រថភ្លើងល្បឿនលឿន

ឥណ្ឌូណេស៊ី ដាក់ឱ្យដំណើរការរថភ្លើងល្បឿនលឿនជាប្រវត្តិសាស្រ្ត


ក្រោយរង់ចាំអស់រយៈពេលជាច្រើនឆ្នាំ នៅថ្ងៃចន្ទទី២ ខែតុលា ឥណ្ឌូណេស៊ី បានដាក់ឱ្យដំណើរការរថភ្លើងល្បឿនលឿនដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលជាគម្រោងពាន់លានដុល្លារជាមួយប្រទេសចិន។ រថភ្លើងល្បឿនលឿននេះនឹងធ្វើដំណើរឆ្លងកាត់រដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុងឥណ្ឌូនេស៊ីផ្សេងទៀតដែលចំណាយពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន AFP។
រថភ្លើងល្បឿនលឿន
ដោយ

រថភ្លើងល្បឿនលឿនការពារគ្រាប់ផលិតដោយប្រទេសចិននេះ មានឈ្មោះថា «វ៉ុស» (Whoosh) ដែលអាចផ្ទុកមនុស្សសរុបជាង៦០០នាក់។ រថភ្លើងនេះនឹងធ្វើដំណើរពីទីក្រុងហ្សាការតាទៅកាន់ទីក្រុងចាវ៉ាន់ក្នុងខេត្តបានដុន ចំណាយពេលត្រឹមតែ៤៥នាទីប៉ុណ្ណោះ។ ល្បឿនខ្ពស់បំផុតរបស់វាអាចឈានដល់៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ឥណ្ឌូណេស៊ី ប្រធានាធិបតីលោក ចូកូ វីដូដូ បានធ្វើពិធីសម្ពោធនៅថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣ នេះ។ មែនទែនទៅ គម្រោងសាងសង់រថភ្លើងនេះ គឺជាផ្នែកមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធយក្ស ខ្សែក្រវាត់និងផ្លូវរបស់ចិន និងចំណាយប្រាក់អស់ជាង៧ពាន់លានដុល្លារ។

រថភ្លើងវ៉ុស ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន PT KCIC ដែលជាក្រុមហ៊ុនរួមសម្ព័ន្ធរវាងក្រុមហ៊ុនរដ្ឋឥណ្ឌូនេស៊ី ចំនួនបួន និងក្រុមហ៊ុនស្ថានីយ៍រថភ្លើងរអន្តរជាតិរបស់ចិន។

ដំបូងគម្រោងសាងសង់ត្រូវបានគេប៉ាន់ប្រមាណអស់ត្រឹមតែជាង៥ពាន់លានដុល្លារទេ និងកំណត់រួចរាល់ក្នុងឆ្នាំ២០១៩ តែដោយសារតែកូវីដ-១៩ និងបញ្ហាសាងសង់មួយចំនួន បានធ្វើឱ្យតម្លៃហត់ឡើងដល់ជាង៧ពាន់លានដុល្លារ។

កាលពីជំនួបមេដឹកនាំអាស៊ាននៅឥណ្ឌូនេស៊ីកាលពីខែមុន នាយករដ្ឋមន្ត្រីចិនលោក លី ឈាង បានទៅពិនិត្យមើល និងជិះរថភ្លើងនេះជាមួយរដ្ឋមន្ត្រីជាន់ខ្ពស់ឥណ្ឌូនេស៊ីលោក លូហូដ ផាឌីចៃតាន។

លោកលូហូដក៏បានរំលេចប្រាប់អ្នកកាសែតកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននេះថា ប្រធានាធិបតី ចូកូ វីដូដូ មានបំណងអញ្ជើញលោក ស៊ី ជិនពីង មកជិះរថភ្លើងនេះនាពេលខាងមុនផងដែរ តែមិនបញ្ជាក់ថាពេលណានោះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោកបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចចិន នៅឆ្នាំក្រោយ ត្រឹមរង្វង់៤,៤%

ព័ត៌មាន
ធនាគារពិភពលោក បានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចចិន និងបណ្ដាប្រទេសនៅតំបន់អាស៊ីបូព៌ាមួយចំនួននៅឆ្នាំក្រោយ ស្របពេលដែលប្រទេសមានសេដ្ឋកិច្ចធ…

វៀតណាមរំពឹងទទួលទេសចរបរទេស ខ្ទង់១២លាននាក់ ខណៈថៃរំពឹងទទួលបាន២៥លាននាក់

ព័ត៌មាន
ផ្អែកលើកំណើនភ្ញៀវទេសចរបរទេសនៅរយៈពេល៩ខែដើមឆ្នាំ អ្នកជំនាញវៀតណាម រំពឹងថា ប្រទេសសង្គមនិយមមួយនេះអាចនឹងទាក់ទាញភ្ញៀវទេសចរបរទេសបានពី១០ទៅ១២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ