ភូមិសាស្រ្តនយោបាយ

អាម៉េរិកថា កិច្ចព្រមព្រៀងសន្តិសុខវៀតណាម-ចិន មិនផលប៉ះពាល់ដល់ទំនាក់ទំនងរបស់ខ្លួនជាមួយវៀតណាមឡើយ


មន្ត្រីអាម៉េរិកមួយរូបបាននិយាយបន្ទាប់ពីជំនួបកំពូលក្នុងដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង មកកាន់ប្រទេសវៀតណាម កាលពីសប្តាហ៍មុនថា សហរដ្ឋអាម៉េរិកនឹងនៅតែបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាម។ ទោះក្នុងជំនួបរវាងលោក ស៊ី ជាមួយមេដឹកនាំវៀតណាម នៅទីក្រុងហាណូយនោះ ភាគីទាំងពីរបានប្តេជ្ញាពង្រឹងទំនាក់ទំនងនឹងគ្នាលើវិស័យសន្តិសុខ ការពារជាតិ និងកិច្ចសហប្រតិបត្តិការជាច្រើនទៀតក្តី តែវានឹងមិនធ្វើឱ្យប៉ះពាល់ដល់ទំនាក់រវាងអាមេរិក និងវៀតណាមនោះទេ។
ភូមិសាស្រ្តនយោបាយ
ដោយ

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក Xi Jinping ទៅកាន់ទីក្រុងហាណូយកាលពីសប្តាហ៍មុន មេដឹកនាំវៀតណាម បានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយទីក្រុងប៉េកាំង បីខែបន្ទាប់ពីទីក្រុងហាណូយបានបង្កើនទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន គ្រាដែលលោក Joe Biden បានធ្វើដំណើរទៅកាន់ប្រទេសនេះ ដើម្បីរឹតចំណង និងប្រើប្រាស់វៀតណាមជាកូនអុកក្នុងការខ្ទប់ការកើនឡើងឥទ្ធិពលរបស់ចិនក្នុងតំបន់ ក៏ដូចជានៅសមុទ្រចិនខាងត្បូង។ នៅក្នុងដំណើរកាលពីសប្តាហ៍មុននោះ មេដឹកនាំចិន និងវៀតណាម បានព្រមព្រៀង និងចុះហត្ថលេខាលើឯកសារចំនួន៣៦ផ្សេង​ៗគ្នាពាក់ព័ន្ធនឹងសន្តិសុខ យោធា សេដ្ឋកិច្ច ពាណិជ្ជកម្ម រដ្ឋបាល និងវិស័យផ្សេងទៀត។

ទោះបីជាមានខ្លឹមសារនៅក្នុងសេចក្តីថ្លែងការណ៍រួមរវាងចិន-វៀតណាមនោះត្រូវបានគេមើលឃើញថាជាសារប្រឆាំងនឹងសហរដ្ឋអាម៉េរិក និងអាចរារាំងដល់ផែនការរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយទីក្រុងហាណូយក្តី តែមន្ត្រីអាមេរិកនៅវៀតណាម មិនគិតដូច្នោះទេ។ យោងតាមលោក Cameron Thomas-Shah អ្នកនាំពាក្យពាក្យស្ថានទូតអាម៉េរិកប្រចាំនៅទីក្រុងហាណូយ បាននិយាយថា ទំនាក់ទំនងមិត្តភាពរវាងអាម៉េរិក និងវៀតណាម មិនបានអន់ថយដោយសារប្រទេសទីបីនោះទេ។ លោកបានបញ្ជាក់ប្រាប់រ៉យទ័រថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរលើវិស័យផ្សេងៗ រួមទាំងវិស័យសុខាភិបាល អប់រំ បច្ចេកវិទ្យា និងពាណិជ្ជកម្ម នឹងបន្តទៅមុខក្នុងពេលអនាគតដ៏ខ្លីខាងមុខ។

យ៉ាងណាក៏ដោយ ក្រសួងការបរទេសវៀតណាមមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយបន្ថែមជុំវិញការថ្លែងនេះទេ។

គួរសម្រាបថា នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង វៀតណាម និងចិនបានប្តេជ្ញាចំពោះកិច្ចសហប្រតិបត្តិការសន្តិសុខកាន់តែខ្លាំងមួយកម្រិតទៀត រួមទាំងលើឧស្សាហកម្មការពារជាតិ និងផ្នែកដឹកជញ្ជូន។ ខណៈអាម៉េរិក ក៏កំពុងធ្វើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយវៀតណាមផងដែរ។

បើតាមលោក Carl Thayer អ្នកជំនាញជាន់ខ្ពស់ផ្នែកសន្តិសុខវៀតណាមនៅបណ្ឌិតសភាកងកម្លាំងការពារអូស្ត្រាលីនៅទីក្រុងកង់បេរ៉ាបាននិយាយថា គោលដៅព្រមព្រៀងទាំងនោះជាមួយប្រទេសចិនទំនងជាមិនប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការការពារជាតិជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ។

ដោយឡែក លោក Raymond Powell អតីតមន្ត្រីអាកាសចរណ៍ប្រចាំស្ថានទូតអាម៉េរិក នៅប្រទេសវៀត​ណាម ដែលបច្ចុប្បន្នជាអ្នកដឹកនាំគម្រោង Myoushu នៅសមុទ្រចិនខាងត្បូងរបស់សាកលវិទ្យាល័យ Stanford បានឱ្យដឹងថា វាតែងតែមានភាពខុសគ្នានៃភាសាការទូត ដែលវៀតណាមប្រើជាមួយប៉េកាំង និងបញ្ហាសន្តិសុខជាក់ស្តែងរបស់ខ្លួន។ លោក រ៉ាយមុន បានបន្ថែមថា ទីក្រុងហាណូយនឹងបន្តស្វែងរកទីតាំងសុវត្ថិភាព ដោយធ្វើឱ្យមានការទុកចិត្តខាងនយោបាយពីសំណាក់ទីក្រុងប៉េកាំង និងការគំរាមកំហែងដែលចិនបង្កឡើង ជាពិសេសចំពោះបញ្ហាសមុទ្រចិនខាងត្បូងតែម្តង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមហាយក្សចិនអាចស្តារសេដ្ឋកិច្ចរបស់ខ្លួនឱ្យងើបឡើងវិញបានដែរទេនៅឆ្នាំ២០២៤?

ព័ត៌មាន
ការស្ទុះងើបឡើងវិញគួរឱ្យខកចិត្ត នៃសេដ្ឋកិច្ចរបស់មហាយក្សចិន ក្រោយវិបត្តិកូវីដ-១៩ បានធ្វើឱ្យមានមន្ទិលកាន់តែខ្លាំងឡើងចំពោះមូលដ្ឋានគ្រឹះ នៃកំណើ…

តួកគីសន្សំប្រាក់បាន២ពាន់លានដុល្លារពីការទិញប្រេងរុស្ស៊ី ខណៈការនាំចូលកើនឡើង ទោះបីរងទណ្ឌកម្ម

ព័ត៌មាន
ការគណនាមួយដោយផ្អែកលើទិន្នន័យ LSEG និងការប៉ាន់ប្រមាណរបស់ពាណិជ្ជករបានបង្ហាញថា ប្រទេស និងក្រុមហ៊ុនតួកគីមួយចំនួនសន្សំប្រាក់បានប្រហែល២ពាន់ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ