រថភ្លើងល្បឿនលឿន

វៀតណាមរំពឹងទទួលបានម្រោងផ្លូវដែកធំៗបន្ថែម ក្រោយក្រុមហ៊ុនមួយបោះទុន១០ពាន់លានដុល្លារ


ក្រុមហ៊ុន CT Group កាលពីពេលថ្មីៗនេះបានស្នើសុំបោះទុនវិនិយោគក្នុងទំហំប្រមាណ១០ពាន់លានដុល្លារអាម៉េរិក ដើម្បីស្ថាបនាផ្លូវរថភ្លើងល្បឿនលឿនមួយខ្សែ ដែលតភ្ជាប់រវាងក្រុងហូជីមិញ និងក្រុងកឺនថឹ (Can Tho) ឬដែលខ្មែរស្គាល់ច្បាស់ថា ព្រែកឫស្សី ក្នុងតំបន់ដីសណ្តទន្លេមេគង្គ (Mekong Delta)។
រថភ្លើងល្បឿនលឿន
ដោយ

ជាមួយគ្នានេះវៀតណាមរំពឹងថា នឹងមានបណ្ដាអ្នកវិនិយោគឯកជនមានចំណាប់អារម្មណ៍លើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ដែលរហូតមកទល់ពេលនេះមិនទាន់ទទួលបានជោគជ័យជាដុំកំភួននៅឡើយទេ នៅក្នុងការកៀរគរប្រមូលមូលធនឯកជន។

ក្រុមហ៊ុន CT Group កាលពីពេលថ្មីៗនេះបានស្នើសុំឱ្យនាយករដ្ឋមន្ត្រីវៀតណាម អនុម័តការបោះទុនវិនិយោគក្នុងទំហំប្រមាណ១០ពាន់លានដុល្លារអាម៉េរិករបស់ខ្លួន ដើម្បីស្ថាបនាផ្លូវរថភ្លើងល្បឿនលឿនមួយខ្សែប្រវែង១៧៤គីឡូម៉ែត្រ តភ្ជាប់រវាងក្រុងហូជីមិញ និងក្រុងកឺនថឹ ឬដែលខ្មែរស្គាល់ច្បាស់ថា ព្រែកឫស្សី ក្នុងតំបន់ដីសណ្តទន្លេមេគង្គ (Mekong Delta) ដែលការវិនិយោគនេះ នឹងធ្វើឡើងក្រោមទម្រង់ចាប់ដៃគូសហការរវាងវិស័យរដ្ឋ និងឯកជន (PPP)។

ក្រុមហ៊ុន CT Group មិនមែនជាអ្នកវិនិយោគឯកជនដំបូងនោះទេ ដែលមានចំណាប់អារម្មណ៍លើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅវៀតណាម។ តួយ៉ាង កាលពីដើមឆ្នាំ២០១៨ ក្រុមហ៊ុនកូរ៉េខាងត្បូង ឡត អ៊ី អ៊ែន ស៊ី (Lotte E&C) ក៏បានដាក់ពាក្យស្នើសុំវិនិយោគលើគម្រោងមួយផងដែរ ដើម្បីជួសជុលកែលម្អផ្លូវដែកមួយខ្សែ និងសាងសង់ផ្លូវដែកមួយខ្សែទៀតផងដែរក្រោមទម្រង់ចាប់ដៃគូសហការរវាងវិស័យរដ្ឋ និងឯកជន (PPP)។

ហើយកាលពីខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុនជប៉ុន អ៊ីស ចាភែន រ៉េលវ៉េ ខាំភែនី (East Japan Railway Company) ក៏បានដាក់ពាក្យទៅថ្នាក់ដឹកនាំនៃក្រសួងដឹកជញ្ជូនវៀតណាម ផងដែរ ដើម្បីបង្ហាញពីចំណាប់អារម្មណ៍លើគម្រោងជួសជុលកែលម្អផ្លូវដែកមួយខ្សែ។

ទោះជាយ៉ាងណា ក្នុងចំណោមគម្រោងខាងលើនេះ គ្មានគម្រោងណាមួយរីកចម្រើនជាដុំកំភួននៅឡើយរហូតមកទល់ពេលនេះ ថ្វីបើទទួលបានការគាំទ្រយ៉ាងសកម្មពីក្រសួងដឹកជញ្ជូនវៀតណាម យ៉ាងណាក្ដី។

ជាការពិតណាស់ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកក្នុងទម្រង់ចាប់ដៃគូសហការរវាងវិស័យរដ្ឋ និងឯកជន (PPP) តែងតែមានការយឺតយ៉ាវ ហើយទទួលបានការចាប់អារម្មណ៍តិចតួចពីអ្នកវិនិយោគឯកជន ដែលខុសពីគម្រោងផែសមុទ្រ ផ្លូវថ្នល់ និងអាកាសចរណ៍។

ឧបសគ្គដ៏ធំបំផុតក្នុងការទាក់ទាញការវិនិយោគពីវិស័យឯកជន សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក គឺថា គម្រោងនានាក្នុងវិស័យនេះត្រូវការដើមទុនវិនិយោគធំខ្លាំងណាស់ ហើយផ្តល់ប្រាក់ចំណេញទាប និងត្រូវការរយៈពេលវែងទម្រាំរួចដើមវិញ។

លើសពីនេះ យន្តការលើកទឹកចិត្ត និងការគាំទ្រសម្រាប់អ្នកវិនិយោគឯកជនមិនទាន់មានការណែនាំពីបណ្ដាទីភ្នាក់ងារមានសមត្ថកិច្ចឱ្យចាប់ផ្ដើមអនុវត្តនៅឡើយទេ ទាក់ទិននឹងការវិនិយោគលើកម្រោងអភិវឌ្ឍន៍ផ្លូវដែក៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកវិភាគថា អត្រាគ្មានការងារធ្វើនៅសហរដ្ឋអាម៉េរិក នឹងកើនឡើងទ្វេដងនៅត្រឹមដំណាច់ឆ្នាំ២០២៤ នេះ

ព័ត៌មាន
ទោះបីជាស្ថានភាពសេដ្ឋកិច្ចអាម៉េរិក នៅត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ មានស្ថានភាពល្អប្រសើរយ៉ាងណាក្ដី ក៏អ្នកវិភាគសេដ្ឋកិច្ចមួយចំនួននៅតែមានទុទ្ទិដ្ឋ…

រាជរដ្ឋាភិបាលត្រូវការទុនជាង១ពាន់លានដុល្លារ ដើម្បីដោះបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុ

ព័ត៌មាន
បញ្ហាអគារជាប់គាំងក្នុងខេត្តព្រះសីហនុ ទទួលការយកចិត្តទុកដាក់ដោះសា្រយយ៉ាងខ្លាំងពីប្រុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការដាក់ចេញយន្តការដោះសា្រយជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ