ភូមិសាស្រ្តនយោបាយ

រុស្ស៊ីថា ខ្លួនត្រៀមរួចជាស្រេចក្នុងការធ្វើសង្គ្រាមជាមួយណាតូ និងព្រមានអាម៉េរិកកុំចង់ប្រណាំងប្រជែងសព្វាវុធ


អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បាននិយាយក្នុងបទសម្ភាសមួយកាលពីថ្ងៃពុធថា រុស្ស៊ីនឹងមិនអាចច្រានចោលជម្លោះប្រដាប់អាវុធដែលអាចកើតឡើងជាមួយណាតូឡើយ ហើយក៏គ្មានមធ្យោបាយណា ស្តារទំនាក់ទំនងឡើងវិញដែរ។ មន្ត្រីការទូតជាន់ខ្ពស់រុស្ស៊ីរូបនេះ ក៏បានព្រមានផងដែរថា ប្រសិនបើសហរដ្ឋអាម៉េរិករំពឹងឈ្នះការប្រណាំងសព្វាវុធនាពេលខាងមុខ នោះទីក្រុងវ៉ាស៊ីនតោនយល់ខុសហើយ អាម៉េរិកនឹងមិនអាចឈ្នះរុស្ស៊ីជាដាច់ខាត។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ភូមិសាស្រ្តនយោបាយ
ដោយ

ថ្លែងក្នុងបទសម្ភាសមួយដែលចេញផ្សាយដោយកាសែតក្នុងស្រុករុស្ស៊ី Izvestia លោក Sergei Ryabkov អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានឆ្លើយតបនឹងសំណួរអំពីសង្គ្រាមនាពេលខាងមុខជាមួយណាតូថា «វាអាស្រ័យលើជម្រើសរបស់សម្ព័ន្ធអាត្លង់ទិចខាងជើងថា ត្រូវធ្វើយ៉ាងដូម្តេច! តែដូចរុស្ស៊ីធ្លាប់បានបញ្ជាក់ច្បាស់ហើយថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការការពារផលប្រយោជន៍រុស្ស៊ីគ្រប់មធ្យោបាយទាំងអស់»។

លោកបានលើកឡើងក្នុងសំដីដើមថា ទំនាក់ទំនងរុស្ស៊ី និងណាតូនឹងមិនអាចស្តារដូចដើមឡើងវិញបាននោះទេ ហើយបើលោកខាងលិចគិតថា ទំនាក់ទំនងនេះអាចនឹងប្រែមកល្អវិញ នោះគឺជាកំហុសហើយ។

លោក Ryabkov អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ដែលជាអ្នកទទួលខុសត្រូវលើការមិនរីកសាយភាយ និងការគ្រប់គ្រងអាវុធជាមួយសហរដ្ឋអាម៉េរិក បានបន្ថែមថា កាលៈទេសៈបច្ចុប្បន្នមិនអំណោយផលទាល់តែសោះចំពោះការចរចាអាវុធជាមួយទីក្រុងវ៉ាស៊ីនតោន។

លោកបានព្រមានថា ប្រសិនបើសហរដ្ឋអាម៉េរិករំពឹងឈ្នះការប្រណាំងប្រជែងសព្វាវុធនាពេលអនាគតជាមួយម៉ូស្គូ នោះអាម៉េរិកពិតជាយល់ច្រឡំហើយ។ រុស្ស៊ីនឹងមិនចុះចាញ់នឹងការបង្កហេតុ ហើយនឹងធានាសន្តិសុខរុស្ស៊ីនៅគ្រប់តម្លៃទាំងអស់​។

ទោះជាយ៉ាងណា លោក Ryabkov សង្កត់ធ្ងន់ថា ការលើកឡើងរបស់លោកនេះមិនបានមានន័យថា ទីក្រុងមូស្គូគំរាមកំហែងចង់បានជម្លោះយោធាជាមួយណាតូទេ ប៉ុន្តែលោកថា ជម្លោះនៅអ៊ុយក្រែនកំពុងរុញឱ្យណាតូគិតដូច្នោះ ហើយជម្រើសវាឋិតនៅលើណាតូតែម្ខាងទេ រុស្សីនឹងមិនចាប់ផ្តើមជំហានបែបនោះមុនឡើយ។

មែនទែនទៅ ការថ្លែងរបស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីកើតឡើង ចំពេលដែលទំនាក់ទំនងរបស់រុស្ស៊ីជាមួយបណ្តាប្រទេសលោកខាងលិចជាច្រើន កាន់តែយ៉ាប់យ៉ឺន និងតានតឹងបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំមុន។

ក្រៅពីនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បានព្រមានលោកខាងលិចថា លោកមិននិយាយកុហកទេ លោកនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែ ប្រសិនបើបូរណភាពទឹកដីរបស់រុស្ស៊ីត្រូវបានគំរាមកំហែង ហើយក៏បានបញ្ជូនសារថា រុស្ស៊ីអាចនឹងងាកទៅបន្តការសាកល្បងនុយក្លេអ៊ែឡើងវិញទៀតផង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន CPL រំពឹងការចាប់ដៃគ្នាជាមួយក្រុមហ៊ុនមកពីឥណ្ឌា ជួយរួមចំណែកស្តារទីផ្សារអចលនទ្រព្យនៅកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុនបម្រើសេវាកម្មអចលនទ្រព្យ CPL បានចុះអនុស្សរណៈយោគយល់គ្នា(MoU)ជាមួយក្រុមហ៊ុនអចលនទ្រព្យ Womeki Investors Club Private Limited មកពី…

អ្នកជំនាញថា ទីផ្សារកំពុងអភិវឌ្ឍន៍នៅអាស៊ីមិនគួរពឹងផ្អែកលើអ្នកវិនិយោគលោកខាងលិចតែមួយទៀតនោះទេ

ព័ត៌មាន
អ្នកជំនាញសេដ្ឋកិច្ចនៅអង់គ្លេស បានលើកឡើងថា ទីផ្សារកំពុងអភិវឌ្ឈន៍នៅអាស៊ីមិនគួរពឹងផ្អែកលើប្រភពទុន ឫលើអ្នកវិនិយោគមកពីលោកខាងលិចតែមួយទៀតនោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ