តំបន់អាស៊ីអាគ្នេយ៍

តើរលកកម្ដៅ និងខ្យល់កខ្វក់កំពុងអង្រួនតំបន់អាស៊ីអាគ្នេយ៍យ៉ាងណាហើយនៅពេលនេះ?


នៅមួយរយៈចុងក្រោយនេះ សីតុណ្ហភាពបានឡើងដល់កម្រិតក្តៅបំផុត ពោលគឺលើសពី៤០អង្សាសេនៅតំបន់មួយចំនួននៃប្រទេសថៃ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន ជាដើម ខណៈសីតុណ្ហភាពនៅបណ្តាប្រទេសទាំងនេះជាធម្មតាក្តៅបំផុតក្នុងរង្វង់៣៧អង្សាសេ។ ការកើនឡើងកម្ដៅដ៏ក្តៅនេះ បានបណ្តាលឲ្យមានបញ្ហាជាច្រើននៅក្នុងតំបន់រាប់តាំងពីបិទសាលារៀន រហូតដល់បណ្តាលឱ្យមនុស្សស្លាប់។
តំបន់អាស៊ីអគ្នេយ៍
ដោយ

ផ្អែកតាមសេចក្តីរាយការណ៍ដោយសារព័ត៌មាននានា នៅក្នុងតំបន់បានឲ្យដឹងថា រលក កម្ដៅដ៏ក្តៅបំផុត​កំពុងវាយលុកតំបន់អាស៊ីអគ្នេយ៍ ដោយក្នុងនោះហ្វីលីពីន បានបង្ខំឲ្យសាលារៀនមួយចំនួនបិទដំណើរការបណ្តោះអាសន្ន ខណៈនៅសិង្ហបុរី បានបន្ធូរបន្ថយលើការស្លៀកឯកសណ្ឋានរបស់សិស្ស ដើម្បីឲ្យសិស្សានុសិស្សអាចបន្សំា នឹងបរិយាកាសដ៏ក្តៅនេះ។

ចំណែកនៅប្រទេសវៀតណាមឯណោះវិញមានសេចក្តីរាយការណ៍ថា មានកម្មវិធីផ្តល់ទឹកតែទឹកកកដល់ពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីបំពេញជាតិទឹកនៅក្នុងខ្លួន ហើយប្រកាសឲ្យពលរដ្ឋយកចិត្តទុកដាក់នឹងជំងឺមួយចំនួនដូចជាអស់កម្លាំង វិលមុខ ឈឺក្បាល វង្វេងស្មារតី ពិបាកដកដង្ហើម ការធ្លាក់ចុះសម្ពាធឈាម ចង្វាក់បេះដូងកើនឡើង និងការសន្លប់ជាដើម។

ដោយឡែកនៅម៉ាឡេស៊ី មានសេចក្តីរាយការណ៍អំពីករណីបាត់បង់ជីវិតមនុស្សចំនួន២៧នាក់ពាក់ព័ន្ធនឹងជំងឺដែលបណ្តាលមកពីកើនឡើងរលកកម្តៅនេះ។ នៅប្រទេសថៃ ឯណោះវិញ ជាពិសេសនៅឈៀងម៉ៃ មានសេចក្តីរាយការណ៍ថា បញ្ញវ័ន្តយ៉ាងហោចណាស់៤រូប បានបាត់បង់ជីវិតនៅពេលដែលអាកាសធាតុក្តៅខ្លាំង ហើយគុណភាពខ្យល់ធ្លាក់ចុះ គួបផ្សំពួកគេមានជំងឺប្រចាំកាយ។

លោក មូឌ ហ៊ីសេម ( Mohd Hisham) អគ្គនាយករងនៃនាយកដ្ឋានឧតុនិយមម៉ាឡេស៊ី បាននិយាយថា ដើម្បីទប់ទល់នឹងកំដៅ កុំដាក់ខ្លួននៅក្រោមព្រះអាទិត្យក្តៅនៅពេលរសៀល ជាពិសេសនៅបរិយាកាសខាងក្រៅ។

លោកស្រី រ៉ូស ប៉េរ៉េ (Rose Perez) អ្នកជំនាញការផ្នែកបម្រែបម្រួលអាកាសធាតុបានណែនាំប្រជាជនឱ្យយកចិត្តទុកដាក់បន្ថែមទៀតចំពោះសញ្ញាព្រមានជាមុនរបស់រដ្ឋាភិបាលពាក់ព័ន្ធនឹងសីតុណ្ហភាព ហើយប្រាប់សាធារណជនឱ្យរក្សាជាតិទឹក និងណែនាំក្រុមហ៊ុននានាអនុញ្ញាតឲ្យកម្មករដែលប្រឈមនឹងអាកាសធាតុក្តៅឈប់សម្រាកក្នុងអំឡុងពេលម៉ោងធ្វើការនៅក្រោមកម្ដៅ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ខេត្តជាប់មាត់សមុទ្ររំពឹងទទួលបានភ្ញៀវទៅលេងកម្សាន្តនិងស្នាក់នៅច្រើនក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មាន
ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរនឹងប្រារព្ធធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ខែមេសា រហូតដល់ថ្ងៃទី១៦ មេសា ឆ្នាំ២០២៤។ ថ្នាក់ដឹកនាំ និងមន្ត្…

អាស៊ានឯកភាពគ្នាពង្រីកការទូទាត់ប្រាក់ឆ្លងព្រំដែនតាម QR កូដ

ព័ត៌មាន
គណៈរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន និងទេសាភិបាលធនាគារកណ្ដាលរបស់តំបន់នេះ បានជួបប្រជុំគ្នានៅក្នុងទីក្រុងលួងប្រាបាង ប្រទេសឡាវ ដោយបានព្រមព្រៀងគ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ