វៀតណាមកំពុងតែខិតខំស្តារបញ្ហាផុយស្រួយក្នុងវិស័យអចលនទ្រព្យ

វៀតណាមកំពុងតែខិតខំស្តារបញ្ហាផុយស្រួយការធ្លាក់ចុះនៅក្នុងវិស័យអចលនទ្រព្យ


ស្ថានភាពនៃទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសវៀតណាមកំពុងធ្លាក់ចុះ ខណៈដែលអ្នកអភិវឌ្ឍន៍កំពុងបាត់បង់មូលដ្ឋាននៃការទូទាត់ រីឯការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចនៅតែបន្តមានសភាពទន់ខ្សោយ ដែលកំពុងជះឥទ្ធិពលដល់ការកាត់បន្ថយតម្រូវការ និងប៉ះពាល់ដល់ទំនុកចិត្តពីពលរដ្ឋនៅក្នុងប្រទេស ។
វៀតណាមកំពុងតែខិតខំស្តារបញ្ហាផុយស្រួយក្នុងវិស័យអចលនទ្រព្យ
ដោយ

ខណៈពេលដែលប្រទេសចិនកំពុងតែស្ថិតនៅក្នុងសភាពចលាចលផ្នែកអចលនៈទ្រព្យ បញ្ហាស្រដៀងគ្នានេះបានកំពុងតែបង្កការប៉ះពាល់ដល់ទំនុកចិត្តនៅក្នុងប្រទេសវៀតណាម ដែលជាប្រទេសជិតខាង ស្របពេលដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរកំពុងតែដាក់ចេញនូវគោលនយោបាយប្រឆំាងនឹងអំពើពុករលួយ ដែលចំណាត់ការនេះត្រូវបានគេអះអាងថា កំពុងតែ បន្ថែមបញ្ហាប្រឈមនិងជះឥទ្ធិពលដល់ការស្ទុះងើបឡើងវិញនៃទីផ្សារអចលនទ្រព្យ។

សារព័ត៌មានជប៉ុន Nikkei បានរាយការណ៍ថាប្រទេសចិននិង ប្រទេសវៀតណាម គឺជាប្រទេសពីរដែលកំពុងតែអនុវត្តនូវគោលនយោបាយគ្រប់គ្រងសេវាកម្មអចលនៈទ្រព្យស្រដៀងគ្នាពោលគឺ អនុញ្ញាតឲ្យមានសេវាកម្មបង់រំលោះលើគម្រោងសាងសង់មុនពេលដែលគម្រោងនេះ បញ្ចប់ ដែលជាហេតុនាំអោយមានបញ្ហាដល់ក្រុមហ៊ុនដែលត្រូវអនុវត្តគម្រោងបន្ត ។

អ្នកអភិវឌ្ឍន៍បានកំពុងតែជួបវិបត្តិហិរញ្ញវត្ថុ តាំងពីទីផ្សារភាគហ៊ុនជួបប្រទះនូវការរង្គោះរង្គឺ កាលពីឆ្នាំមុន នៅពេលដែលនាយកប្រតិបត្តិក្រុមហ៊ុនមូលបត្រជាច្រើនត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ថា បានរំលោភបំពានច្បាប់ ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ត្រាន់ ធួន គួង (Tran Tuan Cuong) នាយកប្រតិបត្តិនៃគម្រោង YouHomes បានឲ្យដឹងថា ហានិភ័យសម្រាប់អ្នកទិញអាចត្រូវបានកាត់បន្ថយដោយការបង្កើនតម្លាភាពនៅក្នុងឧស្សាហកម្មអចលនទ្រព្យ។

លោកបានអះអាងថា ដើម្បីធានាដល់អតិថិជន ក្រុមហ៊ុនសាងសង់ខ្លះ បានសុខចិត្តយកប្រាក់ទៅដាក់ជាទុនបម្រុងដើម្បីបញ្ជាក់និងធានាឲ្យប្រាកដដល់និរន្តរភាពនៃគម្រោង ។

លោកបានបន្តថា តាមរយៈការដាក់ចេញនូវគោលនយោបាយផ្សេងៗជុំវិញបញ្ហាអសកម្មខាងលើ វៀតណាមសង្ឃឹមថានឹងអាចបញ្ចៀស វិបត្តិដែលកើតឡើងនៅក្នុងប្រទេស ។

នេះគឺជាទស្សនៈសុទិដ្ឋិនិយមមួយ អំពីចំណាត់ការដើម្បីធានានិរន្តភាពនៃវិស័យអចលនៈទ្រព្យនៅវៀតណាម ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ស្ថានភាពវានៅតែព្រួយបារម្ភ ។

យោងតាមស្ថិតិដែលទទួលបានពីក្រុង FiinGroup បានឱ្យដឹងថា ទីផ្សារហ៊ុនប្រមាណជា ២៥ ភាគរយ នៅក្នុងប្រទេសវៀតណាម គឺនៅតែគ្របដណ្តប់ដោយវិស័យអចលនទ្រព្យ ដែលជា ចំណុចមួយដែលគួរតែរិះគិត ។

លោក ឃ្វៀន កាងធួន ( Nguyen Quang Thuan) ប្រធានក្រុមហ៊ុន FiinGroup បាននិយាយថា ការអនុវត្តឥណទានកំពុងធ្លាក់ចុះ ជាពិសេសជាមួយអ្នកអភិវឌ្ឍន៍អចលនទ្រព្យលំនៅដ្ឋាន ហើយគម្រោងលំនៅដ្ឋាននោះគឺជាគម្រោងដែលមានតម្លៃថ្លៃ ។

មកដល់ពេលនេះសិ្ថតិដែលចេញដោយ ក្រុមហ៊ុនសេវាកម្មអចលនទ្រព្យ JLL បានឱ្យដឹងថា ការលក់ផ្ទះល្វែងនៅទីក្រុងហូជីមិញបានធ្លាក់ចុះ ៣៣ ភាគរយ នោះបើគេធៀបនឹងត្រីមាសមុន ខណៈដែលការផ្គត់ផ្គង់លំនៅស្ថានប្រណីតនៅក្នុងទីក្រុងធំបំផុតរបស់វៀតណាមបានធ្លាក់ចុះជាលំដាប់ចាប់តាំងពីចុងឆ្នាំ ២០២២មក៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ថៃគម្រាមបិទ Facebook ទាំងស្រុងតាមចាត់វិធានការផ្លូវច្បាប់ បើសិនមិនមានការទប់ស្កាត់ការបោកប្រាស់ពីកម្មវិធីនេះទេ

ព័ត៌មាន
ថៃគ្រោងនឹងស្នើសុំឱ្យតុលាការបិទ Facebook របស់ក្រុមហ៊ុនមេ Meta ទាំងស្រុងនៅប្រទេសខ្លួន បើសិនជាក្រុមហ៊ុននេះមិនមានវិធានការណមួយទប់ស្កាត់ការ…

ប្រទេសជប៉ុននឹងបញ្ចេញទឹកកខ្វក់ចេញពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ាចូលទៅក្នុងមហាសមុទ្រចាប់ពីថ្ងៃទី២៤ ខែសីហា

ព័ត៌មាន
ប្រទេសជប៉ុនបាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួននឹងចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មដែលគេបានចម្រោះក្នុងបរិមាណជាង១លានតោនចេញពីរោងចក្រថាមពលនុយក្លេអ៊ែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ