើន ដែលរៀបចំឡើងរយៈពេល 2 ថ្ងៃពេញ នៅថ្ងៃទី 23 និង 24 ខែធ្នូ ឆ្នាំ 2023 នាឱកាស​ឆ្លងបុណ្យណូអែលឆ្នាំនេះ។

ក្រោមបរិយាកាសអ៊ូរអរ និងមានភាពទាក់ទាញ នៅល្ងាចថ្ងៃទី 24 ក្រុមហ៊ុន Metfone បានប្រកាសនិងបង្ហាញខ្លួនអ្នកឈ្នះរង្វាន់ធំ 3 រូប ដែលមានសំណាងក្លាយជាម្ចាស់រង្វាន់ធំ រថយន្ត Mazda CX3 ម៉ូតូហុងដា ឃ្លីក និង iPhone 14 Pro Max រួមជាមួយនឹងការបើកសម្ពោធដាក់ឱ្យប្រើប្រាស់គម្រោងថ្មី អ៊ីនធឺណិត WiFi ល្បឿនជាងមុន 3 ដង និងតម្លៃនៅដដែល។

ពិតណាស់ នាសម័យកាលឌីជីថលនេះ តម្រូវការប្រើប្រាស់អ៊ីនធឺណិត គឺពិតជាចាំបាច់ណាស់ មិនថាក្នុងការងារ ការសិក្សា ការទទួលបានព័ត៌មានពីបណ្តាញផ្សព្វផ្សាយសង្គម ការទំនាក់ទំនងជុំវិញខ្លួន អ៊ីនធឺណិតពិតជាមិនអាចខ្វះបាន ដូចនេះដើម្បីឆ្លើយតបនឹងតម្រូវការអ៊ីនធឺណិតអតិថិជនទាំងចាស់ និងថ្មី របស់ មិត្តហ្វូន នឹងទទួលបានល្បឿនអ៊ីនធឺណិតកាន់តែលឿន ជីវិតកាន់តែប្រសើរ ភ្ជាប់ឥឡូវនេះ ដើម្បីទទួលបានបទពិសោធន៍ដ៏អស្ចារ្យ ពី Metfone ។

លោក Ha Minh Bien តួនាទី នាយករងប្រតិបត្តិអាជីវកម្ម បានមានប្រសាសន៍ក្នុងកម្មវិធីសម្ពោធថា៖ “Metfone គឺជាក្រុមហ៊ុនដែលទទួលបានការប្រេីប្រាស់ធំមួយពីសំណាក់អតិថិជននៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូននៃសេវាកម្មសំបូរបែប ចាប់តាំងពីសេវាទូរសព្ទចល័ត រហូតដល់ប្រព័ន្ធអុីនធឺណិតដែលមានល្បឿនលឿន ដែលបានគ្របដណ្តប់ទូទាំង 25 ខេត្ត​ រាជធានី មិនថាតាមបណ្តាខេត្ត ឬនៅក្នុងទីក្រុង។ យេីងបានផ្តល់ជូនតម្រូវការអតិថិជនទូទាំងប្រទេស ដែលនាំមកនូវគុណប្រយោជន៍ជាច្រើនសម្រាប់ប្រទេស និងប្រជាជនកម្ពុជា ជាពិសេស​អំឡុងពេល​ដែលប្រទេសកម្ពុជាកំពុងវិវត្តន៍ជាខ្លាំងលើ ប្រព័ន្ធឌីជីថល សេវាអុីនធឺណិតនៅក្នុងប្រទេស។ យើងផ្តល់ជូននូវសេវាអ៊ិនធឺណិតដែលមានស្ថេរភាព ល្បឿនលឿន និងតម្លៃសមរម្យអាចទទួលយកបាន​ដល់អតិថិជនជាច្រើនជឿទុកចិត្ត។ ជាពិសេសចាប់តាំងពីខែវិច្ឆិកានេះមក យើងបានបង្កើនល្បឿន​អ៊ិនធឺណិត សម្រាប់អតិថិជនច្រើនជាងមុន 3 ដង ជាមួយតម្លៃនៅតែដដែល ដើម្បីអោយអតិថិជន​ទទួលបានបទពិសោធន៍កាន់តែល្អប្រសើរជាមួយនឹងសេវាអ៊ីនធឺណិត FTTH ថ្មីតម្លៃត្រឹមតែ $15 ល្បឿន 50Mbps។

ក្នុងព្រឹត្តិការណ៍ដ៏រំភើបរីករាយ អតិថិជន មិត្តហ្វូន 3 រូប ដែលមានសំណាងឈ្នះរង្វាន់ធំ ក៏បាន​បង្ហាញចំណាប់​អារម្មណ៍សប្បាយរីករាយ ត្រេកអរយ៉ាងខ្លាំង ក្នុងពេលដែលលោកបាន​ឈរនៅលើវេទិកា ទទួលរង្វាន់ធំ ពិតៗ ពី Metfone ។

អ្នកស្រី កុល​ ស្រីមុំ​ រស់នៅ រាជធានីភ្នំពេញ ដែលជាអតិថិជនមានសំណាងឈ្នះរង្វាន់ធំ រថយន្ត Mazda CX3 បានមានប្រសាសន៍ថា មិត្តហ្វូន ពិតជាបង្កើតនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏រីករាយបំផុតមួយ សម្រាប់ឆាកជីវិតរបស់អ្នកស្រី ហើយគាត់បានជ្រើសរើសសេវាអ៊ីនធឺណិត WiFi មិត្តហ្វូន ប្រើប្រាស់​ពិតជាជួយសម្រួលឱ្យជីវិតគាត់កាន់តែប្រសើរ មិនថាល្បឿនអ៊ីនធឺណិតលឿន គួរជាទីពេញចិត្ត និងតម្លៃសមរម្យ គាត់មានទំនុកចិត្តលើ មិត្តហ្វូន។

ភាពទាក់ទាញនៃគម្រោងថ្មីនេះ បានធ្វើឱ្យអ្នកចូលរួមជាច្រើនទាក់ទងក្រុមការងារ​ជាបន្តបន្ទាប់ ដើម្បីសួរព័ត៌មាន​បន្ថែម និងតភ្ជាប់អ៊ីនធឺណិតល្បឿនលឿនជាងមុន 3 ដង តម្លៃនៅដដែល ជាមួយគម្រោងដូចជា៖

- ល្បឿន 50 Mbps (មេកាបៃ) តម្លៃត្រឹមតែ 15 ដុល្លារ ក្នុង 1ខែ

- ល្បឿន 60 Mbps (មេកាបៃ) តម្លៃត្រឹមតែ 18 ដុល្លារ ក្នុង 1ខែ

- ល្បឿន 85 Mbps (មេកាបៃ) តម្លៃត្រឹមតែ 25 ដុល្លារ ក្នុង 1ខែ

- ល្បឿន 120 Mbps (មេកាបៃ) តម្លៃត្រឹមតែ 35 ដុល្លារ ក្នុង 1ខែ

កាន់តែពិសេស ភ្ជាប់នៅថ្ងៃនេះ អតិថិជននឹងទទួលបានការផ្តល់ជូនដូចជា៖

- ការដំឡើងឥតគិតថ្លៃ

- មិនតម្រូវឱ្យកក់ប្រាក់

- ឱ្យខ្ចីរ៉ោតទ័រ

- និងបន្ថែមជូនការប្រើប្រាស់ឥតគិតលុយ ចាប់ពី 2ខែ រហូតដល់ 4ខែ

ឃើញគម្រោងថ្មីនេះ អតិថិជនដែលមានបំណងចង់ផ្លាស់ប្តូរមកប្រើប្រាស់ មិត្តហ្វូន អាចសួរព័ត៌មានបន្ថែម តាមរយៈលេខ 097 6 097 097 ។ មិត្តហ្វូន Wifi ល្បឿនកាន់តែលឿន ជីវិតកាន់តែប្រសើរ!

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេដ្ឋកិច្ចអង់គ្លេសត្រូវបានព្យាករថា នឹងកាត់បន្ថយគម្លាត GDP ឱ្យកាន់តែកៀកសេដ្ឋកិច្ចអាល្លឺម៉ង់នៅត្រឹមឆ្នាំ២០៣៨

ព័ត៌មាន
មជ្ឈមណ្ឌលស្រាវជ្រាវមួយបានធ្វើព្យាករថ្មីសម្រាប់រយៈពេលវែងថា ចក្រភពអង់គ្លេសនឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចដ៏សំខាន់ និងដំណើរការល្អបំផុតមួយនៅក្ន…

ចិនខំស្តារសេដ្ឋកិច្ចក្រោយកូវីដ តែអ្នកមានវណ្ណៈកណ្តាលរាប់លាននាក់ នៅតែបន្តរឹតត្បិតការចំណាយ

ព័ត៌មាន
ការបន្ធូរបន្ថយសម្ពាធនៃភាពអត់ការងារធ្វើ និងការលើកកម្ពស់ការរំពឹងទុកសម្រាប់កំណើនទ្រព្យសម្បត្តិសាធារណៈ ដើម្បីជំរុញសេដ្ឋកិច្ច គឺជាកិច្ចការសំខាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ