អត្ថបទក្រុមហ៊ុន

ធនាគារ MBCambodia និងក្រុមហ៊ុន Metfone ចុះកិច្ចព្រមព្រៀងភាពជាដៃគូ


ក្រុមហ៊ុនវៀតណាមនាំមុខគេចំនួនពីរ គឺធនាគារ MBCambodia និងក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ Metfone បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីជំរុញធុរកិច្ច និងពង្រឹងសេវាកម្មដែលផ្តល់ជូនអតិថិជន
ធនាគារ MBCambodia និងក្រុមហ៊ុន Metfone ចុះកិច្ចព្រមព្រៀងភាពជាដៃគូ

ធនាគារ MBCambodia កំពុង​ពង្រឹង​ ជំហរ​របស់​ខ្លួន​ក្នុង​នាម​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុមួយដែល​ឈាន​មុខ​គេ​នៅកម្ពុជា ដោយ​បានចុះ​អនុស្សរណៈនៃ​ ការ​យោគយល់​ (MoU) ជាមួយ​ក្រុមហ៊ុន Metfone ជាក្រុមហ៊ុន​ទូរគមនាគមន៍​មួយដែលឈាន​មុខ​គេនៅកម្ពុជា ដើម្បី​ពង្រឹង​សេវាកម្មរបស់ខ្លួនបន្ថែមទៀត។

នៅថ្ងៃទី ២៥ ខែកុម្ភៈ ក្រុមហ៊ុនវៀតណាមឈានមុខគេទាំងពីរដែលបានដំណើរការក្នុងប្រទេសកម្ពុជាអស់រយៈពេលជាងមួយទសវត្សរ៍នោះ បានចុះហត្ថលេខាលើអនុស្សរណៈ​នៃ​ការ​យោគយល់​មួយ ដែលគូសបង្ហាញពី បេសកកម្មមួយចំនួន ដើម្បីពង្រឹងប្រតិបត្តិការធុរកិច្ច និងសេវាកម្មដែលផ្តល់ជូន និងចែកចាយដល់អតិថិជនរបស់ ខ្លួន។ ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងក្រោមវត្ដមាន ឯកឧត្ដម ង្វៀន ហ៊ុយ តាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ក្នុងនាមជាសាក្សីផងដែរ។

គោលបំណងនៃអនុស្សរណៈ​នៃ​ការ​យោគយល់​គ្នានេះ គឺដើម្បីរឹតបន្តឹងទំនាក់ទំនងធុរកិច្ច រវាងក្រុមហ៊ុនទាំងពីរ ដោយផ្អែកលើគុណសម្បត្តិ និងភាពខ្លាំងរបស់ភាគីនីមួយៗ ក្នុងការបង្កើនភាពងាយស្រួល ខាងសេវាកម្មធនាគារ ដល់អតិថិជន តាមប្រព័ន្ធឌីជីថល។

ធនាគារ MBCambodia ក៏បន្តផ្តល់សេវាប្រាក់កម្ចី ប្រាក់បញ្ញើ និងសេវាធនាគារផ្សេងទៀតជាមួយនឹងអត្រាការប្រាក់ និងថ្លៃសេវាប្រកួតប្រជែងតាមទីផ្សារ សម្រាប់បុគ្គលិករបស់ក្រុមហ៊ុន Metfone និងភ្នាក់ងារ eMoney នៅទូទាំងប្រទេស ដើម្បីងាយស្រួលទទួលបានប្រាក់កម្ចី និងសេវាធនាគារផ្សេងទៀត តាមប្រព័ន្ធឌីជីថល។

ឯកឧត្ដម ង្វៀន ហ៊ុយ តាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ «ភាពជាដៃគូរវាងធនាគារ MBCambodia និងក្រុមហ៊ុន Metfone គឺជាចំណុចរបត់ដ៏សំខាន់មួយដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល សហគ្រាសវៀតណាមក្នុងការបន្តបង្កើនការវិនិយោគ និងការពង្រីកនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា។»

ធនាគារ MB Bank (Cambodia) Plc. ត្រូវបានបើកដំណើរការនៅដើមខែមករា ឆ្នាំ ២០២៣ បន្ទាប់ពីប្រតិបត្តិការ ធុរកិច្ចធនាគារក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១១ ក្នុងនាមជាសាខារបស់ធនាគារ “MB” ដែលជាធនាគារ មួយក្នុងចំណោមធនាគារកំពូលទាំងបួននៅប្រទេសវៀតណាម។ ដោយក្តីមោទនៈ ចំពោះមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលបង្កើតឡើង បានមួយទសវត្សរ៍ហើយ នៅទីផ្សារកម្ពុជា ធនាគារ MBCambodia កំពុងបោះជំហានយ៉ាងអង់អាច ដើម្បីប្រែក្លាយទៅជាធនាគារពាណិជ្ជដ៏ពេញលេញជាមួយនឹងបច្ចេកវិទ្យាឌីជីថលដ៏ទំនើប តាមរយៈការយកចិត្តទុកដាក់ដល់អតិថិជនសម្រាប់រាល់ការផ្លាស់ប្តូរ។

ក្រុមហ៊ុន Metfone បានដំណើរការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ១០ឆ្នាំមក ហើយ ដែលបានលូតលាស់ក្លាយជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយនៅក្នុងប្រទេស។ ក្រុមហ៊ុននេះ បានបង្កើតការងារដល់បុគ្គលិកជាង ១២ 000 នាក់ និងបានរួមចំណែកជាទឹកប្រាក់ជាង ៥០០លានដុល្លារដល់ ថវិកាកម្ពុជា។ ក្រុមហ៊ុន Metfone ក៏បានពង្រឹងជំហររបស់ខ្លួននៅក្នុងទីផ្សារកម្ពុជា ដោយមានសាខាចំនួនពីរ និងភ្នាក់ងារចំនួន ១២០ នៅទូទាំងប្រទេសផងដែរ។




អត្ថបទបន្ទាប់


តើធនាគារកណ្ដាលជប៉ុនរងសម្ពាធធ្ងន់អ្វីខ្លះ ក្រោយទិន្នន័យអតិផរណាកើនឡើងខ្ពស់ក្នុងពេល៤១ឆ្នាំចុងក្រោយនេះ?

ព័ត៌មាន
ធនាគារកណ្ដាលជប៉ុនរងសម្ពាធជាថ្មី ក្រោយពីទិន្នន័យអតិផរណាបន្តកើនឡើងខ្ពស់ខ្លាំងមិនធ្លាប់មាននៅក្នុងពេល៤១ឆ្នាំចុងក្រោយនេះ។ការណ៍នេះកំពុងត្រូវបាន…

សម្តេចតេជោ ហ៊ុន សែន៖ ស្ថានភាពសេដ្ឋកិច្ចប្រទេសជិតខាងល្អ ផ្ដល់សញ្ញាណវិជ្ជមានសម្រាប់សេដ្ឋកិច្ចកម្ពុជា

ព័ត៌មាន
បន្ទាប់ពីស្ថានភាពវិបត្តិកូវីដ១៩ គួបផ្សំនឹងបញ្ហាផ្សេងៗ មានភាពធូរស្បើយ សេដ្ឋកិច្ច ពាណិជ្ជកម្មសកល រួមទាំងសេដ្ឋកិច្ចនៅក្នុងតំបន់ កាន់តែវិវឌ្ឍន៍…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ